0

មេម៉ាហ្វៀ​រ​ ហូវ ជីវ៉ៃ​ លេងល្បិចពាលស៊ីពាល​ប្រើប្រាស់​កម្លាំងសមត្ថកិច្ចឲ្យចាប់ឈើ​របស់មេ​ឈ្មួញ នី កាចាញ ទុកឲ្យខ្លួនម៉ៅ​ការផ្តាច់មុខ​នាំឈើប្រណីតចេញទៅវៀតណាម​យ៉ាងរំភើយ​

ខេត្តរតនគិរី៖ បែកធ្លាយករណីសមត្ថកិច្ច​ខេត្តរត​នគិរីដឹកនាំកម្លាំងចុះទៅ​បង្ក្រាបនិងចាប់យក​ឈើ​របស់មេឈ្មួញឈ្មោះ នី កាចាញ កាលពី​ម្សិលមិញនេះហើយ​ គឺ​ត្រូវបាន​គេទម្លាយឲ្យដឹងថា​មេឈ្មួញឈើដ៏ល្បីល្បាញ​ប្រចាំភូមិភាគឦ​សាន្ត​ក្នុងខេត្តរតនគិរី ឈ្មោះ ហូវ ជីវ៉ៃ ដែលស្គា​ល់ថាជាមេម៉ាហ្វៀរនៃឧក្រិដ្ឋកម្មព្រៃឈើ​មានភា​ពជោគជ័យលើមុខរបរជម្នួញឈើប្រណីតនាំចេ​ញទៅក្រៅប្រទេស​ដ៏មានឥទ្ធិពល​ម្នាក់​ដែលតែ​ងតែ​អាច​ប្រើប្រាស់​កម្លាំងសមត្ថកិច្ច​ឲ្យចុះទៅ​ចា​ប់និងបង្ក្រាប​បទល្មើសព្រៃឈើ​ដើម្បីឲ្យខាងស​មត្ថកិច្ចមានមុខមាត់យកស្នាដៃ​ខ្លះៗផងនោះ​ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល​ដោយកម្លាំសមត្ថកិ​ច្ចចម្រុះមួយក្រុមបានចុះទៅបង្ក្រាបនិងបានចា​ប់យកឈើរបស់មេឈ្មួញ ឈ្មោះ នី កាចាញ តាម​រយៈខ្មោចស្រុកឲ្យដៃទើបខ្មោច​ក្រៅវា​ហ៊ានធ្វើ​ គឺពិតជាមិនធម្មតាទេមេម៉ាហ្វៀរ ហូវ ជីវ៉ៃ ឈ្មួញឈើជើងខ្លាំង​ប្រើប្រាស់កម្លាំងសមត្ថកិច្ច​ឲ្យចាប់យកឈើរបស់ នី កាចាញ​ គួរឲ្យភ័យខ្លា​ច​ចាប់របស់គេទុករបស់ខ្លួនឯងឲ្យបាននៅដំ​ណើរការយ៉ាងរលូនជាមួយសមត្ថកិច្ច។​

តាមសេចក្តីរាយការណ៍បា​នឲ្យដឹងថា ​មេឈ្មួញ​ ហូវ​ ជីវ៉ៃ ដែលគេស្គាល់​ជា​ មេឈ្មួញទុច្ចរិតរក​ស៊ីកាក់កបក្នុងរបរជម្នួញឈើប្រណីត​​យ៉ាងដុះ​ស្លែមកហើយ​ រហូត​មក​ទ​ល់នឹ​ង​ពេលនេះ ឈ្មួ​ញឈ្មោះហូ​វ​ ជីវ៉ៃ គឺជា​មេឧក្រិដ្ឋជន​ព្រៃឈេីប្រ​ចាំភូមិភាគឦសាន្តនៅតែដំណើរការបានយ៉ាងរលូនដដែល ហើយ​ម៉្យា​ងវិញទៀត​សកម្មភាពដឹកជញ្ជូនឈើច្រំដែលៗ​បែបនេះ​បា​​នធ្វើឲ្យសា​ធារណជនគិតថា គឺជាកា​រ​ឃុបឃឹត​គ្នាជាប្រព័ន្ធតាំងពីថ្នាក់លើរហូតមក​ដ​ល់ថ្នាក់ក្រោមក្នុងការទទួលប្រយោជន៍ពីបទល្មើ​សព្រៃឈើ របស់លោក ហូវ ជីវ៉ៃ​ ដោយបានស​ហ​ការ​ជាមួយជន​ជាតិវៀតណាមនិងបក្ខពួកដែ​លមានការត្រូវរ៉ូវ​គ្នាទាំង​អស់នោះ តាមរយៈ​ការ​បើក​ដៃ​ឲ្យមេឈ្មួញឈើ ហូ​វ ជីវ៉ៃ និងមេឈ្មួញ​ដទៃ​ទៀត​ ដឹ​កជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងយ​កទៅលក់​នៅវៀតណាមបានយ៉ាងរលូនបំផុត។​

តាមការ​​បង្ហើបរបស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគិរីបាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ដែល​បន្តសក​ម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេស​​វៀតណា​ម​​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវយ៉ាង​​គឃ្លើន ​នាពេល​បច្ចុប្បន្ន​គឺ​សុទ្ធតែជា​ក្រុម​ឈ្មួញ​ដែលមា​ន​ខ្នងបង្អែកយ៉ាង​​រឹងមាំ​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ជាមួយគ្នា​យ៉ា​​ង​រលូន​ទៀតផង​ ជាហេតុបណ្តាលឲ្យ​ការដឹកជ​ជញ្ជូន​ឈើ​ចេញ​ទៅ​វៀតណា​ម​​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រាលដាល​ដូច​មុនដដែ​​លៗ គឺដោ​​យសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់លោ​​ក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុី​ ចំរើន មេ​នគរបាលអន្តោ​​​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​អាង​មាន​ខ្នង​បង្អែក​ដ៏​រឹងមាំ​នៅក្នុ​ងក្រសួ​ងមហាផ្ទៃថែម​​ទៀត​ផង។​

សូមបញ្ជាក់​ថា​ក្រោយពី​លោក​ឧ​ត្ត​ម​សេនីយ៍​​ត្រី ថាវ យ៉េន ឡើងកាន់តំណែង​ជា​មេបញ្ជាការកងរាជអាវុធ​​ហត្ថ​ខេត្តរតនគិរី ជំនួសលោក គឹម រស្មី គឺមិន​​បានបោះបង់គន្លងចាស់ចោល​នោះទេ​ ពោ​ល​គេបានកត់សំគាល់ឃើញថា​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ នៅតែ​បន្តសកម្មភាពដឹ​ក​​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេសវៀត​ណាម​តាមច្រក​​ទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដែលទំន​ងជា​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ សែ​ន​ដុល្លារ​ឲ្យយ៉ាងពេញចិត្តពេញថ្លើម​គ្រប់ទឹក​ទៀត​ហើយ​ ទើប​ធ្វើ​សកម្មភាព​កាប់​ឈើ​និងដឹកជ​​ញ្ជូន​ឈើ​ចេញទៅ​​វៀតណាម​យ៉ាង​គ​ឃ្លើនបំផុត​ គឺ​ដោយសារមេឈ្មួ​​ញឈើ ហូវ ជីវ៉ៃ បានជិ​ត​ស្និទ្ធ​ជាមួយនឹង​លោក ថាវ យ៉េន ដែ​លជា​មេថ្មីធ្វើជាខ្នង​​បង្អែកដ៏រឹង​​មាំនិងមិនទើ​សក្បាល​អ្នក​ណាទាំងអស់។​

ប្រភពបន្តឲ្យដឹង​ថា​ក្រោយពេល​លោក​ឧ​ត្ត​ម​សេ​នីយ៍​ត្រី ថាវ យ៉េន ទទួលបាន​តំណែង​ជា​មេ​ប​ញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី រួចមក​គឺ​ឈ្មួញ​ឈើ​ ហូ​វ ជី​វ៉ៃ រូប​នេះ​នៅតែបន្ត​​សកម្មភា​ភាព​ដឹកជញ្ជូន​ឈើ​ចេញទៅវៀតណា​​ម​​យ៉ាង​ពេ​ញបន្ទុក​ដដែល ដោយ​គ្មាន​ញញើត​អ្វីទាល់តែ​​សោះ​ ទោះបីបទល្មើសគេ​ឃើញនឹងភ្នែក​គឺមាន​ទាំង​រថយន្តសាំយ៉ុង​រាប់សិបគ្រឿង​សម្រុកឆ្លង​ដែន​ទាំងក្បួនជារៀងរាល់យប់​នៅច្រកទ្វារអន្តរ​ជាតិ​អូរ​យ៉ាដាវ​ ដែលមាន​លោក អុី ចំរើន ជាប្រ​ធានប៉ុ​ស្តិ៍​នគរបាលអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរ​ជាតិអូរយ៉ា​ដាវ​ពុំមែនមិនដឹងមិនឮនោះឡើយ។​

ប្រភពប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យដឹង​​​ថា រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ​ ហូវ ជីវ៉ៃ និ​ងកំពុង​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​តាម​ច្រករបៀង​ជាច្រើន​កន្លែងក្នុង​​​ស្រុក​អូរ​យ៉ា​ដាវ ក៏ដូចជា​ច្រកព្រំដែន​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អ​ណ្ដូង​មាស​ចេញទាំងថ្ងៃទាំងយប់​ដោយ​គ្មា​នក​ម្លាំងសមត្ថកិច្ច​និងមន្ត្រីជំនាញខាងណា​ចុះទៅចាប់បង្ក្រាប​នោះទេ ព្រោះខ្លាចបែកឆ្នាំង​ បា​យ​សេ​ដ្ឋកិច្ចរបស់មេៗ​ ហើ​យមិនតែប៉ុណ្ណោះ​ ថែម​ទាំងបានធ្វើការលាក់បាំងពីការរកស៊ីឈើរបស់មេឈ្មួ​ញ​ ហូវ ជីវ៉ៃ នាពេល​​ប​ច្ចុប្បន្ននេះ។​

ប្រជាពលរដ្ឋ​បានសំណូមពរ​​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ក្នុងខណៈដែល​ព្រៃឈើ​នៅខេត្ត​​រតនគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូ​​ន្យ​នាពេល​ឆាប់ៗ​ខាងមុខនេះ​​ហើយ ដោយស្នា​​ដៃមេឈ្មួញ ហូវ ជីវ៉ៃ កំពុង​សម្រុក​កាប់បំផ្លាញនិងដឹកជញ្ជូន​យ៉ាងគគ្រឹកគគ្រេង​យកទៅលក់នៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ា​ដាវ​ និងច្រករបៀងជាច្រើន​ទៀត ជាពិ​សេស​​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ប្រធាន​ម​ន្ទីរ​កសិកម្ម​ខេត្តរតនគិរី លោក ស​យ សូ​ណា ព្រមទាំង​មេ​រដ្ឋបាលព្រៃ​​ឈើខេត្តរត​​នគិរី លោក កែប កត់ និងលោក ថាវ យ៉េន មេប៉េអឹមខេត្តរត​នគិរី ដែលរងនូវ​ការរិះគន់​ថា​ កម្លាំងសមត្ថកិច្ច​ខេត្តនេះ​ចាប់យកឈើ​បានតែអ្នក​ទន់ខ្យោយ​ប៉ុណ្ណោះ ដូចជា នី កាចាញ ជាដើម តែបើមេឈ្មួញ​ជើងខ្លាំងដូចជាលោក ហូវ ជីវ៉ៃ គឺទុក​ប​ណ្តែត​ប​​ណ្ដោយ​ឲ្យ​មានការប្រព្រឹត្ត​បទល្មើស​ព្រៃឈើកើ​​តឡើង​យ៉ាង​រាលដាល​ខ្លាំងឡើង​ៗ​ ហើយបែរជា​នាំគ្នាសម្ងំស្ងៀមស្ងាត់មិនចាត់វិធា​នការទប់ស្កា​ត់​និងបង្ក្រាប​នោះឡើយ​? ឬក៏ចាំដ​ល់ពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​ម​ន្ត្រី​ស្រែកនឹងសំពងក្បា​លអស់លោក​ក្រោមក​ណ្តាប់ដៃដែក​រួចវះកាត់ចោលតាមអភិក្រមទី៥​នោះ​។​

អង្គភាពគេហទំព័រMSKnewsយើងមិនអាចទំ​នាក់ទំនងជាមួយក្រុមឈ្មួញនិងក្រុមមន្ត្រីពាក់​ព័ន្ធក្នុងខេត្តរតនគិរីបានទេខណៈពេលនេះយើងនឹងរង់ចាំទទួលព័ត៌មាននៅរៀងរាល់ម៉ោងធ្វើកា​រ៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com