0

គួរឲ្យសង្វេកណាស់ក្មេងប្រុសទើបអាយុ៣ឆ្នាំ​រង​ទារុណកម្ម​របស់ឪពុកចិត្តអប្រីយ៍​រហូតស្លាប់​ បងប្អូនខាងស្រីខឹងប្តឹងសមត្ថកិច្ចចាប់ខ្លួន​

រាជធានីភ្នំពេញ៖ ដោយសារសាច់ញាតិធ្លាប់បា​ នឃើញញឹកញាប់ពីសកម្មភាពរបស់ឪពុកក្មេងប្រុសម្នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះគឺឪពុក​ជា​អ្នកធ្វើទារុណ្ឌកម្ម ហិង្សាវាយធ្វើបាបរហូត​ ដល់ស្លាប់ក៏បានសម្រេចចិត្តប្តឹងនគរបាលឲ្យជួយស្រាវជ្រាវរកយុត្តិធម៌។ បើទោះបីជាម្តាយហា​ក់ដូចមានការលាក់លៀមក៏ដោយក៏បងប្អូនខាងម្តាយក្មេងរងគ្រោះបានឲ្យដឹងថាកន្លងមកបុរ​ស​ ដែលជាឪពុកតែងតែវាយធ្វើបាបកូនរបស់ខ្លួន រហូតជាំពេញខ្លួននិងធ្លាក់ខ្លួនឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់មិនថាតែកូនប្រុសប​ ងនោះទេ សូម្បីតែកូនស្រីតូចអាយុ២ឆ្នាំក៏បាន​ ប្រើហឹង្សាវាយរហូតដល់ជាំស្នាមម្រាមទាំង៥ផងដែរ។​

ហេតុការណ៍នេះបន្ទាប់ពីបានប្រើហឹង្សាទៅលើកូនប្រុសអាយុ៣ឆ្នាំបណ្តាលឲ្យស្លាប់បាត់បង់ជីវីត ទាំងវេទនាបំផុតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា និងបង្កការភ្ញាក់ផ្អើលដល់ប្រជាជន និងសំណូមពរឲ្យតុលាការចាត់វិធានការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងប​​ន្ទាប់ពីឪពុកនិងម្តាយនាំសពកូនប្រុសទៅបូជានៅវត្តវ៉ារិន្ទហៅវត្តព្រែកលៀបស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយ​ ចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ ខែ​ មីនា ឆ្នាំ២០១៩។​

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ​ ឃាត់ខ្លួននោះ​ ឈ្មោះ ណៃ រិទ្ធី អាយុ២២ឆ្នាំត្រូវ​ ជាឪពុកក្មេងប្រុសដែលស្លាប់ អាយុ៣ឆ្នាំ និងប្រ​ ពន្ធឈ្មោះ ស្រេង សុភ័ក្រ អាយុ២៨ឆ្នាំជាកម្មកា​រីនីកាត់ដេរ ស្នាក់នៅភូមិត្រាំដោក សង្កាត់ពងទឹ​ ក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមមន្ត្រីនគរ​ បាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថាបុរសជាឪ​ ពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹងពីក្រុមគ្រួសារចោទប្រកាន់ថាបានប្រើហឹង្សាទៅលើកុមារបណ្តាលឲ្យកូនប្រុសរបស់ខ្លួន អាយុ៣ឆ្នាំស្លាប់នៅមន្ទីរពេទ្យព្រមទាំងមាន​ ស្លាកស្នាមជាំពេញខ្លួន គួរអោយអាសូ​ខ្លាំងណា​ស់​។ មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹ​ ងទៀតថាបន្ទាប់ពីមានពាក្យបណ្តឹងសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ជាឪពុកយកមកសាកសួរ និងបានរាយការណ៍ទៅនគរបាលជំនាញ​ចុះមកពីនិត្យសពផងដែរ ។

មន្រ្តីនគរបាលក៏បានបន្តថាការស្លាប់របស់ក្មេងនោះដោយសារតែជំងឺផងហើយការឃាត់ខ្លួនបុរសជាឪពុកដោយសារតែគាត់បានប្រើហិង្សារមកលើកុមារស្របពេលមានជម្ងឺដោយហិង្សានេះមិនបណ្តាលឲ្យ​ស្លាប់ភ្លាមៗនោះទេ ប៉ុន្តែបានស្លាប់​ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យគន្ធបុប្ផា។

បើតាមស្រ្តីឈ្មោះស្រេង សុភ័ក្រ ត្រូវជាម្តាយក្មេ​ ងរងគ្រោះ​ បានឲ្យដឹងថាកូនប្រុសរបស់គាត់បា​​នស្លាប់បាត់បង់ជីវីតនៅមន្ទីរគន្ធរបុប្ជានៅវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែមិនា បន្ទាប់ពីបញ្ជូន​ ទៅកាន់មន្ទីរពេទ្យបានប្រមាណ១ថ្ងៃ។ស្ត្រីរូប​នេះ​ បានឲ្យដឹងទៀតថា កូនប្រុសរបស់ខ្លួនបានធ្លាក់​ ខ្លួនឈឺប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់។ នៅវេលាម៉ោងប្រមាណ១១ថ្ងៃ​ ត្រង់ទី១៣ ខែមិនានេះ កូនប្រុសក៏បានសន្លប់ ហើយខ្លួនក៏បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ជា ហើយត្រូវគ្រូពេទ្យឲ្យដឹងថាកូនមានជំងឺ​ សួតរលាកបំពង់ក និងមានបញ្ហាខួរក្បាល។នៅ​ ពេលសម្រាកពេទ្យរហូតដល់ម៉ោង១១យប់ក៏បានដាច់ខ្យល់ស្លាប់និងបាននាំទៅបូជានៅវត្តវ៉ារិន្ទហៅវត្តព្រែកលៀប ដោយសាតែបងប្អូនមានការ​ សង្ស័យថា ប្តីរបស់ខ្លួន វាយស្លាប់ និងមានស្នាម​ ជាំក៏បានប្តឹងនគរបាលឲ្យឃាត់ខ្លួនប្តីនាងតែម្តង ។ ទោះជាយ៉ាងនេះក្តីស្ត្រីរូបនេះ ហាក់នៅមានចិ​ត្តស្រឡាញ់ប្តីមានចេតនាលាក់លៀមអំពើហិង្សារបស់ប្តីមកលើកូន ដែលធ្វើទារុណ្ឌនិងស្លាកស្នា​ មពេញខ្លួន ។

បន្ទាប់ពីឃាត់ខ្លួនបុរសជាឪពុករួចហើយក៏មាន​ ការ​សាកសួរចំពោះទីតាំងកើតហេតុដោយនគរ​ បាលខណ្ឌជ្រោយចង្វារដឹងថាជាទីតាំងនៅទឹកដី​ ខណ្ឌដង្កោទើបប្រគល់ខ្លួនជនសង្ស័យខាងលើឲ្យទៅនគរបាលខណ្ឌដង្កោចាត់ការតាមនីតិវិធីបន្ត ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com