0

បទបញ្ជាហាមឃាត់ឲ្យផ្អាក​ការចាក់ដីលុប​រំលោភយកប្រឡាយលូប្រាំ របស់លោក ឃួង ស្រេង សាបដូចទឹកទន្លេ ខណៈ​ដែល​ម្ចាស់បុរី​សូនី​លោកណឹម ម៉េង លួចចាក់ឈូសឆាយ​ បានសម្រេច១០០%ហើយ​….!

រាជធានីភ្នំពេញ៖ សកម្មភាព​ចាក់ដីលុបប្រឡា​យលូ៥​រំលោភយកធ្វើជាកម្មសិទ្ធ​របស់លោកឧ​ត្តមសេនីយ៍​ឯក​ ណឹម ម៉េង ម្ចាស់បុរីសូនីសំណ​ ង់​ផ្ទះ​​ល្វែងលក់​ថ្លើមធំមហាសែន​លោភលន់​ណា​ស់ហ៊ាន​លួចចាក់ដីរំលោភយក​ប្រឡាយលូ៥​ធ្វើជាកម្មសិទ្ធ​ផ្ទាល់​ខ្លួន ដោយអាងខ្នងបង្អែក​​ដ៏រឹងមាំ​ពីនាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុន​ហៀង បើ​ទោះបីជាមាន​បទបញ្ជា​ពីលោក ឃួង ស្រេង ចៅ​ហ្វាយក្រុងភ្នំពេញ​បានដាក់ចេញនូវបម្រាមហា​មឃាត់មិនឲ្យក្រុមហ៊ុន​របស់លោក ណឹម ម៉េង ចាក់ដីរំលោភលើចំណីដីប្រឡាយលូ៥​ កាលពី​ពេលថ្មីៗកន្លងមកនេះ​ក៏ដោយក៏លោក ណឹម ម៉េង​ មិនញញើតកោតខ្លាចនឹងអំណាចលោក ឃួង ស្រេង នោះឡើយ​ ដែលមហាជនលើកឡើ​ងថា​បទបញ្ជាលោក ឃួង ស្រេង សាបដូចទឹក​ទន្លេ​ ទោះជាទៅហាមឃាត់​យ៉ាងណាក៏គេមិន​ស្តាប់​មិនគោរពធ្វើតាម​នោះដែរ​ ពីព្រោះពួកគាត់​បានស្គាល់ចិត្តស្គាល់ថ្លើមគ្នាអស់ហើយ។​

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨កន្លងមកនេះ លោកឧត្តមសេនីយ៍ឯក ណឹម ម៉េង បានឲ្យរថយន្តដឹកដីយកមកចាក់​លុបមាត់​ប្រឡាយលូ៥​រួចម្តងហើយ​ ដោយរំលោភយក​ផ្ទៃ​ប្រឡាយអស់ប្រមាណ៥០%ស្ថិតនៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ​ពេលនោះលោក ឃួង ស្រេង បានបញ្ជាឲ្យលោក ពេជ្រ កែវមុនី​ អភិ​បាលនៃគ​ណៈ​​អភិបាល​ខណ្ឌមានជ័យ​ បានដឹកនាំកម្លាំង​ច​ម្រុះចុះធ្វើការហាមឃាត់​មិនឲ្យចាក់ដីលុបប្រ​​ឡាយលូប្រាំ ដែលកំពុងធ្វើការកាយស្តារ​និងធ្វើ​ស្ថានីយ៍បូមទឹក​នៅពេលមានជំនន់ទឹកភ្លៀង​ដែលកំពុងតែធ្វើមិនទាន់ហើយនៅឡើយ​ ហើយ​ក៏ត្រូវបាន​កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ​ចុះទៅ​ធ្វើការហាមឃាត់​តាមបទបញ្ជាលោក ឃួង ស្រេ​ង​ ទើបលោកឧត្តមសេនីយ៍ឯក ផ្កាយ៣​ ណឹម ម៉េង រំលោភចាក់ដីលុបប្រឡាយមិនបានសម្រេ​ ចគឺដោយសារតែមានបទបញ្ជាយ៉ាង​ហ្មឺងម៉ាត់​ពីលោក ឃួង ស្រេង
ឲ្យ​កម្លាំង​ចុះទៅពិនិត្យជាក់ស្ដែង និងបានឲ្យ​ក្រុមហ៊ុន ណឹម ម៉េង ត្រូវបញ្ឈប់ការចាក់ដីលុបប្រឡាយរំដោះទឹកជាបន្ទាន់ស្របពេលដែលសាលារាជធានីភ្នំពេញកំពុងតែស្តារប្រព័ន្ធប្រឡាយមួយចំនួននៅក្នុងក្រុងភ្នំពេញ ។

ប្រភពបានឲ្យដឹងថា​​សាលារា​ជធានី​ភ្នំពេញ​កំពុងសាងសង់ស្ថានីយ៍រំដោះទឹក​នឹ​ងប្រឡាយ​លូ៥​ដែលមានការកកស្ទះសម្រាម​បណ្តាល​ឲ្យមានជំនន់​ទឹកភ្លៀង​លិច​ជា​រៀងរាល់លើក​ ហើយការស្តារប្រព័ន្ធផ្លូវទឹកដើម្បីរំដោះទឹកភ្លៀងនារដូវវស្សានេះ បែរជាលោកឧត្តមសេនីយ៍ឯក ផ្កាយ៣ ណឹម ម៉េង បានសម្រុកចាក់ដីលុបប្រឡាយរំដោះទឹកនៅចំណុច​ភូមិឬស្សី១ សង្កាត់ស្ទឹងមាន​ជ័​យ​៣ ខណ្ឌមានជ័យ រហូតមកដល់ពេលនេះ​គេ​បានសង្កេតឃើញថា​ ផែនការចាក់ដីរំលោភយក​ធ្វើជា​កម្មសិទ្ធ​របស់លោក ណឹម ម៉េង បានសម្រេច១០០​%​ជាស្ថាពរហើយ​ ដែលប្រជា​ពលរដ្ឋកំពុងព្រួយបារម្ភ​ពីការលិចលង់ផ្ទះសម្បែ​ងនារដូវវស្សា​កាន់តែខ្លាំង​ឡើងថែមទៀត​ ក្រោ​យពីក្រុមហ៊ុន​ ណឹម ម៉េង ម្ចាស់បុរីសូនី​ចាក់ដី​លុបយកធ្វើជាកម្មសិទ្ធ​ដើម្បីសង់ផ្ទះល្វែងលក់។​

ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ កន្លងម​ក​នេះ​លោក ​ណឹម ម៉េង បានលួចចាក់ដី​លុបប្រឡាយ​រំដោះ​ទឹក(លូ៥)ជាបន្តបន្ទាប់ធ្វើឲ្យផ្ទៃប្រឡាយកាន់តែរួមតូច​ ហើយកាន់​​តែបំពានចាក់​ដី​ថែមទៀត ទើបត្រូវបានគណៈបញ្ជារការឯកភាពខណ្ឌមានជ័យបានដឹកនាំកម្លាំងចុះទៅបញ្ឈប់និងឃាត់រថយន្តដឹកដីយីឌុបចំនួន៦គ្រឿងយកទៅ​​រក្សាទុក នៅសាលាខណ្ឌមានជ័យដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ប៉ុន្តែ​បានមួយដង្ហើមចង្រិត​ប៉ុ​ណ្ណោះ​ក៏ដោះលែងស្ងាត់ៗវិញ​ ហើយលោកផ្កា​យ៣ ណឹម ម៉េង ក៏បានឲ្យឡានដឹកដីយកមក​ចាក់លុបប្រ​ឡាយលូ៥ទាំងយប់ទាំងថ្ងៃ​ទើបបា​នសម្រេច១០០%​ហើយ​ ដែលទំនងជា​មានភ្លើង​ខៀវ​ពីលោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ​យល់មុខយល់មាត់​ ឬក៏ខ្លាចអំណាចលោក ណឹ​ម ម៉េង ដែលគេសង្ស័យថាលោក ឃួង ស្រេង​​អាចត្រូវ​ថ្នាំសណ្តំ​ច្រើជាង​ព្រោះបទបញ្ជារបស់​លោកចៅហ្វាយក្រុង​គ្មានប្រសិទ្ធភាពអ្វីបន្តិច​ទាល់តែសោះ​។​

អ្នកស្រុកនិយាយថា ប្រឡាយលូប្រាំ​(លូ៥)គឺជា​សណ្តរស្ទឹង​ដ៏សំខាន់មួយ​ដែលមានប្រភពជាប់​តាំងពី​បឹងអន្លុងគង​ បឹងទួលពង្រ បឹងក្រពើ បឹង​ត្រពាំងឈូក និងហូរធ្លាក់ចូលស្ទឹងមានជ័យ​ដែលឆ្លងកាត់ផ្លូវវេងស្រេងបង្កប់ដោយលូធំៗចំនួន៥ក្រោមលេសអភិវឌ្ឍន៍ចាក់ដីលុបដូចព្យុះសង្ឃរាកន្លែងខ្លះគេដាក់លូចំនួន៣កន្លែងខ្លះដាក់លូ​ចំនួន២​និងកន្លែងខ្លះទៀតដាក់លូ​តែ១គត់​ទើប​ធ្វើឲ្យស្ទះ​ទឹកជន់លិចជារៀងរាល់ឆ្នាំ ហើយ​ឥឡូវនេះ​លោកណឹម ម៉េង កំពុងកេង​យកចំ
ណេញលើ​​ដីប្រឡាយលូ៥​ដោយរំលោភបំពាន​ទាំងកំរោល​ដើម្បីយកធ្វើជាកម្មសិទ្ធ​របស់ខ្លួន​ធ្វើ​ឲ្យប្រឡាយលូ៥សព្វថ្ងៃនៅសល់ប៉ុនឆ្នូកក្តាម​ប៉ុ​ណ្ណោះ​។​

ជុំវិ​ញករណី​ចាក់ដីលុប​ប្រឡាយលូ៥​ ដែលប្រ​ជា​ពលរដ្ឋ​បាន​លើកឡើង​ខាងលើនេះ​ អង្គភាព​គេហទំព័រMSKnewsយើង​ពុំអាចធ្វើការ​​ទំនាក់​ទំនងជាមួ​យ​លោកឃួង ស្រេង និងលោក​ឧត្តមសេនីយ៍​ផ្កាយ៣ ណឹម ម៉េង​ ដើម្បីសុំការបំ​ភ្លឺ​ណាមួយពីលោកទាំងពីរ​បានទេ​ ខណៈពេល​នេះ អង្គភាព​យើងនឹងរង់ចាំទទួល​ព័ត៌​មាន​គ្រប់​​​ពេលវេលារៀងរាល់ម៉ោងធ្វើការ​៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com