0

អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញមើលរំលង សង្វៀនជល់មាន់របស់ក្រុមលោកម៉ាប់អាមេរិកកាំងខ្លាំងជាងលោកម៉ាប់អូស្ត្រាលី ទើបមិនខ្វល់ពីបម្រា មក្រសួងសុខាភិបាល បែរជាប្រឹងប្រមូលលុយក្នុងដំណាក់កាលកូវីដ១៩ កំពុងរាតត្បាត?

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០ ២០ ខ្នាយដែកខៀវនិងក្រហមវៃកក្រើកពេញស ង្វៀនកាណាឌីយ៉ា បើទោះបីជាមានការជូនដំណឹងពីក្រសួងសុ ខាភិបាលក៏ដូចជាបទបញ្ជាពីប្រមុខរា ជរដ្ឋាភិបាលឲ្យបិទក្លឹបកំសាន្តខារ៉ាអូខេ សារមន្ទីរ ភាពយន្ត សា លារៀនមួយចំនួននិងទីកន្លែងសប្បា យៗ រោងការនិងកាត់បន្ថយការជួបជុំក្នុងពិធីសាសនាផ្សេងៗ តែសង្វៀនជល់មាន់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនខ្វល់ពីបម្រាមទាំងនេះឡើយ ធ្វើឲ្យមា នការសង្ស័យថា ពុំមានការយកចិត្តទុកដាក់ពីអាជ្ញា ធរគ្រប់លំដា ប់ថ្នាក់ ឬក៏ពុំបានស្តាប់ឮពីការជូនដំ ណឹងរបស់ក្រសួងនិងរាជរដ្ឋាភិបាលទេ ទើបបានជាសង្វៀនជល់មាន់លោកម៉ាប់អាមេរិកកាំង បានបើកលេងយ៉ាងចំហរ ដោយមិនខ្លាចញញើតអ្វីទាំង អស់នោះឡើយ។

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថាសង្វៀនជល់មាន់របស់ឈ្មោះហៅថា ម៉ាប់អាមេរិកកាំង និងបក្ខពួកនេះមានឥទ្ធិពលខ្លាំងជាងម៉ាប់់អូស្ត្រាលីដែលធ្លាប់ត្រូវបានបង្ក្រាបនៅអរិយក្ស័ត្រនាពេលកន្លងមក ប៉ុន្តែទីតាំងមួយកន្លែងនេះ ជារៀងរាល់ថ្ងៃចាប់តាំងពីមានជំងឺកូវីដ១៩ មកបនល្បែងស៊ីសងខុសច្បាប់មួយនេះ បានប្រមូលលុយយ៉ាងកាក់កបជាទីបំផុត ក្នុងនោះកន្លែងផ្សេងៗគេបានបិទដោយ មានការបង្ក្រាបជាហូរហែរ មិនថានៅរាជធានី-ខេត្តក្រុងនោះឡើយ ហើយបែរជាលោកម៉ាប់អាមេរិកកាំ ង បើកលេងយ៉ាងចំហរដោយគ្មានខ្លាចញញើតពីច្បាប់អ្វីទាំងអស់? និងមិនខ្វល់ពីសុខភាពរបស់ប្រ ជាពលរដ្ឋក្នុងគ្រាលំបាកចំពោះហានិភ័យនៃជម្ងឺកូវីដ១៩នេះទេ គេគិតតែ​ពីខំប្រឹងប្រមូលលុយយ៉ាងក្រាស់ក្រែលសប្បាយរីកថ្លើមទៅវិញ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា សង្វៀនជល់មា ន់ ដែលមានថ្លើមពាសមេឃនេះ មានមេខ្លោងធំឈ្មោះ ម៉ាប់,វែង,គីសាន់…កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅទីតាំងតាមផ្លូវឌួងងៀប២ ក្បែររោងចក្រក្រឡុកស៊ីម៉ងត៍ ក្រោយរបងសួនកាណាឌីយ៉ាក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័ យ៣ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ ដែលម្ចាស់សង្វៀននេះ មានខ្នងបង្អែកដ៍រឹងមាំ បានបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់និងអាប៉ោង ថែម ទាំងមានអ្នកលក់ដូរ លក់បាយទឹកនៅទីនោះទៀត ផង តែទោះជាមានសភាពអ៊ូរអរយ៉ាងណានោះ គេដឹងថាមានការភ្នាល់គ្នាលេងចាក់លុយច្រើនៗណា ស់ រហូតដល់ខ្ទង់ពាន់ដុល្លារឯណោះ…ចុះហេតុអ្វីគេពុំឃើញអាជ្ញាធរនិងសមត្ថកិច្ចណាមកហាមឃា ត់ ចាប់ចង ឬបិទចោលនៅឡើយទេ។

គួរកត់សំគាល់សកម្មភាពនៅទីតាំងបនល្បែងរបស់ក្រុមលោក ម៉ាប់អាមេរិកកាំង នេះ គឺមានលក្ខណ: ទ្រង់ទ្រាយធំ មិនចាញ់កាស៊ីណូនោះឡើយ ហើយ បើតាមការឲ្យដឹងពីពួកអ្នកលេងបានបង្ហើបប្រាប់ថា ម្ចាស់សង្វៀននេះ មិនមែនចេះតែហ៊ានបើកលេ ងដោយចិត្តឯងនោះទេ គឺមានការអនុញាតពីខណ្ឌនិងក្រុង រួចអស់ហើយ ទើបអាចបើកលេងយ៉ាងរលូនបាន ដោយលោក ម៉ាប់អាមរិកកាំង មិនខ្លាចនឹងការបង្ក្រាបរបស់សមត្ថកិច្ចឡើយ ព្រោះនៅរាល់ ពេលកម្លាំងចុះមកគេបានរាយការណ៍ជូនដំណឹងមុនថាឲ្យផ្អាកសិន រួចនាំគ្នារត់គេចខ្លួនបាត់អស់ទៅ ទើបពេលកម្លាំងចុះបង្ក្រាបម្តងៗមិនដែលចាប់មនុ ស្សសូម្បីតែម្នាក់បានឡើយ។

ចំណែកប្រជាពលរដ្ឋសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែមនុស្សទូទៅនៅក្នុងក្រុងនិង ខេត្តក៏ដូចជាពិភពលោក កំពុងភ័យខ្លាចញញើត ពីការជួបជុំសាច់ញាតិបងប្អូនឬពិធីបុណ្យផ្សេងៗតែបែរជាលោក ម៉ាប់អាមេរិកកាំងនេះ បានបើកសង្វៀនជល់មាន់យ៉ាងរំភើយ នៅក្នុងទីក្រុងទៅវិ ញ? ចុះឯណាទៅហៅថាគម្លាតសុវត្ថិភាព និងការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព? ហេតុដូច្នេះប្រជាពលរដ្ឋក៏បានសំណូមពរឲ្យសមត្ថ កិច្ចនិងអាជ្ញាធរសង្កាត់ ខណ្ឌ ក្រុង ក៏ដូចជាឯកឧត្ត មសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់ចែងដល់មន្ត្រីក្រោមឱវាទជួយចុះល្បាតមើលជាប្រចាំនឹងចាត់វិធានការបង្ក្រាបជាប ន្ទាន់ផង៕msk.

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10 06
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net