0

​លោក ឃួន ជឿន កំពុងតែ​ប្រឆាំងនឹង​បទបញ្ជា​សម្តេច​ក្រឡាហោម ស ខេង​? រឿង​លួច​បើក​ច្រករបៀង​អូរ​បី​ជាន់​ឱ្យ​ឈ្មួញ​នាំ​គោក្របី​និង​ទំនិញ​លោតឆ័ត្រ​ពី​ថៃ​ចូល​មក​ខ្មែរ​ដោយ​សេរី​

ខេត្ត​បន្ទាយមានជ័យ ៖ អង្គភាព​គេហទំព័រ អឹម អេស ខេ MSKnews​ចេញផ្សាយ​ថ្ងៃ​ចន្ទ​13​កើត ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធ​សករាជ​2562 ត្រូវ​នឹង​ថ្ងៃទី​25 ខែ​មិថុនា​ឆ្នាំ​2018 នេះ ភាពល្បីល្បាញ​អស្ចារ្យ​ខ្លាំងណាស់​លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន ដែល​មិន​ខ្ចី​យក​ត្រចៀក​ស្តាប់​និង​អនុវត្តន៍​តាម​គោលការណ៍​ថ្នាក់លើ ខណ​:​ពេល​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម ន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​បទបញ្ជា​យ៉ាង​តឹងរឹង​ឲ្យ​បិទ​ច្រករបៀង​ទាំងអស់​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​- ថៃ និង​វៀតណាម​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​:​និង​ធានា​សុវត្ថិភាព​សំរាប់​ការបោះឆ្នោត​ដែល​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ ប៉ុន្តែ​ផ្ទុយទៅវិញ​លោក​ឧត្តមសេនីយ៍ត្រី​ឃួន ជឿន មេបញ្ជាការ​វរ​សេនា​តូច​លេខ​503​នគរបាល​ការពារ​ព្រំដែន​គោក​បែរជា​មិន​ខ្វល់ខ្វាយ​ទៅនឹង​សារាចរ​ណែនាំ​របស់​សម្តេច​ក្រឡាហោម​ស ខេង ដោយ​លួច​បើក​ច្រករបៀង​នាំ​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​និង​សត្វ​គោ​ក្របី​រត់ពន្ធ​ចេញចូល​យ៉ាង​គគ្លើន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ដោយ​សេរី​ធ្វើឱ្យ​បទបញ្ជា​សម្តេច​ក្រឡាហោម​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​។​

​តាម​ប្រភព​ច្បាស់​ការណ៍​កាលពី​ថ្ងៃ​ទី​14 ខែ​មិថុនា​ឆ្នាំ​2018​នេះ​សកម្មភាព​ទំនិញ​លោតឆ័ត្រ​គេច​ពន្ធ​គ្រប់​ប្រភេទ​និង​សត្វ​គោក្របី​អត់​ច្បាប់​បាន​ដឹក​ជញ្ជូន​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​គ្រប់គ្រង​ដោយ​លោក​ឃួន ជឿន​បាន​បើកដៃ​ឲ្យ ឈ្មួញ​នាំ​ទំនិញ​និង​សត្វ​គោក្របី​ដឹក​តាម​រថយន្ត​ធុន​ធំ​ព្រមទាំង​មានការ​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​មុខ​ទៀត​ចេញ​ពី​ទឹកដី​នៃ​ប្រទេស​ថៃ ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ឡើយ ហើយ​ទំនិញ​ទាំងនោះ​ដោយ​គេ​ដាក់​ការសង្ស័យ​ថា​គឺ ជា​ប្រភេទ​ទំនិញ​គ្មាន​គុណភាព​ឬ​ហួស​កាលបរិច្ឆេទ​ជាដើម​ទាំងនេះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​និង​ធ្វើឲ្យ​ខាតបង់​ប្រាក់​ចំណូល​រដ្ឋ​ក្នុង​មួយ​ឆ្មាំៗ រាប់​លាន​ដុល្លារ​។​

​ប្រភព​បន្ត​ឱ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ថៃ​ទាំង​អស់​នោះ​បាន​យកមក លាក់ទុក​ក្នុង​ព្រៃ​ក្បែរ​ច្រក​ខាងលើ​នេះ​សិន ហើយ​ឈ្មួញ​បាន​យក​រថយន្ត​មក​ផ្ទេរ​យកទៅ​ចែកចាយ​តាម​ខេត្ត​នានា​យ៉ាង​គគ្រឹកគគ្រេង​ដោយសារតែ​លោក​ឃួន ជឿន​បើ​ដៃ​ទើប​ថៅកែ​ទំនិញ​និង​ថៅកែ​គោ​ក្របី​មិន​ញញើត​កោតខ្លាច​សម្ត​កិច្ច​ឬ​ស្ថាប័ន​ខាង​ណា​មក​រារាំង​និង​សួរ​នាំ​ពួកគេ​បាន​ឡើយ​ពីព្រោះ​មាន​លោក​ឃួន ជឿន​ចេញមុខ​កាង​ផ្តាច់មុខ​នៅ​ច្រករបៀង​មួយ​នេះ​។​

​ជាក់ស្តែង​អ្នក​សា​ព័ត៌មាន​បាន​ចូល​ទៅ​ផ្តិត​យ ក​រូបភាព​ចំ​ពេល​ដែល​ឈ្មួញ​កំពុង​ដឹក​សត្វ​គោ ក្របី​ព្រមទាំង​ទំនិញ​ផ្សេងៗ​ទៀត​ចេញ​ពី​ទឹកដី​ថៃ តែ​ត្រូវបាន​ទា​ហ៊ាន​ជួរ​មុខ​ដែល​គ្រប់គ្រង​ដោយ​លោក​ឧត្តមសេនីត្រី ឃួន ជឿន មេ​វរ​សេ នា​តូច​(503) បាន​រារាំង​មិន​ឲ្យ​ថតឡើយ​ដែល ទង្វើ​ខាងលើ​នេះ​បញ្ជាក់​ឲ្យដឹង​ច្បាស់ក្រឡែត ថា​ទា​ហ៊ាន​នៅ​ទីនោះ​ពិតជា​មាន​ចេតនា​ឃុបឃិ ត​ជា​មួយឈ្មួ ញ​យ៉ាង​ពិតប្រាកដ​និង​បើ​គ្មាន​ការ​
បើកភ្លើង​ខៀវ​ពី​លោក​ឧត្តមសេនីត្រី ឃួន ជឿន មេ​វរ​សេនា​តូច (503)​ទេ​នោះ​ទា​ហ៊ាន​ដែលជា កូនចៅ​នៅ​ទីនោះ​ក៏​មិ​ហ៊ាន​ហាមឃាត់​ដែរ​។​

​ទាក់ទិន​ទៅនឹង​ករណី​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ឧត្តមសេនីត្រី ឃួន ជឿន​បាន​ឡើយ​ដោយ​កូនចៅ​មិន​ហ៊ាន​ប្រាប់​លេខ​ទូរស័ព្ទ​មេ​នោះ​ទេ តែ​ទោះ​យ៉ាងណា អង្គភាព​MSKnews​រង់ចាំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីត្រី ឃួន ជឿន រាល់​ម៉ោង​ធ្វើការ ៕

 

 

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com