ខេត្តព្រៃវែង៖ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ មានការភ្ញាក់ផ្អើលលើកម្មភាពក្រុមអ្នកញៀនល្បែងជល់មាន់ បៀរ អា ប៉ោងបានមកពពាក់ពពូនគ្នា សម្រុកចូលក្នុងទីតាំ ងបនល្បែងមួយកន្លែង ស្ថិតនៅចំណុច ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដែលនៅក្នុងផ្ទះវីឡាដ៏ធំមួយនេះ ប្រមូលផ្តុំហ្វូងម នុស្សយ៉ាងណែនណាន់តាន់តាប់ ហាក់ មិនខ្លាច ឆ្លងជម្ងឺរាតត្បាកូវីដ១៩ ដែលប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភនាពេលបច្ចុប្បន្ន ហើយបែរជា ក្នុងភូមិគ្រិះដ៏ស្កឹមស្កៃមានបើកសង្វៀនជល់មាន់ បង្កប់ដោយល្បែងស៊ីសងខុសច្បាប់ កំពុងដំណើរ ការលេងយ៉ាងសប្បាយ ដោយមិនមានអាជ្ញាធរ ឬសមត្ថកិច្ចហ៊ានបង្ក្រាប?។
មន្ត្រីនិយាយថា សង្វៀនជល់មាន់មួយកន្លែងនេះបើកលេងបានយ៉ាងរលូន ដោយមានមេការឈ្មោះបុល និងមេសង្វៀនដ៍ធំឈ្មោះដែលគេហៅថា ឧក ញ៉ាក្មេង ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិ ច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្តព្រៃ វៃងទាំងមូល ដេីម្បីបិទមាត់ បិទច្រមុះ បិទភ្នែក មិនឲ្យមានការចាប់ចង ឬបង្រ្កាបបានឡេីយ។ ប្រភពបន្តថា ក្នុងទឹកដីស្រុកស៊ីធរកណ្តាលនេះ មានបន ល្បែងខុសច្បាប់គ្រប់ប្រភេទច្រើនណាស់ ជាពិសេ សល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតក្នុងភូមិសាស្រខេត្តព្រៃវែង បើលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្ត មិនបើកដៃឲ្យលេងគឺមិនអាចកើត មានឡើងបានទេ។
ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀនជល់មា ន់នោះបានឲ្យដឹងថា រាល់ថ្ងៃគេឃើញក្រុមអ្នកញៀ នល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅដើម្បីយកទៅភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ ព្រម ទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងពេលគេចាញ់ឈ្នះម្តងៗ គ្មានការរំខានដល់សមត្ថកិច្ចខាង ណាឡើយ ដែលទំនងជាចៅហ្វាយខេត្តនិងលោក ស្នងការ មានឥទ្ធិពលនិងបារមីតិចជាងម្ចាស់សង្វៀ នជល់មាន់ហើយមើលទៅ ទើបគេបើកលេងយ៉ាងរំភើយក្នុងវីឡា នៅទល់មុខវត្តស្វាយសាក់ ភូមិស្វា យសាក់ ទើបមិនហ៊ានបង្ក្រាប ?។
ពលរដ្ឋបានបន្តទៀតថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើនហើយជល់ភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗ ដោយពួកគា ត់មានការព្រួយបារម្ភថា បើកាលណាមានល្បែងស៊ី សងហើយ វាអាចនឹងអាចកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ឬប្រើហិង្សាជាដើម។ល។
ប្រជាពលរដ្ឋក៏ដូចជាមហាជន បានសូមអំពាវនាវយ៉ាងទទូចឲ្យសម្តេចក្រឡាហោម ស ខេង ក៏ដូច ជា សម្តេចតេជោ ហ៊ុន សែន គួរចាត់វិធានការលើ ចៅហ្វាយខេត្តនិងស្នងការខេត្តព្រៃវែង ដែលអសម ត្ថភាពក្នុងការបង្ក្រាបសង្វៀនជល់មាន់ បៀរ អាប៉ោ ងស្ថិតនៅចំណុច ភូមិស្វាយសាក់ ឃុំបូទី ស្រុកស៊ី ធរកណ្តាល ខេត្តព្រៃវែង ដោយមិនខ្លាចនឹងការឆ្លង កូវីដ១៩និងប្រឆាំងគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាពថែមទៀតផង ។ ដូច្នេះប្រសិនបើលោក
ចៅហ្វាយខេត្ត និងលោកស្នងការខេត្តព្រៃវែង ពិត ជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួ ននោះទេ? គឺត្រូវតែហ៊ានបង្ហាញជំហរដឹកនាំដោយភាពស្មោះត្រង់បម្រើប្រជាពលរដ្ឋស្របតាមគោលន យោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបា ល ដែលមិនគួរបណ្តោយឲ្យមានល្បែងបញ្ជល់មាន់របស់ឧកញ៉ាក្មេង បើកលេងដូចនេះទេ ។
ជុំវិញករណីបើកសង្វៀនជល់មាន់បង្កប់ដោយល្បែ ងស៊ីសងគ្រប់ប្រភេទ នៅទីតាំងខាងលើនេះ អង្គភា ពគេហទំព័រMSKយើងពុំអាចទំនាក់ទំនងសុំការបំ ភ្លឺពីភាគីពាក់ព័ន្ធណាមួយបានទេខណ:ពេលនេះ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែម ទៀតរៀងរាល់ម៉ោងធ្វើការ៕