0

មហាជនបានទម្លាយថា​ទាំងមេគយខេត្ត​ប៉ៃលិន​ លោក​សំ​ សុវណ្ណារិទ្ និងមេ​គយច្រកព្រំ លោក ទី ប៊ុនឡង់ បាន​​រួមដៃគ្នាស្វែងរកផលប្រយោជន៍​ផ្ទា​ល់ខ្លួន​ ប្រព្រឹត្តអំពើពុករលួយ​មិនខ្លាចកណ្តា​ប់ដៃដែកសម្តេចតេជោ​ ហ៊ុន សែន​​ ព្រមាន​ក៏​ដោយ​?

ខេត្តប៉ៃលិន៖ ទោះបីជាប្រមុខរាជរដ្ឋាភិបាល​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បាន​ប្រកាសដាក់ចេញនូវយន្តការបោសសំអាតលុបបំបាត់​ចោលមន្ត្រីគ្រាប់ល្ពៅស្ងោរដែលអសកម្ម​ការងារ​អង្គុយបក់ផ្សែងចាំតែទទួលសំណូក​​​ដោយត្រូវកំចាត់អំពើពុករលួយក្រោមកណ្តាប់ដៃដែករបស់សម្តេចយ៉ាងណាក៏ដោយក៏មន្ត្រីគ្រាប់ល្ពៅស្ងោរដែលកំពុងងុបងុលនឹងទឹកប្រាក់ខំប្រឹងប្រព្រឹត្តអំពើពុករលួយយកទៅធ្វើមានបានផ្ទាល់ខ្លួននិងបក្ខពួកនោះគឺមិនញញើតកោតខ្លាចអ្វីទាំងអស់​ ជាក់ស្តែង​គឺលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន​ និងលោក ទី ប៊ុនឡ​ង់ ប្រធានការិយាល័យ​គយនិងរដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិព្រំ ​ត្រូវបានគេ​បើកទម្លាយឲ្យដឹងថាទាំងមេគយខេត្តនិងមេគយច្រក​បានពិភា​ក្សា​គ្នា​ដើម្បីស្វែងរកផល​ប្រយោជន៍​យកទៅចែកគ្នា​ធ្វើមាន​ធ្វើបាន​ផ្ទាល់​ខ្លួន​តាមទម្លាប់​ពុករលួយ​បំបាត់ប្រាក់ពន្ធចំណូ​លរដ្ឋយ៉ាងគគ្លើន​បំផុត​ ហាក់ដូចជាមើលស្រាល​បទបញ្ជានិងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា​ជ្រុលហួសហេតុ​ពេកហើយ​អស់លោក​អើយ​..!។​

ទន្ទឹម​នឹង​នេះ​ក៏​មាន​សេចក្ដីអំពាវនាវ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ជម្រុញ​ឲ្យ​លោក ឱម យុិន​ ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវពុករលួ​​យ​របស់លោក សំ សុវណ្ណារិទ្ធ មេគយខេត្ត​ប៉ៃ​ លិន និងលោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ឲ្យបាន​ស៊ីជម្រៅ​និង​ចាត់វិធានការ​​ទប់​ស្កាត់់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ដូច្នេះ​លោក​អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ល្មម​ដល់​ពេល​ចាត់ការ​តាម​ច្បាប់​ហើយ​មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​​លោក​ សំ សុវណ្ណារិទ្ធ ប្រធានសាខាគយនិង​ រដ្ឋាករខេត្តប៉ៃលិន និងលោក​ ​ទី ប៊ុន​ឡង់​ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ ដែល​បាន​ឃុប​ឃឹត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជិះ​សេះ​លែងដៃ​យ៉ាង​គឃ្លើន​បែបនេះ​ទេ​។​

តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា​ សកម្ម​ភាព​​រថយន្ត​ធំៗ​ចត​តម្រាប​​គ្នា​រង់ចាំ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​នៅ​ពី​ខាង​ចំហៀង​ក្រោយ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​កាស៊ីណូ ហ្គ្រែ​ន ជេ អឹម ជាប់​នឹង​របង​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ស្ថិតក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​កាលពីពេលថ្មីៗនេះ គេ​បានសង្កេត​​ឃើញថា​មាន​រថយន្ត​ជាច្រើន​គ្រឿង​កំពុង​ផ្ទេរ​ទំនិញ​វេច​ខ្ចប់​គេច​ពន្ធ​និង​កេស​ផ្លែឈើ​ដូចជា​ស្វាយ​ដែល​បាន​រើ​ជញ្ជូន​ចេញ​ពី​រថយន្ត​ធំៗ​ដឹក​តាម​រទេះ រ៉ឺម៉ក រថយន្ត​សាំ​យ៉ុង​និង​នី​សាន់​ដឹក​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ មិនតែប៉ុណ្ណោះ​មាន​រថយន្ត​មួយចំនួន​ទៀត​រង់ចាំ​ដឹក​ទំនិញ​គេច​ពន្ធ​ដែល​លួច​ឆ្លង​ចូល​មក​តាម​អូរ​ព្រំ​ដែន​នៅទល់មុ​​ខ​ស្នាក់ការ​កងរាជអាវុធហត្ថ​ការពារ​សន្តិសុខ ៥៧០៣​ រួច​ដឹក​យក​ទៅ​ផ្ទេរ​នៅ​ដីឡូត៍​មួយ​កន្លែង​ទៀត ដែលជា​ចំណត​រថយន្ត​ផ្សារ​ព្រំ​ ហើយ​ភាគ​​ច្រើន​ជា​ប្រភេទ​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​បង្កប់​និង​ទំនិញខុសច្បា​​ប់ ជាពិសេ​ ស​ផ្លែឈើ សាច់​និង​ត្រី​ ដែល​ខូច​គុណភាព ដើម្បី​ដឹក​បន្ត​ទៅ​តាម​ខេត្ត​នានានិង​​ដឹកបន្ត​យក​មកចែកចាយ​ដល់រាជធានីភ្នំពេញ​​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា​លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយនិងរដ្ឋាករ​ខេត្តប៉ៃលិន គឺអាច​ជាអ្នកបើកភ្លើងខៀវ​ឲ្យលោក ទី ប៊ុន​ឡង់ ប្រធាន​ការិ​យា​ល័យ​គយនិងរដ្ឋាករ​​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ទើបហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​ចូល​តាម​ច្រក​នេះ ​គឺ​បង់ពន្ធ​ចូល​រដ្ឋត្រឹម​​តែ​៣០​​ទៅ​៤០​​ភាគរយ​​ប៉ុណ្ណោះ ហើយក្រៅពី​​​នេះ​គឺ​ក្រុម​ឈ្មួញបាន​​ឃុបឃិតគ្នា​បែងចែក​ផល​ប្រយោជន៍ លុយ​លើ​តុ លុយ​ក្រោម​តុ​ជាមួយ​លោក សំ សុវណ្ណារិទ្ធ និង​លោក ទី ប៊ុន​ឡង់ តែម្តង ​បើមិនយ៉ាងដូច្នេះទេ​ ច្បាស់ជា​លោក​ទី ប៊ុន​ឡង់ និងបក្ខពួកមិនហ៊ានចេញមុខ​ដើរជម្រិ​ តយកលុយ​ហើយ​ថែម​ទាំង​គាបសង្កត់យ៉ាងខ្លាំ​​ង​ទៅលើ​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នាំចូល​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​បន្លែ ផ្លែ​​ឈើ​បន្តិចបន្តួច​ពី​ទឹកដី​ថៃ​ចូល​ទឹកដី​ខ្មែរ​ដើម្បី​បាន​ប្រាក់​កម្រៃ​ចិញ្ចឹមជីវិត​ក៏​លោក​ទី ប៊ុន​ឡង់​មិន​លើកលែង​នោះ​ឡើយ​។

ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ ខេត្ត​ប៉ៃលិន បានឲ្យដឹងថា ក្នុង​រយៈពេល​ដែលលោកសំ សុវណ្ណារិទ្ធ មកកាន់តំណែង​ជា​​ប្រធានសាខាគយនិងរដ្ឋាករ​ខេត្តប៉ៃលិន​រហូតមកដល់ពេលនេះ​ គឺគ្មាន​អ្វីប្លែកថ្មី​ក្រៅ​​ពីរបៀបដឹកនាំតាមគន្លងចាស់​រួមដៃគ្នា​ជាមួយ​​​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិព្រំ​ និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដោយបាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែច្រើនឡើ​ង​​ៗ​ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​ដ៏​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ហើយ​ជាងនេះទៀត​ការដែល​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយច្រកព្រំ​ ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន គឺ​ព្រោះ​តែ​​មាន​ការសម្របសម្រួល​ជ្រោមជ្រែង​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគ​យ​ខេត្ត​ប៉ៃលិន នេះ​ផងដែរ​។​

ប្រជាពលរដ្ឋ​បានឲ្យ​ដឹងថា ផ្លែស្វាយ​មួយ​រទេះ​លោក​ទី ប៊ុន​ឡង់​បញ្ជ្ជា​ឲ្យ​កូនចៅ​ខ្លួន​យក​លុយ​ចាប់ពី​៥០០០​​រៀល ទៅ​១០០០០​រៀល ហើយ​ខាង​ថៃ​គេ​យក​លុយ​ពី​៦០​​បាត​ទៅ​១៥០​បាត​ទៀត​ទើប​ពួកគាត់​មានការ​លំ​បាក​ខ្លាំង​ណាស់​ទំរាំ​តែ​បាន​លុយ​បន្តិច​បន្ទួ​ចនោះ​ដូច​រកស៊ី​ចិញ្ចឹម​ពួក​គយ​និង​សមត្ថកិច្ច​ព្រំ​ដែន​តែ​ប៉ុណ្ណោះ។​ចំណែក​ឯក្រុមហ៊ុន​ដឹកជញ្ជូន​មានរថយន្តធំៗ​ជា​ច្រើនគ្រឿង​ដឹកទំនិញគ្រប់ប្រភេទ​ទាំងអស់នោះ​ក៏ត្រូវបានថៅកែ​ម្ចាស់​រថយន្ត​បង់លុយ​ដាក់ខែ​ជា​ប្រចាំ​ចាប់ពី​រាប់ពាន់ដុល្លារ​ឡើងទៅក្នុងមួយខែៗ​តាមចំនួនរថយន្តតិច ឬ​ច្រើន​គ្រឿង​អស់រហូតរា​ប់ម៉ឺនដុល្លារ​ សូម្បីតែរថយន្ត​ដឹកកសិផលខ្មែរ​ដូ​ចជាដំឡូងមី​របស់ក្រុមហ៊នថៃ​ក៏ត្រូវបាន​គយ​និ​ងសមត្ថកិច្ច​ប្រចាំការព្រំដែន​កោសរូសយកលុ​យគ្រប់គ្នា​ធ្វើឲ្យតម្លៃ​ដំឡូង​ត្រូវធ្លាក់ចុះថោក​ដោ​យសារ​ការចំណាយ​លុយរត់ការផ្លូវ​អស់ច្រើនពេ​ក​ទើបកសិផលរបស់កសិករខ្មែរ​លក់មិនបានថ្លៃ​គឺវាបែបនេះហើយ។​

ពាក់ព័ន្ធ​នឹងការ​លើកឡើង​របស់ប្រ​ជាពលរដ្ឋ​ទម្លាយរឿងអាស្រូវ​របស់​លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយនិងរដ្ខាករ​ខេត្តប៉ៃលិន និង​​លោក ទី ប៊ុនឡង់ ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករច្រកទ្វារអន្តរជាតិព្រំជាមួយនឹងអាជីវករតូចតាច​​លើ​បញ្ហា​យក​លុយ​មិន​ប្រក្រតី​នឹងការប្រ​​ព្រឹត្ត​អំពើពុករលួយ​របស់​លោក​ទី ប៊ុន​ឡង់ និង​បក្ខពួក ​ដោយត្រូវ​បានម​ហាជន​​ចោទប្រកាន់​ទៅលើ​មន្ត្រី​គយ​ថា​ ជា​ពួក​ឈ្លើង​ជញ្ជក់​ឈាម​រាស្ត្រ​គ្មាន​ត្រា​ប្រណី​ព្រោះតែ​ការគាបសង្កត់​ជម្រិត​​ទារលុយ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​មិន​រើសមុខ​គ្មាន​ការយោកយល់​តាម​សំណូមពរ​ដែល​បាន​ស្នើសុំ​ឲ្យ​បន្ធូ​បន្ថយ​ការ​យក​លុយ​ពីពួកគាត់​ក្នុង​តម្លៃ​សមស្របនោះ​ឡើ​​យ បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កំពុងយក​​ចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋ​ ខណ​:​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ខិតខំ​ដឹកនាំ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​អស់ពី​បេះដូង​ដើម្បី​រក្សា​សន្តិភាព អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​​កាន់តែ​រីកចម្រើន​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

អង្គភាព​គេហទំព័រ អឹម អេស ខេ MSKnews​យើង​មិន​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​លោក​ទី ប៊ុន​ឡង់ និង​លោក​សំ សុវណ្ណារិទ្ធ បាន​ទេ​ខណ​:​ទូរស័ព្ទ​ហៅចូល​ជាច្រើន​ដង​តែ​គ្មាន​អ្នក​លើក​កាល​ពី​ម្សិលមិញ​នេះ​៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com