0

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៨៤ គ្រួសារនៅស្រុកត្រាំកក់ ទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

(តាកែវ)÷ ព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣នេះឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយលោក ជំទាវ សុខ កែវ ច័ន្ទសារុន អនុប្រធានកិត្តិយសសាខាកាក បាទក្រហមកម្ពុជា ខេត្តតាកែវ  រួមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានជួបសំណោះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមម្ពុជាខេត្តតាកែវ មកចែកជូនគ្រួសារប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៥៨៤គ្រួសារ កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣កន្លងមក មាន៨ឃុំ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្នុងឱកាសនោះក្នុងនាមឯកឧត្តម ជាអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត តាកែវ បានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេ ចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដា ក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការនយោបាយ ពូជសាស ន៍ ពណ៌សម្បុរអ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំ បាក ទីនោះមានកាកបាទក្រហមកម្ពុជា។

អំណោយដែលបានផ្ដល់ជូន រួមមាន÷

១. អំណោយសាខាកាកបាទក្រហមខេត្តតាកែវ ក្នុងមួយគ្រួសារ តង់ធំ១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមារ១ សរុបចំនួន ៥៨៤គ្រួសារ។

២- ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយ ករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត តាកែវ ជូនថវិកា អ្នករលំផ្ទះទាំងស្រុងចំនួន ៥១គ្រួសារ ដែ លក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន២០០.០០០រៀល  និងផ្ទះដែលប៉ះពាល់ចំនួន ៥៣៣គ្រួសារ ក្នុងមួយគ្រួសារ ថវិកាចំនួន ៥០.០០០រៀល ។

៣- អង្ករជាអំណោយលោកជំទាវ សុខ កែវ ច័ន្ទសារុន ក្នុងមួយគ្រួសារ អង្ករ២៥ គីឡូក្រាម  សរុបចំនួន ៥៨៤គ្រួសារ ស្មើនិង១៤.៦០០ គីឡូក្រាម។

  ៤- អង្គការ ការីតាស កម្ពុជា ក្នុងម្នាក់ៗ តង់១ ភួយ១ មុង ១ សរុបចំនួន ៥៨៤គ្រួសារ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com