0

មេឧក្រឹដ្ឋជន​ សឹង សំអុល កំពុងល្បីថា​បានបញ្ជាឲ្យ​កម្លាំងប្រដាប់អាវុធ​គំរាមដេញ​បាញ់​អ្នកកាសែត​ពេលចុះយកព័ត៌មាន​ពាក់ព័ន្ធនឹង​សកម្មភាពដឹកជញ្ជូនឈើ​?

ខេត្តមណ្ឌលគិរី៖​ នណាក៏​គេដឹងដែរថា​ ឧកញ៉ា សឹង សំអុល ទំនងជា​មិនចេះឆ្អែតឆ្អល់​នឹងមុខរបរ​ជំនួញឈើ​នោះឡើយ​ ព្រោះតែឧកញ៉ារូបនេះបានប្រើប្រាស់គ្រប់មធ្យោបាយ​ដើម្បី​ទទួលបានច្បា​ប់អនុញ្ញាត​ក្នុងការដឹកជញ្ជូនឈើ​
ប៉ុន្តែជាទំលាប់​របស់លោកឧកញ៉ា​សឹង សំអុល គឺបានប្រើប្រាស់កងកម្លាំង​ប្រដាប់អាវុធ​និងកែនប្រជាពលរដ្ឋ​ឲ្យចូលទៅកាប់ឈើ​ក្នុងដែនអភិរក្ស​ដែលតាមសេចក្តីរាយការណ៍​កាលពីពេលថ្មីៗនេះ​គេបានអង្កេតឃើញមាន​រថយន្តបាកុង​ ត្រាក់ទ័រ និងគោយន្ត​កន្ត្រៃ​យ៉ាងប្រសេកប្រសាចដូចស្រមោច​ពេញព្រៃ​សម្រុកចូលទៅកាប់ឈើ​ អូសទាញស្ទូចឈើ និងដឹកជញ្ជូនឈើ​ចេញពីតំបន់ព្រៃហាមឃាត់​យ៉ាងគគ្រឹកគគ្រេងដូចហែរ​កឋិន​ដោយគ្មា​នសមត្ថកិច្ចណាហ៊ានបង្ក្រាប​ព្រោះតែទទួលបានកញ្ចប់ផលប្រយោជន៍​ ទើបមានសមត្ថ​កិច្ចខ្លះជាបណ្តាញសម្ងាត់​ចាំរាយការណ៍ផ្តល់ដំណឹង​ទៅឲ្យក្រុមជនល្មើស​គ្រប់ពេលវេលា​ ដើម្បីឲ្យផ្អាកសកម្មភាព​ភ្លាមៗនៅពេលដែល​មានផែនការពីថ្នា​ក់លើឲ្យចុះទៅចាប់បង្ក្រាបម្តងៗ​។​ប្រភពព័ត៌មានបាន​ឲ្យដឹងថា​ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ​ឧកញ៉ា​សឹង សំអុល បានប្រើប្រាស់កម្លាំងសមត្ថកិច្ច​ប្រដាប់អាវុធ​និងកងសន្តិសុខ​ជាច្រើននាក់​ដើម្បីកាពារផ្លវទៅកាន់ទីតាំងក្រុមហ៊ុន​ម៉ាស្ទើ ខេសាន់ ដែលជាទីតាំងលើកឈើរបស់​ឧកញ៉ាសឹង សំអុល ហើយក្នុងនោះសមត្ថកិច្ច​មិនអនុញ្ញាត​ឲ្យក្រុមអ្នកសារព័ត៌មានទៅកាន់តំបន់នោះ​យកព័ត៌មានមកចុះផ្សាយ​ពីបទល្មើសព្រៃឈើ​ជាដាច់ខាត​ ជាពិសេសលោកឧកញ៉ា សឹង សំអុល បានប្រើប្រាស់កម្លាំងប្រដាប់អាវុធ​ដោយបញ្ជាឲ្យ​ប្រម៉ាញ់​ចាប់អ្នកកាសែត​ក៏ដូចជាមន្ត្រីផ្សេងៗទៀត​ ជាក់ស្តែង​មនុស្សចំនួន០៣នាក់​ត្រូវបានពួកគេអះអាងថា​ជាអង្គការឃ្លាំមើលបទល្មើសព្រៃឈើ​ម្នា​ក់និង០២នាក់ទៀត​ជាអ្នកកាសែតក្នុងស្រុក​ត្រូវបានកងសន្តិសុខ​របស់​លោកឧកញ៉ាសឹង សំអុល ដេញតាមប្រម៉ាញ់ចាប់​និងឆែកឆេរ​សម្ភារៈ​ ម៉ាស៊ីនថត ទូរស័ព្ទ ជាពិសេសដ្រូន​សម្រាប់​ថតយករូបភាពពីលើអាកាស​ ដោយឧកញ៉ាសឹង សំអុល បញ្ជាឲ្យបោកកម្ទេចចោល​ បន្ទាប់ពីក្រុមអង្គការនិងអ្នកកាសែតទាំងនេះ​បានចូលទៅក្នុងព្រៃ​ឃើញសកម្មភាពឧកញ៉ាសឹង សំអុល កំពុងប្រើប្រាស់កម្មករលើក​ឈើ​ដាក់រថយន្តយីឌុបប្រភេទ​ធំៗ​ខ្នាតយក្ស​ដែលយ៉ាងហោចណាស់ក៏មានចំនួន២០គ្រឿង​ នៅចំណុច​ភូមិសាស្ត្រ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។​

គេបានរាយការមកថា​លោកឧកញ៉ាសឹង សំអុល បានប្រើប្រាស់កម្លាំសន្តិសុខប្រមាណ​ជាង​២០នាក់​ប្រើប្រាស់រថយន្ត​ជាមធ្យោបាយចំនួន០២គ្រឿង​និងមូ​៉តូចំនួន១២គ្រឿង​ឲ្យដេញតាមប្រម៉ាញ់​ចាប់ក្រុម​អ្នកកាសែត​ជាចេតនា​ដោយគំនុំ​និងកំហឹង​ពុំបានគិតអំពីទិដ្ឋភាពផ្លូវច្បាប់​នោះឡើយ​ ដែលធ្វើឲគេសង្ស័យថា​បើក្រុមហ៊ុនម៉ាស្ទើខេសាន់​របស់លោកឧកញ៉ាសឹង សំអុល មានច្បាប់​អនុញ្ញាតដឹកជញ្ជូនឈើដោយស្របច្បាប់​មែននោះ គឺចាំបាច់អីត្រូវឲ្យកូនចៅ​ខ្លួនមក​រករឿងអ្នកកាសែត​ ម៉េចក៏មិនបង្ហាញ​ច្បាប់ឲ្យគេបានដឹងផងទៅ​ ខណៈដែលខ្លួនអះអាងថាមានច្បាប់​មានសិទ្ធគ្រប់គ្រាន់​ក្នុងការដឹកជញ្ជូន​ ឬមួយក៏សកម្មភាព​ដឹកជញ្ជូននេះ​មានភាពមិនប្រក្រតី​ ដូចជា​ការប្រមូលទិញឈើដែលកាប់បំផ្លាញ​ពីខាងក្រៅអូសចូលក្រុមហ៊ុន ការប្រើប្រាស់រថយន្តដឹកជញ្ជូន​មិនត្រូវនឹង ប៉េសេ​ ការ​ដឹកជញ្ជូន​លើសទម្ងន់កំណត់​ក្នុងចេតនាបំផ្លាញផ្លូវថ្នល់​ ការផ្ទុក​លើសច្បាប់អនុញ្ញាត និងមិនបាន​ចែកចាយ​ក្នុងស្រុក​បម្រុងដឹកជញ្ជូនឆ្លងដែនយកទៅលក់​នៅក្រៅប្រទេស​ជាដើម ហេតុដូច្នេះ​សួរថាតើទង្វើបែបនេះវាត្រឹមត្រូវតាមច្បាប់ទេ?។​សូមបញ្ជាក់​ថា មួយរយៈពេ​លកន្លងទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ ឧកញ៉ា សឹង សំអុល ជំនាញ​ខា​​​​​​​​​​​​​​​ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កស៊ីដឹក​ជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ តែងតែ​មា​​​​​​​​​​​​​​​​​នប្រតិកម្ម និងចាត់​​​​​​​​​​ទុក​អ្នកសា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រព័ត៌មានជា​​​​​​​​​​​​​ផ្ទាំងស៊ីប ជា​​​​​​​​​​​​​​​​​សត្រូវ ខណៈ​ក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រណីខ្លះ ពួកគេបានរំខានចំពោះ​​​​​​​​​​​​សកម្មភា​​​​​​​​​​​​​​​ព​ដឹក​ជញ្ជូនបទ​​​​​​​​​​​​​​​​​​​​ល្មើសព្រៃឈើ និងខ្លះ​​​​​​​​​​​​​​ទៀត បានដឹង​​​​​​​​​​​​​​​​​​​មុនពីគម្រោង ដឹកជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ្ជូនព្រៃឈើ ក៏ដូចជាសកម្មភាព​​​​​​​​​​​កែនកំលាំ​​ង​ប្រមូ​​​​​​​​​​​លប្រជាពល​​​​​​​​​​​​រដ្ឋ​ឲ្យចូលទៅ​​​​​​​​​​​​កាប់បំ​​​​​​​​​​​​​​​​​​ផ្លាញព្រៃឈើនៅ​​​​​​​​​​តំប​​​​​​​​​​​​​​​​​​​​​​​ន់អភិរក្សភ្នំព្រិច ក្នុងស្រុកកោះ​ញែក ខេត្តមណ្ឌល​គិរីនេះ​​​​​​​​​​​​​​​ជា​​​​​​​​​​​​​​​​​​​​​​​ដើម គឺសុទ្ធតែ​បានគំរាមចាប់ ប្រមាថដល់ជីវិតអ្នកកាសែត​ក្នុងកាប៉ុនប៉ង​សម្លាប់​ជាញឹកញាប់ណាស់មកហើយ​ មកដល់ពេលនេះ សកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនឈើរបស់ឧកញ៉ាសឹង សំអុល កាន់តែខ្លាំង​ក្លាជាងមុន​ធ្វើឲ្យមេឧក្រឹដ្ឋជន​ម្ចាស់ក្រុមហ៊ុនម៉ាស្ទើខេសាន់​ក៏កាន់តែមានឥទ្ធិពល​ទ្វេដង​ក្នុងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ​បញ្ជាឲ្យតាមប្រម៉ាញ់បាញ់ប្រហារមកលើអ្នកកាសែត​ដែលគួរឲ្យព្រួយបារម្ភបំផុត​។​

បើតាមការអះអាងពីលោ​ក អ៊ុំ វណ្ណសុភគ៌​ នាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណ្ឌរដ្ឋបាលព្រៃឈើ​​​​​​​​​​​​​​​​​​​​​​​​ខេត្តមណ្ឌលគិរី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាប់អ្នកកាសែ​​​​​​​​​​​​​​​​​​​​​​​​​តក្នុងស្រុក លោកបានបញ្ជាក់​​​​​​​​​​​​​​​​​​​​ថា ឈើនេះ​​​​​​​​​​មានច្បាប់ គ្រាន់តែពុំទាន់​បានវាស់វែង​ដើម្បីលើក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាក់ឡាននោះទេ​ អញ្ចឹងហើយ​បើនាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណ្ឌរដ្ឋបាលព្រៃឈើ​បញ្ជាក់បែបនេះ មាន​​​​​​​​​​​​​​​​​​​ន័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា ទិដ្ឋភាពផ្លូវច្បាប់​ក្នុង​​​​​​​​​​​​​​​​​​ការដឹកជ​​​​​​​​​​​​​​ញ្ជូនឈើ​របស់ឧកញ៉ា សឹង​​​​​​​​​​​​​​​​​ សំអុល មិនទាន់មានលក្ខណៈគ្រប់គ្រាន់​​​​​​​​​​​​​​តាម​​​​​​​​​​​​​​​​​​​​​​ផ្លូវច្បាប់នោះឡើយ​​​​​​ ព្រោះ​លើក​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈើ​ដាក់ឡាន​មុនការ​​​​​​​​​​វាស់វែងរ​​​​​​​​​​​បស់ជំនា​​​​​ញ ។ចំណែក​លោក សុង ឃាង​​​​ ប្រធានមន្ទីរ​​​​​​​​​​​​​​​​​​​​​​​​កសិកម្ម រុក្ខាប្រមាញ់ និងនេ​​​​​​​​​​​​សាទ​​​​​​​​​​​​​​​​​​​​​​ខេត្តមណ្ឌលគិរី មិនបា​​​​​​​​​​ន​​​​​បកស្រាយក្នុងហេតុផលតាម​ផ្លូវច្បាប់នោះ​​​​​​​​​​​​​​​​ទេ លោកគ្រាន់​​​​​​​​​​​​​​​​តែបញ្ជាក់យ៉ា​​​​​​​​​​​​​​​ងខ្លីប្រាប់អ្នកកា​​​​​​​​​​​​​​​​សែតក្នុងស្រុកថា ​រាល់ការ​​​​​​​​​​​​​​​​​​​​​​​​ដឹកជញ្ជូនឈើទាំងនោះ សុទ្ធតែមា​​​​​​​​​​​​​​​​នច្បា​​​​​​​​​​​​​​​ប់ ទើបគេ​​​​​​ហ៊ានធ្វើ ។តាមកាលើកឡើងបែបនេះ​ ឧកញ៉ា សឹង សំអុល ​​​​​​​​អាច​មានប៉េសេដឹកឈើនៅមានកំរិតនៅឡើយ​ ​​​​​​​​​​​ហើយ​គាត់បា​​​​​​​​​​​​នប្រើប្រាស់កង​​​​​​​​​​​​​​កម្លាំង ប្រដាប់​​​​​​​​​​​​​​អាវុធ ក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងសន្តិសុខ ធ្វើការ​បំបាក់​​​​​​​​​​​​​​​​​ក្រុមអ្នកសា​​​​​​​​​​​​​រព័ត៌មា​​​​​​​​​​​​​​​​ន ប៉ុន្តែ​គេ​អា​​​​​​​​​​​​​​​ចស្គាល់អំ​​​​​​​​​​​​​​​​​​​​​​​​​​ពី​សកម្មភាព​​​​​​​​​​​​​​​​​​​​​​​នៃការដឹកជញ្ជូនឈើនេះ​​​​​​​​​​​​​​​​​ ចៀសមិ​​​​​​​​​​​​​​​​​នផុតពី​​​​​​​​​​​​​ឧ​​​​​​​​​​​​​​​​​​​​​​​​​​​​កញ៉ា សឹង សំអុល ដឹកលើ​​​​​​​​​​​​សប៉េ​​​​​​​​​​​​​​​​​​​​​​សេ ផ្ទុកលើស​​​​​​​​​​​​​​​ទម្ងន់ ទទួល​​​​​​​​​ទិញឈើ​​​​​​​​​​​​​មក​​​​​​​​​​​​​​​​ពីខាងក្រៅក្រុមហ៊ុន​​​​​​​​​​​នោះជា​​​​​​​​​​​​​​​​ការពិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ​ប្រជាពលរដ្ឋ​ហ៊ានទាំ​​​​​​​​​​​​ងអះអា​​​​​​​​​​ងថា​​​​​​​​​​​​​​​​​​​​​​​​​​​ ទឹកដី​ខេត្តមណ្ឌលគិរី ​​​​​​​​​​​​​​​​​​​​​​​គឺស័ក្តិសិទ្ធិណា​​​​​​​​​​​​​​​​​​​​​​​​ស់ បើរកស៊ីស្រប​​​​​​​​​​​​​ច្បាប់នោះ​​​​​​​​​​​​មិន​​​​​​​​​​​​​​​​​​អីទេ តែបំ​​​​​​​​​​​​​​​​​​​​​ពាននឹងច្បាប់ក៏មិនអាច​ទ​​​​​​​​​​ទួលបាន​​​​​​​​​​​​នូវផលចំណេ​​​​​​​​​​​ញដោយ​​​​​​​​​​​​​​អំពើទុច្ចរិត​​​​​​​​​​​នោះឡើ​​​​​​​​​​​​​​​​​​យ ដូច្នេះបើឧ​​​​​​​​​​​​​​​​​​​​​​កញ៉ា សឹង សំអុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានច្បាប់គ្រប់គ្រាន់​​​​​​​​​​​ហើយ ចាំ​​​​​​​​​​​​​​​​​​​​​បាច់អី​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កែន​កំលាំង​សមត្ថកិច្ច ក្រុមសន្តិសុ​​​​​​​​​​​​ខ តាមប្រមាញ់ ​​​​​​​​​​​​​​​​​​​​ដេញចាប់​ប្រមាថ ​​​​​​​​​​​​​​​​​​គំរាមកំហែងធ្វើបាបអ្នកកាសែត​ ដែលគ្នារកតែ​​​​​​​​​​​​​​​អង្ករច្រកឆ្នាំ​​​​​​​​​​​ងសឹងមិ​​​​​​​​​​​​​នបាន​​​​ផងនោះ ហើយល្មមស្កប់ស្កល់​នឹងរបរជម្នួញឈើប្រណិតឆ្លងដែន​ដោយខុសច្បាប់​ ប្រឆាំងនឹងបទបញ្ជាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតទៅទៀត​ផងទាន…!៕​

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com