0

ដកតំណែងលោក ស៊ឹម សំអាត ចេញដាក់លោ​​ក ខឹម ចិត្រា ចូលមិនទាន់ដឹងអីផង ផ្អើលប្រជា​ពលរដ្ឋប្តឹងពីករណីជម្រិតយកលុយ​និងប្រព្រឹត្ត​អំពើពុករលួយ​នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត​

ខេត្តបន្ទាយមានជ័យ៖ ករណី​ភាព​​​មិនប្រក្រតី​របស់លោក​ ខឹម ចិត្រា​ ប្រធានប៉ុស្តិ៍នគរបាល​អ​ន្តោប្រវេសន៍​ថ្មី​ ច្រកទ្វារអន្តរ​ ជាតិប៉ោយប៉ែត ​មានដូចជា៖១_ជម្រិតយកប្រាក់​ពីពលរដ្ឋក្នុងម្នាក់ៗ៥០បាត(លុយថៃ)ឬស្មើនឹង៧០០០រៀលក្នុងការប្រថាប់ត្រាលើបណ្ណ័ព្រំដែន ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត។ ២_​ធ្វើ​លិខិត​ បញ្ជាក់១សន្លឹកតម្លៃ២០០បាតនិង៥០០បាតផ្សេងទៀត សម្រាប់ថតកាតចូលប្រទេសថៃ ។៣_​ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាតនិង៤០០បាតផ្សេងទៀត សម្រាប់ថតកាតចូលទៅដីថៃ ចំពោះពលរដ្ឋមកពីតាមបណ្ដាខេត្តក្រៅពីក្រុងប៉ោយប៉ែត។៤_​ជម្រិ​តយកលុយ៣០០បាត​ក្នុង​ ១ខែពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាព កម្ពុជា-ថៃ។ ៥_​ជម្រិតទារលុយ​ពីអ្នករត់ម៉ូតូកង់​៣ ម្នាក់៦០០បាទក្នុង១ខែ។៦_​ជម្រិត​ទារលុយ​ពីអ្នកលក់ចំណីអាហារតាមរទេះរុញម្នាក់ក្នុង១ខែចាប់ពី១៥០០-២០០០ រហូតដល់៦០០០បាត ។ ហើយនៅ​ក្នុងនោះផងដែរ​ ចំណុចទី៥និ​ងទី៦ គឺលោកវរៈ​សេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុ​ ស្តិ៍​​ ជាអ្នកក្ដោបក្តាប់​សេដ្ឋកិច្ចផ្ទាល់ខ្លួន​។​សូមជម្រាបថាការជម្រឹតយកលុយពីប្រជាពលរដ្ឋ អាជីវករ កម្មករអូសរទេះ និងពលក​រខ្មែរ​នេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ជាបទឧ​ក្រិដ្ឋ ជាប់ពន្ធនាគារ នឹងពិន័យជាប្រាក់ដែលបានចែង​នៅក្នុងមាត្រា​ច្បាប់ប្រឆាំងអំពើពុករលួយ ខណៈ​ដែល​ប្រជា​ពលរដ្ឋក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ គ្រោងនាំគ្នាដាក់ពាក្យប្ដឹងលោក ខឹម​ ចិត្រា នាយប៉ុស្តិ៍​​អន្តោប្រវេសន៍ថ្មីច្រទ្វារ​ប៉ោយ​ប៉ែ​ ត ពីបទចាប់ជម្រិតនឹងប្រព្រឹត្តអំពើពុករលួយដែ​លប្រជាពលរដ្ឋសង្ឃឹមថាមេថ្មីបានធូរស្បើយដឹងអីបែរជាលោក​ ​ខឹ​ម ចិត្រា ប្រធានប៉ុស្តិ៍នគរបាល​​អន្តោប្រវេសន៍ច្រក​ទ្វារអន្តរជាតិប៉ោយប៉ែត​ត្រូវ​ បានប្រជាពលរដ្ឋ​កាន់តែក្តៅក្រហាយ​នាំគ្នាប្តឹង​រឿងជំរិតយកលុយ​ប្រព្រឹត្តអំពើពុករលួយខ្លាំង​​ជាងមុន​ទៅទៀត។​យោងតាមសេចក្តីរាយ​ការណ៍ថ្មីៗ​នេះ​ប្រជាពល​ រដ្ឋនៅក្រុងប៉ោយប៉ែតនិងពលករខ្មែរចូលទៅធ្វើការនៅប្រទេសថៃនឹកសង្ឃឹមស្មានថាការផ្លាស់ប្តូរ​មេប៉ូលិស​អន្តោប្រវេ​សន៍​ច្រកទ្វារ​អន្តរជាតិប៉ោ​​យប៉ែត​ គួរណាស់ថា​បានធូរស្បើយ​មួយកម្រិត​ពីការគាបសង្កត់យកលុយរបស់មន្ត្រីនគរបាលប្រចាំច្រក​នេះ ប៉ុន្តែមិ​ននឹកស្មានថាលោកប្រធា​​នថ្មីស៊ីលុយធំជាងលោកប្រធានចា​ស់​គឺចាប់តាំ​ងពី​លោក ខឹម ចិ​ត្រា បានមកឡើងកាន់តំណែង​​ជាប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ជំនួសលោក ស៊ឹម សំអាត ដែលល្បីខាងប្រព្រឹត្តអំពើពុករលួយហើយថែមទាំងសូកប៉ាន់ពន្យាកំណើតដើម្បីបានកាន់តំណែងធ្វើជាអនុប្រធាននាយកដ្ឋាន​​ទទួលទិស​​ទី១​ កំពុងពង្រឹងអំណាចជា​​បន្តទៀត​។​ ចំណែ​កឯលោក ខឹម ចិត្រា វិញមិន​​ត្រឹមតែ​បន្តដើរតាម​គំរូអាក្រក់​របស់លោក ស៊ឹម សំអាត ប៉ុណ្ណោះទេ​ គឺថែមទាំងបង្កើនអំពើពុករ​​លួយ​កាន់តែខ្លាំងទ្វេរ​ឡើង។​សូមបញ្ជាក់ថា​លោក វរៈ​សេនីយ៍ទោ ខឹ​ម ចិត្រា អត្ថលេខ១២២០៩ អតីតនាយប៉ុស្តិ៍​នគរបាល​អ​ន្តោប្រវេសន៍ ច្រកទ្វារតំបន់ជ្រៃធំ ជាប់ព្រំដែន​វៀ​ តណាមដែលត្រូវបានផ្ទេរមកធ្វើជានាយប៉ុស្តិ៍ន​​គរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំ​នួស​លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែលត្រូវផ្ទេរទៅធ្វើជាអនុប្រធាននាយក​​ដ្ឋានទទួលទិសទី១កំពង់តែពង្រឹងអំណាចរបស់ខ្លួននោះ ហើយ​លោក​ ខឹម ចិត្រា មិនបោះបង់​ចោលទម្លាប់​ចាស់​ដោយមិនត្រឹម​តែជម្រឹត​យក​លុយ​ពីប្រជាពលរដ្ឋ​ប៉ុណ្ណោះទេ ពោលគឺ​ថែមទាំ​ងបង្កើនអំពើពុករលួយកាន់តែខ្លាំងទ្វេរដងជាងមុនទៅទៀត។​តាមការអះអាង​​នោះឲ្យដឹងថាលោក ខឹម ចិត្រា ​នាយប៉ុស្តិ៍រូបនេះនៅតែបានប្រើកូនចៅក្រោមបង្គាប់ឲ្យ​ចាំជម្រឹតទារលុយពីបងប្អូនពលករ កម្ម​ករ នឹងអាជីវករខ្មែរ ដែលឆ្លងដែន​តាមច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​ ដោយមានការសហការជា​ មួយនឹង​មេនគបាលអន្តោប្រវេសន៍ថៃ ឈ្មោះ បិន បាន​សហការគ្នាប្រព្រឹត្តអំពើពុករលួយ​ឆ្លង​ ដែនដោយខុសច្បាប់​ និង​បំពានច្បាប់ ពីព្រោះ​នៅក្នុងកិច្ចព្រមព្រៀងរវាងប្រមុខរាជរដ្ឋាភិបាលទាំង២កម្ពុជា​_ថៃ (MOU) ស្តីពី​ការឆ្លងដែន​ទៅ​​មករបស់ប្រជាពលរដ្ឋប្រទេសទាំង២មិនអនុញ្ញាតិឲ្យមន្រ្តីមានសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារខាងលើជម្រឹតយកលុយពីប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែលោក ខឹម ចិ​ត្រា មេច្រករូបនេះ​នៅតែ​ បន្តប្រឆាំងបទបញ្ជារ របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយកាន់តែមានការថ្នាំងថ្នាក់ចំពោះទង្វើរបស់​លោក ខឹម ចិត្រា រីឯអ្នកទទួលអម្រែកបន្ទុកដោះស្រារាល់បញ្ហាទាំងអស់​នោះ​​គឺប្រមុខរាជរដ្ឋាភិបាល។​ប្រជាពលរដ្ឋក៏បានសំណូមពរដល់សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃសូមមេត្តាពិនិត្យឡើងវិញចំពោះសមាសភាពមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលដាក់ឲ្យមកធ្វើជាមេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ដូចជាលោក ស៊ឹម សំអាត និងលោក ខឹម ចិត្រានេះហាក់ដូចជាមនុស្សមួយតំបរស្មើនឹងបួនដដែលៗហេតុដូច្នេះគួរតែធ្វើការផ្លាស់ប្តូរចេញជាបន្ទាន់កុំឲ្យខូចឈ្មោះដល់មន្ត្រីនគរបាលដទៃទៀតដែលស្មោះត្រង់គោរពតាមបទបញ្ជាថ្នាក់ដឹកនាំនិងខិតខំបម្រើការងារជូនប្រជាពលរដ្ឋបានល្អ​ជូនដល់រាជរដ្ឋាភិបាល​ផងដែរ។​អង្គភាពគេហទំព័រMSKnews​ពុំអាចធ្វើការទំ​នាក់ទំនងជាមួយ​គាគីពាក់ព័ន្ធខាងលើបាន​ទេ​នៅពេលនេះយើងនឹងរង់ចាំទទួល​ព័ត៌មានថ្មីៗ​​បន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕​

Filed in: រាយការណ៍សំខាន់ៗ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com