ខេត្តព្រះសីហនុ៖ នណាក៏គេស្គាល់ដែរថាលោកទុំ ណូ មេគយខេត្តព្រះសីហនុ កំពុងត្រូវបានប្រជាពលរដ្ឋទូទៅនៅខេត្តព្រះសីហនុចាត់ទុកបុគ្គលរូបនេះជាមុខសញ្ញាជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយកឹបកេងប្រាក់ចំណូលពន្ធរដ្ឋយ៉ាងសកម្មចាប់តាំងពីលោក ទុំ ណូ បានមកឡើងកាន់តំណែងធ្វើជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនៃច្រកលំហរសមុទ្រ រួចមកដែលអាចនឹងមានលុយសល់វាល់លានដុល្លារ បានមកពីការប្រព្រឹត្តអំពើពុករលួយ បើទោះបីជាថ្នាក់ដឹកនាំបានជំរុញឲ្យមន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទីរបស់ខ្លួន ដោយប្រកាន់ជំហរដឹកនាំអង្គភាពឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពប្រព័ន្ធការងារឲ្យមានកំណើនសេដ្ឋកិច្ចរីកចម្រើនលើការប្រមូលពន្ធជូនរដ្ឋឲ្យបានប្រសើរជាងមុនក៏ដូចជាការលុបបំបាត់អំពើពុករលួយនៅក្នុងកំណែទម្រង់គយនោះផងដែរ ប៉ុន្តែការដាស់តឿនបែបនេះបានត្រឹមតែស្រែកកោកៗ សឹកត្រដោក ឆ្អែតពោះក្របី ប៉ុណ្ណោះ ផ្ទុយទៅវិញលោក ទុំ ណូ កំពុងធ្វើកំណែទម្រង់ស៊ីកាន់តែជ្រៅបូមកាន់តែខ្លាំងដើម្បីស្រង់ដើមនិងទប់តំណែងកៅអីខ្លាញ់កុំឲ្យរបូតបាត់បង់ឱកាសរកលុយ ខណៈដែលអ្នកស្រុកក្នុងខេត្តព្រះសីហនុនិយាយថាលោកមេគយពុករលួយ ទុំ ណូ កំពុងតែអួតខ្លួនថាខំប្រឹងរកលុយចូលជាតិប៉្រុយៗ…! អត់ខ្លាចដៃជាប់ខ្នោះ….មែនទេទាន ប្រោស៎ ? ។មជ្ឈដ្ឋានប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំមើលថាតើរដ្ឋាភិបាលនឹងចាត់ការមន្ត្រីពុករលួយទាំងនោះបែបណា?នៅក្នុងអាណត្តិទី៦នេះ គេនៅចាំបានថាសម្តេចតេជោហ៊ុន សែន បានព្រមានខ្លាំងៗទៅលើមន្ត្រីរដ្ឋាភិបាលដែលភាគច្រើនជាមនុស្សក្នុងគណប្សប្រជាជនមានប៉ុន្មាននាក់ទៅដែលមានលុយសល់ចាយមិនអស់យកទៅទុកនៅឯបរទេសនោះ ដែលធ្វើឲ្យមានការងឿងឆ្ងល់ថាតើអស់លោកបានលុយពីណាមកយកទៅផ្ញើនៅក្រៅប្រទេស ព្រោះមន្ត្រីស៊ីប្រាក់ខែរដ្ឋត្រឹមតែ១០០ទៅ២០០ដុល្លារប៉ុណ្ណោះក្នុងមួយខែបែរជាមានលុយវាល់លានដុល្លារផ្ញើគេ ហើយការជាប់ពាក់ព័ន្ធនឹងលុយកក្វក់នេះលោកទុំ ណូ មេគយខេត្តព្រះសីហនុច្បាស់ជាមិនអាចរួចខ្លួនពីសំណាញ់ច្បាប់បានទេ ដោយសារក្នុងរយៈពេលនៃការកាន់អំណាចរបស់លោកគឺគ្មានអ្វីក្រៅពីការប្រព្រឹត្តអំពើពុករលួយប្រមូលលុយខ្មៅបំបាត់ប្រាក់់ចំណូលពន្ធរដ្ឋយកមកធ្វើមានបានផ្ទាល់ខ្លួននោះឡើយ តើលោកទុំ ណូ ពិតជាខំប្រឹងរកចំណូល ចូលជាតិប៉្រុយៗ…! អញ្ចឹងមែនទេ?។
តាមប្រភពព័ត៌មានបានឲ្យដឹងថាលោកទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុកំពុងជិះសេះលែងដៃប្រព្រឹត្តអំពើពុករលួយដោយមិនញញើតកោតខ្លាចទៅនឹងចំណាត់ការកំចាត់អំពើពុករលួយរបស់រាជរដ្ឋាភិបាល គ្រាដែលសម្តេចតេជោ ហុ៊ន សែន នាយករដ្ឋមន្ត្រី បានពិចារណានឹងប្រមើរមើលឃើញថា ការបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋអស់ច្រើនសន្ធឹកសន្ធាប់ ដែលការខាតបង់ថវិការជាតិនេះរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ គ្រាន់តែខេត្តព្រះសីហនុច្រកលំហរសមុទ្រកំពង់ផែស្វយ័តនៅកំពង់សោមមួយនេះគឺអាចរកចំណូលចូលថវិការដ្ឋដល់ខ្ទង់ពាន់លានដុល្លារឯណោះ ប៉ុន្តែមន្ត្រីបម្រើការងារនៅទីនេះហាក់ដូចជាពុំបានយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រមូលពន្ធជូនរដ្ឋនោះទេ ពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង ជាក់ស្តែងចាប់តាំងពីលោកទុំ ណូ បានឡើងកាន់តំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុក្នុងរយៈពេលកន្លងមកនេះឃើញថាការប្រមូលពន្ធចូលរដ្ឋមានការថយចុះក្នុងកំរិតអតិបរមាដែលគេដាក់ការសង្ស័យថាមានការប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងថែមទៀត បើប្រៀបធៀបទៅនឹងការគ្រប់គ្រងរបស់មេសាខាគយជំនាន់មុនៗ គឺក្រាន់តែឯកសារចុះប្រតិវេទន៍គយនៅផែកំពង់សោមក្នុងមួយឯកសារៗចាប់ពី៩០ទៅ១០០ដុល្លាអាមេរិកហើយក៏មានចំណែកភាគរយរបស់លោកទុំ ណូ ជាច្រើនទៀតដោយបានឃុបឃឹតគ្នាជាប្រព័ន្ធដែលក្នុងមួយថ្ងៃៗរាប់រយឯកសារ ហើយយ៉ាងហោចណាស់ក៏ត្រូវបង់លុយក្រោមតុចាប់ពី៤០ទៅ៧០ដុល្លារក្នុងមួយកុងតឺន័រដែលក្នុងមួយថ្ងៃៗមានចំនួនរាប់រយគ្រឿងត្រូវបានចុះលេខក្នុងបញ្ជីប្រតិវេទគយ។គួររំឭកថាប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកការខិតខំយកចិត្តទុកដាក់ចំពោះការប្រមូលពន្ធគយចូលថវិកាជាតិគឺជាកាតព្វកិច្ចយ៉ាងសំខាន់បំផុតរបស់មន្ត្រីជំនាញក្នុងស្ថាប័នគយដែលរាជរដ្ឋាភិបាលបានចេញសេចក្កីសម្រេចមួយបង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្តដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធនិងជំរុញការប្រមូលពន្ធគយឲ្យបានកាន់តែប្រសើរឡើងផងដែរ ប្រការបែបនេះហើយដែលក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្តកុំមើលរំលងឲ្យសោះនូវច្រកមួយនេះធ្វើការទប់ស្កាត់ឲ្យខាងតែបាន ព្រោះវាមានភាពអសកម្មមួយចំនួនធំក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសដោយសារតែការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធមិនបានសហការគ្នាអនុវត្តន៍ ទើបបណ្តាលឲ្យលោកទុំ ណូ មេសាខាគយខេត្តព្រះសីហនុមានឥទ្ធិពលខ្លាំងក្លាក្នុងការបើកដៃឲ្យឈ្មួញធំៗនិងក្រុមហ៊ុននាំទំនិញគេចពន្ធ ទំនិ ញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ទំនិញខុសច្បាប់ នៅតែបន្តហូរចូលយ៉ាងគគ្រឹកគគ្រេងតាមគ្រប់ច្រកល្ហកទាំងអស់នៃដែនសមុទ្រក្នុងខេត្តព្រះសីហនុ។
ប្រភពបានបន្តឲ្យដឹងថាលោកទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុមិនបានកែប្រែខ្លួនដែលធ្លាប់មានកំហុសឆ្គងលើការងារជំនាញបច្ចេកទេសធ្វើឲ្យបាត់ប្រាក់់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់រួចម្តងហើយម្តងទៀតក្នុងតំណែងជាប្រធានសាខាគយខេត្ត ពេលនេះលោកទុំ ណូ កំពុងតែល្បីល្បាញទៀតហើយខាងមានស្នាដៃប្រព្រឹត្តអំពើពុករលួយនៅខេត្តព្រះសីហនុយ៉ាងពេញទំហឹងតែម្តងក្រោមក្រសែភ្នែកលោក គុណ ញឺម អគ្គនាយកគយមួយស្រុកខ្មែរ ល្មមដល់ពេលបកស្បែកស្រឿសរសៃឲ្យលោកទុំ ណូ បានពូតអាវហាលខ្យល់ទៅដេកអាំងផេះស្ងួតជើងធ្មេញមុនពេលដែលប្រមុខរាជរដ្ឋាភិបាលចាត់វិធានការក្តៅកំចាត់អំពើពុករលួយដោយកណ្តាប់ដៃដែករបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលអាណត្តិទី៦បានចាប់ផ្តើមដំណើរការឡើងវិញហើយ ដូចនេះលោកទុំ ណូ គួរតែទទួលទានល្មមៗបានហើយ..! អស់លោកការដែលរដ្ឋាភិបាលប្រគល់តួនាទីនិងផ្តល់តំណែងឲ្យអស់លោកវាគ្រប់គ្រាន់ពេកណាស់ទៅហើយស៊ីប្រាក់ខែរដ្ឋរស់ស្រួល កុំស្មានថាលោកធ្វើអំពើអាក្រក់និងពុករលួយគេមិនដឹងស្អីនោះឲ្យសោះ។សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថាការប្រមូលពន្ធអាករលើប្រាក់ចំណូលរដ្ឋក្នុងឆ្នាំកន្លងមកនេះកំពង់ផែស្វយ័ត្នខេត្តព្រះសីហនុប្រមូលចូលជាថវិកាជាតិបានចំនួនប្រមាណជាង២០០.០០០០០០ដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ ហើយបានអះអាងថាជាកំណើនប្រាក់ចំណូលរដ្ឋខ្ពស់ទៀតផង តែប្រសិនបើរាជរដ្ឋាភិបាលសម្រេចលក់សេវាកម្មកាងារគយឲ្យក្រុមហ៊ុនគេធ្វើវិញនោះ ដែលយ៉ាងហោចណាស់រដ្ឋអាចទទួលបានប្រាក់ចំណូល៥០០.០០០០០០ដុល្លារក្នុងមួយឆ្នាំ ចុះហេតុអ្វីបានជារដ្ឋាភិបាល
មិនព្រមលក់សេវាកាងារនេះឲ្យទៅក្រុមហ៊ុន?ក្នុងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន មានចក្ខុវិស័យគិតគូរដ៏វែងឆ្ងាយគឺបានទុកឲ្យស្ថាប័នគយគ្រប់គ្រងបន្ត ព្រោះដោយសារតែមន្ត្រីគយបាត់បង់ការងារធ្វើតែប៉ុណ្ណោះ នេះហើយដែលរាជរដ្ឋាភិបាលខិតខំជម្រុញឲ្យធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅដែលត្រូវតែលុបបំបាត់ចោលអំពើពុករលួយនៅក្នុងអង្គភាពគយនិរដ្ឋាករឲ្យខាងតែបានជាកំហិតផងដែរ។ពាក់ព័ន្ធនឹងករណីលោកទុំ ណូ មេគយខេត្តព្រះសីហនុប្រព្រឹត្តអំពើពុករលួយដោយយកតួនាទីក្តោបក្តាប់អំណាចទៅឃុបឃឹតជាមួយឈ្មួញធំៗនិងក្រុមហ៊ុននាំទំនិញខុសច្បាប់ ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែកែវផុស ផែឧកញ៉ាសូ ជុងហ៊ួរ និងផែឯកជនតូចៗជាច្រើនទៀតនៃច្រកដែនសមុទ្រគឺសុទ្ធសឹងតែមានចំណែកភាគហ៊ុនរបស់លោកទុំ ណូ (លុយខ្មៅ)ប្រចាំខែដោយគ្មានវិក័យបត្រពីការប្រមូលពន្ធចូលជាប្រាក់ចំណូលពន្ធរដ្ឋនោះឡើយ ព្រោះលោកទុំ ណូ នៅតែបន្តអនុវត្តន៍តាមបច្ចេកទេសធ្វើឲ្យបាត់ចំណូលរដ្ឋដោយការទម្លាក់ភាគរយចូលរដ្ឋត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ហើយចំណែកប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយខែៗធ្លាក់ចូលក្នុងហោប៉ៅឯកជនរបស់លោកទុំ ណូ ដែលបានអួតខ្លួនថាប្រឹងរកលុយ “ចូលជាតិប៉្រុយៗ”នោះមែនទេ?ទង្វើបែបនេះហើយទើបមានការអំពាវនាវដល់ថ្នាក់ដឹកនាំដូចជាលោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស៊ើបអង្កេតលើករណីភាពមិនប្រក្រតីនេះជាបន្ទាន់ថាតើលោកទុំ ណូ មានលុយសល់រាប់លានដុល្លារនោះយកទៅទុកនៅឯណា…? ជៀសវាងកុំឲ្យលោកទុំ ណូ ប្រព្រឹត្តនូវអំពើខុសឆ្គងម្តងហើយម្តងទៀត សម្ងំកើបលុយធ្វើមានបានហើយចាំតែដេញថ្លៃបុកលុយតូយកតំណែងតទៅទៀត។អង្គភាពគេហទំព័រMSKnewsយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ បានទេនៅពេលនេះ អង្គភាពយើងនឹងព្យាយាមសហការបន្តទៀតរៀងរាល់ម៉ោងធ្វើការ៕