0

មជ្ឍ​ដ្ឋានប្រជាពលរដ្ឋ​ស្នើសុំឲ្យក្រសួងកសិកម្ម​និងបរិស្ថានគួរចាត់វិធានការតាមច្បាប់ចំពោះ​មេឧក្រិដ្ឋជន​ គង់ ក្រឹង កាប់ឈើរាប់លានដើម ឲ្យរួចខ្លួនធ្វើសេដ្ឋីឯអ្នកកាប់ចេក១ដើមជាប់គុក​?

ខេត្តក្រចេះ៖ កាលពី​ពេល​ថ្មីៗកន្លងទៅនេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងផ្តល់អនុសាសន៍ថា”យើងត្រូវរួបរួមទាំង​អស់គ្នា​ ក្នុងកិច្ចបង្វែរ ឬផ្ទេរមុខរបរគេ​​ចេញពី​មុខរបរចាស់​ ដូចជា​ កាប់ឈើ បាញ់សត្វ ធ្វើធ្យូង​ ជាដើម ឲ្យក្លាយជាការប្រកបមុខរបរ​ផ្សេ​ ង​ដោយស្របច្បាប់​ ដើម្បីថែរក្សាការពារព្រៃឈើ​ ក្នុងវិសាលភាព​នៃទស្សនាចរធម្មជាតិ​”​។​ ខណៈព្រៃឈើនៅតំ​បន់ភូមិភាគឦសាន្ត​កំពុង​បាត់បង់រងការវិនាសហិនហោចអស់ទៅហើយ​នោះ​ បើទោះបីជាលោកឧកញ៉ា គង់ ក្រឹង មានមុ​ ខរបរ​ថ្មីលក់ម៉ូតូ លក់ឡាន បើកការដ្ឋានចិញ្ចឹម​គោ ចិញ្ចឹមក្របី បើកក្រុមហ៊ុនលក់ជីគីមី យ៉ាង​ ណា​ក្តី ក៏លោកឧកញ៉ា គង់ ក្រឹង នៅតែបន្តមុខ​ របរ​ចាស់ដុះស្លែ​យ៉ាងកាក់បកបំផុតក្នុងជម្នួញ​ឈើប្រណីតដឹកឆ្លងដែនយកទៅលក់នៅវៀតណាម​ដូចហែរកឋិនដដែល​ជាដដែល​ ដោយគ្មា​ នចេះកោតខ្លាចទៅនឹងច្បាប់របស់ប្រទេសកម្ពុជា​នោះទេ​ ជាពិសេសគឺបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនោះឡើយ។​

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា លោក​ ឧកញ៉ា គង់ ក្រឹង នៅតែ​បន្តសកម្មភាពរកស៊ី​តាម​​របៀបដូចសត្វកណ្តៀ​រ​ពី​ការ​ប្រមូលទិញឈើ​ដែលដឹកតាមម៉ូតូ​យ៉ាងគគ្រឹកគគ្រេង​យក​ទៅចូលក្នុងឃ្លាំង​ស្តុក​គរទុក​សម្រាប់​លើកដាក់​រថយន្តយីឌុបផ្លូវប្រាំ​លួចដឹកចេញនៅពេលយប់​
តាមច្រកទ្វារទ្វរភាគីវ៉ា​លឺ ត្រពាំងស្រែ​ ស្ថិតនៅ​ ស្រុកស្នួល ខេត្ត​ក្រចេះ បន្ទាប់ពីបានប្រមូលទិ​ញ​ពីក្រុមអ្នកដឹក​ឈើតាមម៉ូតូក្នុងតម្លៃថោកៗ​យកមកលាក់ទុក​ក្នុ​ងដីឡូតិ៍​នៅក្រោយ​ផ្ទះ​ដើមស្វាយចន្ទីនៅក្នុងក្រោលគោនៅក្រោយបន្ទាយ​វរៈការពារ​ព្រំដែន២០៤របស់ខ្លួនរួចដឹកជញ្ជូន​ចេញទៅលក់នៅប្រទេសវៀតណាមក្នុងតម្លៃខ្ពស់មានចំនួនទឹកប្រាក់រាប់សិបម៉ឺនដុល្លារក្នុងមួយលើកៗ​ ទើ​បលោក គង់ ក្រឹង ក្លាយជាឧកញ៉ា មហាសេដ្ឋីដ៏មានឥទ្ធិពលក្នុងការបំផុសបំផុលកេណ្ឌប្រជាពលរដ្ឋឲ្យចូលទៅកាប់ព្រៃឈើអស់វាល់វាលរាប់លានដើមដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន​ និងបក្ខពួក​តែ​ប៉ុ​ណ្ណោះ។​

ប្រភពបានឲ្យដឹងថា ​លោកឧកញ៉ា គង់ ក្រឹង ជាមេក្លោងដ៏ធំក្នុងការប្រមូលទិញឈើពីបណ្តា​ ញ​ឈ្មួញនានាជាច្រើនទៀត​ ដូចជានៅស្រុកចិត្ត​បុរី និងស្រុកសំបូរ ដែលក្រុមឈ្មួញ​ទាំងនោះបា​​នដឹកចេញពីភូមិ១០៥ឃុំថ្មី ដោយសារតែជាឈ្មួ​​​ញធម្មតា គ្មានខ្នង គ្មា​នខ្សែ គ្មា​នអំណាច​ ព្រោះខ្លាចគេចាប់​នេះហើយ​ បានជានាំគ្នាលក់​ ទៅឲ្យ លោកឧកញ៉ា គង់ ក្រឹង ជាទីប្រឹក្សាក្រសួ​ ងការពារជាតិនិងជាមេបញ្ជាការរងវរៈព្រំដែន២០៤នេះកំពុងសម្រុកប្រមូលទិញឈើចេញពីខេត្តមួយចំនួននៅជាប់ខេត្តក្រចេះពោលគឺតំបន់ខេត្ត​ភូមិភាគឦសាន្ត និងជាអ្នកត្រួសត្រាយផ្លូវឲ្យមា ​នការធ្វើ​ចរាចរបទល្មើសព្រៃឈើទៅវៀតណាម តាមច្រកវ៉ាលឺ ស្ថិតនៅភូមិត្រពំាងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ មិនដែល​ឃើញមាន​ស​ មត្ថកិច្ចឬស្ថាប័នពាក់ព័ន្ធណាហ៊ានប៉ះពាល់នោះទេ។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​ឈ្មួញ គង់ ក្រឹ​ង អាច​ម៉ៅការផ្តាច់មុខ​ក្នុងមុខរបរជំនួញ​ ឈើប្រណីតដែលកំពុងដើរប្រមូលទិញឈើពីឈ្មួញគ្រប់ទិសទី​សម្រាប់​ដឹកចេញយក​ទៅលក់​​នៅ​ប្រទេសវៀតណាម​យ៉ាង​សុខ​ស្រួលនោះ​គឺមាន​លោក លន់ សុផាត ស្នងការនគរបាល​​ខេត្តក្រ​​ចេះ ជា​ខ្នងបង្អែកដ៏​​រឹងមាំ​ច្រើន​ឆ្នាំមកហើ​​យ​ និយាយរួម​សូម្បីតែ​លោក វ៉ា ថន អភិបាល​ ខេត្ត​ក្រចេះ ក៏​អង្គុយបក់ផ្សែង​រក្សា​ភាពស្ងៀមស្ងា​​ត់​ចាំតែទទួលសំណូក​ផងដែរ ក្នុងខណៈដែល​មេ​ឈ្មួញ គង់ ក្រឹ​ង សម្រុក​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​វៀតណាម​តាម​ច្រករបៀង​ដេ៣និងដេ៤​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដោយគ្មានញញើតអ្វីទាំងអ​ស់​។​

ដូច្នេះហើយ​ទើប​មជ្ឍដ្ឋានប្រជាពលរដ្ឋ​ទូទៅ​បានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេ​ សាទ លោកវេង សាខុន ដែលជារដ្ឋមន្ត្រី​ និង​លោក សាយ សំអាល់ ដែលជារដ្ឋមន្ត្រីក្រសួងប​រិស្ថាន​គួរ​ចាត់វិធានការផ្លូវច្បាប់​ចំពោះមេឧក្រិដ្ឋជ​ន គង់ ក្រឹង ដែលធ្វើឲ្យមានការកាប់បំផ្លាញ​ព្រៃ​ឈើអស់រាប់លានដើមបែរជាឲ្យរួចខ្លួនធ្វើជាឧកញ៉ាមហាសេដ្ឋីគឺវាខុសពីអ្នកកាប់ដើមចេកគេមួយដើមសោះត្រូវបានគេចាប់ខ្លួនយកទៅដាក់គុក​? ចំណែកឯអ្នកឃុបឃឹតគ្នា​បើកដៃឲ្យលោក ឧកញ៉ា គង់ ក្រឹង ក្នុងការដឹកជញ្ជូនឈើ​ឆ្លងដែ​នដោយខុសច្បាប់​នោះ ដូចជាលោក វ៉ា ថន ចៅហ្វាយខេត្តក្រចេះ និងលោក​ លន់ សុផាត ស្នងការនគរបាល​ខេត្តក្រចេះ ដែលអាចជាអ្នក​ មានភាគហ៊ុន​ចំណែកជាមួយ​មេឈ្មួញទុច្ចរិត​ក្នុ​ងអំពើពុករលួយ តាមរយៈលោកឧកញ៉ា គង់ ក្រឹងនេះក៏មិនទាន់មានការស៊ើបអង្កេតពីអង្គភាពប្រ​ឆាំងអំពើពុករលួយ​និងគណៈកម្មការ​ទប់ស្កាត់​ប​ង្ក្រាបបទល្មើសព្រៃឈើ​នៅឡើយ​ ដែលករណីនេះមហាជនកំពុងរង់ចាំមើលចំណាត់ការ​របស់​ថ្នាក់លើ​ជាពិសេសលោក សៅ សុខា​ មេបញ្ជា​ការកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស​និងលោក ​ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពល​ខេមរៈភូមិន្ទ ដែលកំពុងចុះត្រួតពិនឹត្យ​ស្រង់​ឈ្មោះ​មន្ត្រីយោ​ធា មន្ត្រីនគរបាល ដែលជាប់ពាក់ព័ន្ធ​ជាមួយឧក​ញ៉ា​ឈ្មួញឈើទាំងអស់នោះ ចូលក្នុងបញ្ជីខ្មៅ​ដើម្បី​ដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល​សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងត្រូវធ្វើការវះកាត់​ថ្កោលទោ​សតាមច្បាប់ជាធរមានចំពោះការកាប់បំផ្លាញព្រៃឈើ​ធម្មជាតិ​របស់់​ប្រទេសកម្ពុជា​ឲ្យសមស្រប​ទៅនឹងទង្វើ​ឧក្រិដ្ឋកម្ម​ដ៏ធ្ងន់ធ្ងរនេះ។
អង្គភាពគេហទំព័រMSKnewsយើងពុំអាចធ្វើការទំនាក់ទំនង​សុំការបំភ្លឺពី​ភាគីពាក់ព័ន្ធ​ក្នុង​ករណីខាងលើ​បានទេ​ ខណៈពេលនេះ​ អង្គភាពយើងនឹងរង់ចាំទទួ​លនូវព័ត៌មាន​គ្រប់​ពេលវេ​លារៀង​រាល់​ម៉ោងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com