ខេត្តត្បូងឃ្មុំ៖ ល្បីកាន់តែខ្លាំងហើយសង្វៀនជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូមានឈ្មោះថា ភូមិយើង ដែលគេទម្លាប់ហៅថាកាស៊ីណូអន្លុងជ្រៃ ហើយបច្ចុប្បន្នគេសង្កេតឃើញថា អត់ខ្វល់រឿងខុសច្បាប់ដែលថាហាមឃាត់មិនឲ្យពលរដ្ឋខ្មែរចូលលេងល្បែង ស៊ីសងនៅក្នុងកាស៊ីណូនោះឡើយ សូម្បីតែមេការគ្រប់គ្រងក៏ទំនងជាមានភាពឆ្លាតវៃជាងសមត្ថកិច្ច ទើបនៅតែហ៊ានបន្តបើកលេងយ៉ាងរលូន មិនខ្វល់ខ្វាយអ្វីទាំងអស់ ជារៀងរាល់ថ្ងៃគេឃើញមានតែប្រជាពលរដ្ឋខ្មែរចូលមកលេងល្បែងប្រជល់មាន់ បៀរ អាប៉ោង យូគី ក្នុងកាស៊ីណូភូមិយើងនេះយ៉ាងគគ្រឹកគគ្រេង ដែលគេសង្ស័យថាអត់មានច្បាប់ទៀ តផងព្រោះបើមានច្បាប់ហតុអ្វីមិនគោរពច្បាប់?ដែលកាស៊ីណូលល្មើសនឹងបម្រាមនេះមានទីតាំងស្ថិតនៅក្នុងភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងដែលចូលមកលេងល្បែងជារៀងរាល់ថ្ងៃនៅក្នុងកាស៊ីណូមួយនេះគឺសុទ្ធសឹងជាពលរដ្ឋខ្មែរទាំងអស់ព្រោះថា រាល់ការចេញចូលរបស់ពួកគេគឺមិនដែលមានការត្រួតពិនិត្យលើលិខិតឬក្រដាស់ស្នាមអ្វីនោះឡើយ ព្រោះជនជាតិខ្មែរដែលចូលមកលេងល្បែងទាំងអ ស់នេះពួកគេបានធ្វើដំណើរមកពីគ្រប់ទិសទី តាមរថយន្តនិងម៉ូតូរាប់រយគ្រឿងក្នុងមួយថ្ងៃៗ ដើម្បីណាត់ជួបជុំផ្តុំក្បាលគ្នាយកមាន់មកលេងភ្នាល់ចា ក់លុយធំៗណាស់នៅថ្ងៃអាទិត្យទី០២ ខែសីហា ឆ្នាំ ២០២០នេះ ដោយគ្មានមន្រីនិងអាជ្ញាធរមានសមត្ថកិច្ចណាចុះទៅរារាំងឬហាមឃាត់នោះឡើយ។
ប្រភពបន្តថា កាស៊ីណូភូមិយើងនេះ ឮតែគេថាមា នអាជ្ញាប័ណ្ណ ប៉ុន្តែគេពុំដឹងថានៅមានសុពលភាព ឬក៏ផុតកំណត់នោះទេ ទើបបានជាសមត្ថកិច្ចនិងមន្ត្រីជំនាញមិនហ៊ានទៅសួរនាំបែបនេះ ហើយក្នុងរយ:ពេលចុងក្រោយនេះដែរ គេសង្ស័យថាកាស៊ីណូមួយនេះ ប្រហែលជាអត់មានច្បាប់ទម្លាប់ត្រឹមស្អីត្រូវនោះទេ? តែអាចបើកលេងបានដោយមានការឯកភាពពីអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីថ្នាក់ធំៗក្នុងខេត្តត្បូងឃ្មុំអស់ហើយមើលទៅ ?បានជាកាស៊ីណូខាងលើនេះនៅតែបានបន្តបើកលេងដោយរលូនតែម្ដង ទោះបីកាស៊ីណូនេះមានស្លាកយីហោត្រឹម ត្រូវក៏ដោយ គឺគ្រាន់តែបន្លំភ្នែកមហាជនប៉ុណ្ណោះ ផ្ទុយទៅវិញគេឃេីញមានជនជាតិខ្មែរយេីងមកចូលលេងជាច្រេីនកុះករផងដែរ ដោយផ្គើនទៅនឹងច្បាប់របស់ក្រសួងនឹងរាជរដ្ឋាភិបាលបានហាមឃាត់។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការលេងល្បែងក្នុងកាស៊ីណូខាងលើ ដែលជាប់ពាក់ព័ន្ធនឹងករណីជនជាតិខ្មែរចូលទៅលេងបានដោយសេរី ហើយគ្មានវិធានការទប់ស្កាត់និងបង្ក្រាបបែបនេះ គឺជានិតិវិធីរបស់មន្ត្រី អាជ្ញាធរ សមត្ថកិច្ច ក្នុងការបើកភ្លើងខៀវឲ្យពលរដ្ឋខ្មែរដែលញៀនល្បែងទាំងនោះមកលេងដើម្បីបានទទួលផលប្រយោជន៍ដាក់ហោប៉ៅតាមជំនាញរបស់ខ្លួន។ចំណែកប្រាក់ពន្ធចំណូលរដ្ឋវិញពុំបានហូរចូលហឹបថវិកាជាតិនោះទេ ព្រោះកាស៊ីណូមួយនេះបានធ្វើឲ្យបាត់បង់ប្រាក់ពន្ធចំណូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិន អាចកើនឡើងបានឡើយ ខណ:ដែលម្ចាស់កាស៊ីណូមានការឃុបឃឹតគ្នាចែកផលប្រយោជន៍ដល់មន្ត្រីនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលគេមើលឃើញថាជាការប្រព្រឹត្តអំពើពុករលួយ។
ទាក់ទិននឹងករណីកាស៊ីណូបើកលេងយ៉ាងចំហរដោយគ្មានវិធានការហាមឃាត់ពលរដ្ឋខ្មែរ ដែលស្ថិតនៅទីតាំងខាងលើនេះ ក៏មានការអំពាវនាវរបស់ប្រជាពលរដ្ឋសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង មេត្តាធ្វើកិច្ចអន្តរាគមន៍បន្ទាន់មួយដល់ឯកឧត្តមបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិដាក់ចេញនូវបទបញ្ជាស្នើឲ្យលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្ត និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយចុះត្រួតពិនិត្យមើលកាស៊ីណូភូមិយើង ដែលកំពុងបង្កភាពអនាធិបតេយ្យនេះផង ថាតើមានអាជ្ញាប័ណ្ណត្រឹមត្រូវរកស៊ីស្របច្បាប់ដែរឬទេ? ដើម្បីទប់ស្កាត់ក្នុងការបំបាត់ប្រាក់ពន្ធចំណូលរដ្ឋពីសំណាក់ម្ចាស់កាស៊ីណូប្រមូលលុយចូលហោប៉ៅឯកជនដោយអាងអំណាចជិះលែងដៃបំផ្លាញគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពសារព័ត៌មានគេហទំព័រMSKnewsយើងសូមគាំទ្រជំហរដឹកនាំការងារបង្ក្រាបរបស់សមត្ថកិច្ច នឹងចូលរួមកិច្ចសហប្រតិបត្តិការណ៍ជានិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធ និងមជ្ឈដ្ឋាននានាផ្តល់ព័ត៌មានដើម្បីផ្សព្វផ្សាយបន្តនៅពេលក្រោយទៀត៕