0

មេឧក្រិដ្ឋជន​ គង់ ក្រឹង បានរត់គេចខ្លួន​ដល់ប្រ​ទេសថៃហើយ​ ក្រោយដកតំណែង​មេប៉េអឹម​ខេត្ត​រតនគិរី​ពាក់​ព័ន្ធ​លាងលុយកខ្វក់​ពីបទល្មើសព្រៃ​ឈើ​នៅភូមិភាគឦសាន​?

ខេត្តក្រចេះ៖ មហាជនជាច្រើន​បាន​បង្ហាញពីការ​សង្ស័យថា​ លោកឧកញ៉ា គង់ ក្រឹង ជានាយទា​ហានថ្នាក់ឧត្តមសេនីយ៍​នៃកងយោធពលខេមរ​ភូមិន្ទ​និងជាមេឈ្មួញ​ឈើដ៏ល្បីល្បាញ​ប្រចាំភូមិ​ភាគឦសាន​ដែលជាប់មានឈ្មោះក្នុងបញ្ជីខ្មៅ​ជាមេឧក្រិ​ដ្ឋជន​កាប់បំផ្លាញព្រៃឈើ​ចំពេលAC​Uកំពុងបើកការស៊ើប​អង្កេត​ទ្រង់ទ្រាយធំ​ទៅលើ​សកម្មភាពលោកឧកញ៉ា គង់ ក្រឹង ពាក់ព័ន្ធ​នឹង​ការរត់ពន្ធឈើខុសច្បាប់​ឆ្លងដែនទៅប្រទេស​វៀតណាម​អស់រយៈពេលជាច្រើនឆ្នាំមកហើយ​ រហូតមានលុយវាល់លានលាន​ដុល្លារ​និងទ្រព្យ​សម្បត្តិដ៏មហាសាល​បានមកពីបទល្មើសព្រៃ​ឈើនឹងការប្រព្រឹត្តអំពើពុករលួយ​ ពេលនេះ​​លោកឧត្តមសេនីយ៍ឧកញ៉ា គង់ ក្រឹង និងលោក​ជំទាវ ម៉ាន សារ៉ស់ បានធ្វើដំណើរចាកចេញ​ពី​ភូមិគ្រឹះ​នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាល​ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ឆ្ពោះទៅកាន់ប្រ​ទេសថៃ​ ដែលតាមការអះអាងថា​ដើរលេងស្រុក​គេមួយរយៈសិន គ្រាដែលគេសង្ស័យ​មេឧក្រឹដ្ឋ​ជន គង់ ក្រឹង កំពុងរត់គេចខ្លួនពីការស៊ើបអង្កេត​របស់អង្គភាពប្រឆាំងអំពើពុករលួយ​។​

ប្រភពបែកធ្លាយ​ពីអ្នករកស៊ីឈើបា​​​នទម្លាយ​​​ឲ្យដឹង​ថា​ ឧកញ៉ា​ គង់ ក្រឹង ជាមេឈ្មួញឈើដុះ​​ស្លែ​ដែលមានឥទ្ធិពល​ក្នុងការប្រមូល​ទិញ​ ការដឹ​ កជញ្ជូននាំឈើចេញ​និងការទិញផ្លូវ ច្រក ប៉ុស្តិ៍ ផ្តាច់មុខ​នៅតាមព្រំដែនសម្រាប់បម្រើ​ដល់ការ​ដឹកជញ្ជូនឈើឆ្លងដែន ដើម្បីងាយស្រួ​​លទំនាក់​ទំនងគ្នាជាមួយលោក ឧកញ៉ា គង់ ក្រឹង នឹងថៅ​កែវៀតណាម​ក៏ដូចជាថៅកែចិន​។​

ជាមួយ​នឹង​បទល្មើសដឹ​​​​​កជញ្ជូនឈើ​​​​​​​​​​​ទៅលក់​​​​​​​​​​​នៅ​​ប្រទេស​​​​​​​​​​វៀតណា​​​​​​​​​​​មដោយ​ខុស​​​​​​​​​​​​​​​ច្បាប់ស្ទើររា​​​​​​​​ល់ថ្ងៃ​​គឺ​គ្មាន​​​​​​​​​​​​សមត្ថកិច្ចខា​​​​​​​​​​​ង​​​​​​​​​​​​​​​​​​​​​​​​ណាហ៊ានបង្ក្រាបនោះ​​​​​​​​​ឡើ​យ​ ដែល​​មកដល់ពេល​​​​​​​​នេះលោ​​​​​​​​​កឧក​​​​​​​​​​​​​​​​ញ៉ា ​គង់ ក្រឹង ជាមេក្លោងក្នុងរបរជម្នួញឈើ​ដ៏​​​​​​​​​​មហិមា​​​​​​​​​​នេះ​​បា​​​​​​​​​​នស​​​​​​​​​​​ម្រេច​ឈូស​​​​​​​​​​​​​​​​​​​​​​ឆាយទម្លាយ​​​​​​​​​​​​​​​​​​​​ផ្លូវបើក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រកថ្មី​ជាលក្ខណ:​ផ្ទាល់ខ្លួនមួយ​​​​​​​​​​​ទៀត​​ដោយ​​​​​​​​​​​កាត់តាម​​​​​​​​​​​​​​​ក្រោយឃ្លាំងស្ដុក​​​​​​​​​ឈើរបស់​​​​​​​​​លោ​​​​​​​​​​​កផ្ទាល់​​​​​​​​​​​​​ ដើម្បី​ងា​​យ​​​​​​​​​​​​​ស្រួល​​​​​​​​​ក្នុង​​​​​​​​​​​​​​​​​​​​​​ការចរាចរ​​​​​​​​​​​​​​​​​​​បទល្មើស​ដឹក​​ឈើ​​​​​​​​​​​​ចេញ​​​​​​​​​​​​​ទៅវៀតណាម​​​​​​​​​យ៉ាង​រ​​​​​​​លូនកុំឲ្យទើ​ស​​​​​​​​​​​​​​​​​​​ក្បាលអ្នក​​​​​​​ណាទាំងអស់។​

សេចក្តីរាយការ​ណ៍ថ្មីៗនេះ​បានឲ្យដឹង​ថា គំ​នរ​ឈើដូចភ្នំ​របស់​​​​​​​​​​លោកឧកញ៉ា គ​​​​​​​​​​​​​​​​​​​​​​ង់ ក្រឹង ដែល​ត្រៀម​ដឹកចេ​​​​​​​​​​​​​​​​​​​​​ញពីឃ្លាំង ក្រោយផ្ទះរបស់​​​​​​​​​​​​គាត់តា​​​​​​​​​​​​​​​​​​​​​​​​​​​​​មផ្លូវរបៀងមួយ ដែលលោ​​​​​​​​​​​​​កឧកញ៉ា​ គង់ ​ក្រឹង ឈូសឆា​​​​​​​​​​​​យទម្លាយទៅ​​​​​​​​​​​​ប្រទេ​​​​​​​​​​​​​​សវៀតណាម​​​​​​​​​​​​​​​​​ដោយ​ ខ្លួនឯងនោះ​​​​​​​​​​​​​ ​គឺពុំទាន់​​​​​​​​​​មានស​​​​​​​​​​​​​​​​​​​​​មត្ថកិច្ច​ឬ​ប៉ូលិស​កា​​រពារព្រំដែននៅ​​​​​​​​​ឈរយាម​​​​​​​​​​នៅទីនោះ​​​​​​​​​ទេ ពោ​លគឺ​​មា​​​​​​​​​​​នតែកូន​​​​​​​​​​​​​​​​​​​​​​​ចៅអា​មុីអាថោងរប​​​​​​​​​ស់លោក​​​​​​​​​​​​ឧកញ៉ា គង់ ក្រឹង ​​​​​​​​​ដាក់​​​​​​​​​​​​​​​​​​​​​​​​​បារ៉ាស់ចាំស្ទាក់ព្រោះខ្លាច​ក្រុមគ​ណៈកម្មការ​បង្ក្រាបបទល្មើសព្រៃឈើ​ចុះទៅចា​ប់និងបង្ក្រាបនៅទីនោះ។​

រឿងដែលកាន់តែហួ​​​​​​​​​​សចិត្តនិងកប់​​​​​​​​​យោប​​​​​​​​​​ល់​នោះ លោកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានសម្ញែងខ្លួន​ថា​ជា​គូរស្នេហ៍អមតៈ​រីករាយថ្ងៃចុងសប្តាហ៍​នាំប្តីប្រពន្ធដើរលេងកំសា​ន្ត​នៅប្រទេសថៃ​ ដែលបានឆ្លងកាត់ខេត្តបាត់ដំ​បងឈប់ចូលបន់ស្រន់លោកតាដំបងគ្រញូង​សុំ​សេចក្តីសុខសប្បាយ​ ហើយថ្ងៃនេះ​ចូលផឹកកា​ហ្វេនៅហាងអាម៉ាសូន​(Cafe´Amazon)ក្នុង​ខេត្តបុរីរ៉ាំ​(នគររាជ)​ប្រទេសថៃ​​។​ ប៉ុន្តែទោះបីជា​មេឧក្រិដ្ឋជន គង់ ក្រឹង អះអាងថាដើរលំហែរកា​យយ៉ាងដូច្នេះក្តី​ក៏មហាជនបានដាក់ការសង្ស័យ​ទៅលើលោកឧកញ៉ា គង់ ក្រឹង ថាកំពុង​ព្យាយា​​មរ​ត់គេចខ្លួខ​ពីការស៊ើបអង្កេតរបស់ACU​ ​លើ​ ករណីជាប់ពាក់ព័ន្ធនឹងការរកស៊ីជម្នួញឈើប្រណីតអស់រយៈពេលជាច្រើនឆ្នាំមកហើយ​ តាម​ ទម្លាប់ក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយអាជ្ញាធរមានសម​ត្ថកិច្ច​និងមន្ត្រីជំនាញ​ ទើបធ្វើ​ឲ្យ​ មេឈ្មួញ គង់ ក្រឹង មានលុយសល់វាល់លាន​ ដុល្លារ​បាន​ធ្វើជា​ឧកញ៉ា មហាសេដ្ឋី​ ដោយសារ​ តែការកាប់បំផ្លាញព្រៃឈើនៅប៉ែកភូមិភាគឦសាន​នៃប្រទេសកម្ពុ​ជា។​

សូមបញ្ជាក់ថា​មុនពេលលោកឧកញ៉ា គង់ ក្រឹង ដែលកំពុងរត់គេចខ្លួននេះ គេបានសង្កេតឃើញ​សក​ម្មភាពដឹ​​​​​​​​​​​​​​​កជញ្ជូន​ឈើ ចេញពី​​​​​​​​​​​​​​​​​បណ្តាស្រុក​​​​​​​​​​​​​​ផ្សេងៗ​​​​​​​​ ចូលក្នុងដែនដីខេត្តក្រចេះ តា​មរុឺម៉កម៉ូតូ​​​​​​​ ក្នុងមួយ​​​​​​​​​​​​​យប់ៗស្មើនឹង​​​​​​​​​​៣០០​​​​​​​​​​​​ទៅ៤០០​គ្រឿងឯ​​​​​​​​​​​​​​ណោះ។​​​​​​​​​​​​​ រីឯពេ​​​​​​លថ្ងៃវិញ ឈ្មួញរុឺម៉ក​និងម៉ូតូដឹក​ ជញ្ជូន​​​ឈើដូចសត្វកណ្តៀ ក្នុងមួយ​​ថ្ងៃមិន​​​​​​​​​​​ក្រោ​​មពី​​​​​​​​​២០០​​ទៅ៣០០​​​​​​​​​​​​​​គ្រឿងនោះ​​​​​​​​​​​ទេ ដែល​ចូ​​​​​ល​ទៅ​​លក់ឲ្យលោក​ឧកញ៉ាគង់ ក្រឹងម្នាក់​​​​​​​​​​​នេះ។ចំណែ​​​​​​​​​​កអស់​​​​​​​​​​​លោក​​​​​​​​​​​​​​​​​សមត្ថកិច្ចជំនា​​​​​​​​​​​​​​​​​​​​ញនិងអាជ្ញាធ​រពាក់​​​​​​​ព័ន្ធនៅ​​​​​​​​​​​​ប្រ​​​​​​​​​​​ចាំ​​​​​​​​ស្រុកស្នួល​ ខេត្តក្រចេះ នាំគ្នារួញខ្លួ​ ន​ដូ​​​​​​​​​​​​​​​​​​​ចសត្វសុនខ​ឃើញខ្លា​​​​​​​​​អញ្ចឹង​ដែរ ។

ទាក់ទិននឹង​កា​​​​​របែ​​​​​​​​​​​កធ្លាយនូវព័ត៌​​​​​​​​​​​​​​​​​​មាន ដែលលោ​​​​​​​​​​កឧ​​​​​​​​​​​​​កញ៉ា ​គង់ ​​​​​​​ក្រឹង កំពុងភ័យស្លន់ស្លោរ​ខ្លាចអភិ​ក្រមទី៥​គឺជាការវះកាត់​របស់ប្រមុខរាជរដ្ឋាភិបា​លសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក​ម្ពុជា​ ដែលបានដាក់ចេញនៅក្នុងអាណត្តិទី​៦​នេះ ហាក់បង្ហាញឃើញ​ថា​ រដ្ឋាភិបាលនឹងមិ​ន​លើកលែង​ចំពោះមន្ត្រីខិលខូច​ខុសច្បាប់នោះ​ឡើយ​​។​ ហេតុដូចនេះហើយ​ទើបលោកឧកញ៉ា​ គង់ ក្រឹងនិងជាឧត្តមសេនីយ៍ក្នុងកងខេមរភូមិន្ទ​​ដែ​លបានរកស៊ីឈើ​ ប្រព្រឹត្តអំពើពុក​រលួយ​ ខណៈលោក ឱម យុិនទៀង ប្រធានអង្គភាពប្រ​ឆាំងអំពើពុករលួយ​កំពុងបើកការស៊ើបអង្កេត​ទៅលើលោក គឹម រស្មី អតីតមេប៉េអឹមខេត្តរតន​គិរី បន្ទាប់ពីព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​លុ​បឈ្មោះ​ចោល​រួចមក។​

ដូច្នេះ​តើទង្វើដ៏​ខ្មៅកខ្វក់ របស់​​​​​​​​​​លោកឧកញ៉ា គង់​ ​ក្រឹង ដែលហ៊ានលួច​ឈូស​​​ឆាយផ្លូវ​របៀង​​មួយ​​ខ្សែ​​ដាច់ដោយ​ឡែក​ចេញពីក្រោយបន្ទាយ​វរៈកាពារព្រំដែន២០៤​ដើម្បីសម្រាប់​ដឹ​​​​​កឈើដែ​លស្តុបទុកនៅឃ្លាំងក្រោយផ្ទះ​លោកឧកញ៉ា គង់ ក្រឹង ឆ្លងចូល​ទៅ​​​​​​​​​​​​​​​​​​​​ប្រទេស​​​​​​​​​​​​​​វៀតណាម​​​​​​​​​​​​​​​​​​​​យ៉ាងអ​ នាធិបតេយ្យបែប​នេះ​​​​​​​​​​​​​​​ សួរថាសមត្ថកិច្ច​ជំនាញ​ខា​​​​​​​​​​​​ងកិច្ចកា​​​​​​​​​​​​​​រព្រំដែន​​ថ្នាក់​​​​​​​​​​ជាតិមានដឹងដែរ​ទេ? ​ឬមួយឋា​នៈធំប៉ុនមេ​ដៃ​​របស់​លោកឧកញ៉ា គង់​ ក្រឹង ក៏អាច​មា​​​​​​​​​​​​​​​​​​​​​នសិទ្ធ​​គ្រប់គ្រាន់​​​​​​​​​ក្នុងការ​​​​​​​​​​​បិទឬបើក​​​​​​​​​​ច្រកតា​​​​​​​​​មតែ​​​​​​​​​អំ​​​​​​​​​​​​​​​​​​​​​​​​​ពើចិត្តបាននោះ​។ ហើយម៉្យាង​វិញ​ទៀតមហាជនកំពុងមានការគាំទ្រយ៉ាងពេញទំរហឹ​ងនូវអភិក្រមទាំង៥គឺ​ឆ្លុះកញ្ចក់​,ងូតទឹក​,​ដុស​​ក្អែល,​ព្យាបាល,វះកាត់​,របស់រាជរដ្ឋាភិបាលនឹង​ត្រូវបាន​​អនុវត្តន៍​ក្នុង​កា​របើក​យុទ្ធនាការ​ទប់ស្កាត់​លុបបំបាត់អំពើពុករលួយ​របស់មន្ត្រី​គ្រប់លំ​ដាប់​ថ្នាក់​​នៅក្នុងស្ថា​ប័នរដ្ឋ​ ប្រសិនបើ​វិធានការ​កំចាត់​អំពើពុ​ក​រលួ​យ​ក្រោមកណ្តាប់ដៃដែក​របស់សម្តេ​ចតេជោ ហ៊ុន សែន មានជំហរដ៏ស្រួចស្រាល់​មែ​ននោះ លោកឧត្តមសេនីយ៍​ឧកញ៉ា គង់ ក្រឹង ច្បាស់ជាមិនអាចគេចខ្លួនរួចផុតពីសំណាញ់ច្បាប់​បាន​ទេ​ ទោះ​ជាពេលនេះ​លោកខំរត់គេចខ្លួន​ដល់ប្រទេសថៃក៏មិនអាចគេចខ្លួនមួយជីវិតបានដែរ​…! ចាំមើល​ចុះមិនយូរទេនឹងមានវាសនាដូ​​ច ឧត្តមសេនីយ៍ គឹម រស្មី​ ជាក់ជាពុំខានឡើយ​៕​msknews

Filed in: រាយការណ៍សំខាន់ៗ, ស្រាវជ្រាវ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net