រាជធានីភ្នំពេញ៖ ស្របពេលបច្ចុប្ប្នន្ននេះ រាជរដ្ឋាភិបាលកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដោយសារមានកំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែកដ៏ធំធេងរបស់អ្នកវិនិយោគិននានាព្រមទាំងក្រុមហ៊ុនក្នុងស្រុកជាច្រើន ទៀត ក្នុងនោះក្រុមហ៊ុនចក្រវាល រៀល អុីស្ទេត ឯ.ក(Chakraval real Estate Co.LTD)ក៏បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យអចលនវត្ថុមានចំនួនទឹកប្រាក់រាប់លានដុល្លារ ហើយថ្មីៗនេះក្រុមហ៊ុនចក្រវាល រៀល អុីស្ទេត ឯ.ក បានពង្រីកសាខាគម្រោងទី៧ បន្ថែមទៀត គឺជាទីតាំងដ៏មានសក្តានុពលភាពកាន់តែល្អប្រសើរបំផុតជាមួយគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងការពង្រីកទីក្រុងភ្នំពេញ ឲ្យកាន់តែធំធេងទូលំទូលាយរីកចម្រើនជាលំដាប់ ខណៈផ្លូូវជាតិលេខ៣កំពុងត្រូវបានពង្រីកជាផ្លូវហាយ វ៉េ មានន័យថាបួនគន្លងទៅបួនគន្លងមកមានសួនច្បារចំកណ្តាលបង្កលក្ខណៈងាយស្រួលធ្វើដំណើរទៅមកដោយសុវត្ថិភាព ហើយគម្រោងទី៧របស់ក្រុមហ៊ុនចក្រវាល រៀល អុី ស្ទេត ឯ.ក នេះក៏កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនព្រោះជាតំបន់សេដ្ឋកិច្ចពិសេសនៅពេលអនាគត ដែលនៅមិនឆ្ងា
យពីរាជធានីភ្នំពេញនោះទេ គឺបើគិតចេញពីរង្វង់មូលចោមចៅទៅប្រហែលជាង១០គីឡូម៉ែត្រប៉ុណ្ណោះ នៅក្បែររោងចក្រCHC ស្ថិតនៅភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសីខេត្តកំពង់ស្ពឺ ជាប់នឹងជាយក្រុងគឺជាតំបន់អភិវឌ្ឍន៍ឈានមុខគេរបស់ក្រុមហ៊ុនចក្រវាល រៀល អុីស្ទេត ឯ.ក សាខាទី៧ដែលនៅក្នុងគម្រោងផ្ទៃដីទំហំ៧ហិកតា បានរៀបចំក្បាលដីចំនូន៤០០ឡូតិ៍។
ថ្លែងនៅក្នុងពិធីសម្ពោធន៍បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ទីតាំងដីពុះឡូតិ៍លក់និងផ្ទះល្វែងរបស់ក្រុមហ៊ុនចក្រវាល រៀល អុីស្ទេត ឯ.ក កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នេះក្រុមហ៊ុនចក្រវាល រៀល អុីស្ទេត ឯ.ក ដឹកនាំដោយលោកអគ្គនាយកក្រុមហ៊ុនដោយមានការអញ្ជើញចូលរួមពីបុគ្គលិក សហការី អតិថិជននិងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅក្នុងពិធីប្រារព្ធរៀបចំសែនព្រេនក្រុងពាលី សុំម្ចាស់ទឹក ម្ចាស់ដី បួងសួងប្រោសព្រហ្មសេចក្តីសុខ សេចក្តីចម្រើនដល់ក្រុមហ៊ុន រួមទាំងអតិថិជននិងប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារទាំងអស់។ សូមបញ្ជាក់ថា នេះជាលើកទី៧ហើយដែលក្រុមហ៊ុនចក្រវាល រៀល អុីស្ទេត ឯ.ក “(Chakraval real Estate co.LTD)” ដោយមានការិយាល័យលក់ដីពុះឡូតិ៍និងផ្ទះល្វែងដែលមានអាសយដ្ឋានផ្ទះលេខB29-30 ផ្លូវលេខ2 ភូមិអង្គ សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ បានពង្រីកទីតាំងពុះដីទ្បូតិ៍របស់ខ្លួនថ្មីមួយកន្លែងទៀត ស្ថិតនៅភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចផ្សារដើមរកា ចម្ងាយប្រមាណ១៥០០ម៉ែត្រប៉ុណ្ណោះចុះពីផ្លូវជាតិលេខ៣ ពីផ្សារដើមរកា នៅទល់មុខភ្នំជ្រែហូព្នៅ ដើម្បីធ្វើការអភិវឌ្ឍលំនៅដ្ឋាន មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទីប្រជុំជន រោងចក្រ សហគ្រាស និងសំណង់ផ្សេងៗទៀត ស្របទៅនឹងគំរោងផ្លូវរដ្ឋ៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៣ឆ្ពោះទៅផ្លូវជាតិលេខ៤១ ដោយមានប្រព័ន្ធលូ ទឹក ភ្លើង ប្រើប្រាស់គ្រប់គ្រាន់តាមរយៈការអភិវឌ្ឍឲ្យកាន់តែមានភាពរីកចំរើនយ៉ាងឆាប់រហ័ស។
លោក ប្រាជ្ញ មិថុនា អគ្គនាយកក្រុមហ៊ុនចក្រវាល រៀល អុីស្ទេត ឯ.ក បានឲ្យដឹងថាជំនួញដីធ្លីដែលមានតំលៃរាប់សែនដុល្លារ នេះជាជំនួញដ៏ធំបំផុតក្នុងជីវិតរបស់លោកដែលធ្វើឲ្យលោកក្លាយជាថៅកែលើជំនួញដីធ្លីវ័យក្មេងដែលមានប្រាក់លាននៅក្នុងដៃ សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យអចលនវត្ថុដែលប្រជាពលរដ្ឋមានជីវភាពធូរធារនិងមធ្យមក៏អាចមានលទ្ធភាពទិញដីឡូតិ៍ ទិញផ្ទះល្វែង ឬក៏អាចបង់រំលស់បាន ហើយជាមួយនឹងគម្រោងទី៧នេះ គឺកាន់តែពិសេសថែមទៀត ដោយបង់មុនត្រឹម
តែ៥០% ផ្ទេរកម្មសិទ្ធជូន ចំណែកលុយដែលនៅសល់បងប្អូនអាចបង់រំលស់រយៈពេល១ឆ្នាំដោយគ្មានការប្រាក់(០%)ហើយទីតាំងក្នុងការដ្ឋានដីឡូតិ៍នេះ មានប្រព័ន្ធទឹក ភ្លើង លូ ផ្លូវក្រាលថ្មមិចរួចជាស្រច។
លោកអគ្គនាយក ប្រាជ្ញ មិថុនា បានបញ្ជាក់ថា គម្រោងពុះដីឡូតិ៍លក់របខ្លួនថា«ចក្រវាលរៀលអុីស្ទេតឯ.ក»បានពង្រីកគម្រោងទី៧ ដែលមានទីតាំងស្ថិតនៅភូមិព្រៃតាលឹម ឃុំជង្រុ ក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(តំបន់ភ្នំជ្រែហូព្នៅ)ផ្លូវជាតិលេខ៣ខាងត្បូងជាយរាជធានីភ្នំពេញ ក្នុងការប្រកាសបើកគម្រោងថ្មីនេះ មានសង្ឃឹមថានឹងទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូន អតិថិជន ពីព្រោះតាំងពីដាក់លក់គម្រោងថ្មីនេះមកឃើញ ថា សន្ទុះនៃការគាំទ្រមានចំនួនអតិថិជនមកទំនាក់ទំនងទិញគឺមានការកើនឡើងជាលំដាប់ ម្យ៉ាងវិញទៀតគម្រោងទី៧ ដែលកំពុងរៀបចំពុះដីឡូតិ៍នេះ គឺមានតម្លៃសមរម្យដែលបងប្អូនអាចទទួលយកបាននោះគឺមានការបញ្ចុះតម្លៃត្រឹមតែ១៧៨៨ដុល្លារ ប៉ុណ្ណោះក្នុង១ឡូតិ៍ ជាចុងក្រោយលោក មិថុនា បានបន្ថែមទៀតថា លោកមានគម្រោងនឹងពង្រើកចំនួនថ្មីនេះឲ្យកាន់តែខ្លាំងក្លាឈានទៅសម្រេ
ចបានភាពជោគជ័យជាបន្តបន្ទាប់ទៀត។
សូមជម្រាបថាទីតាំងអភិវឌ្ឍន៍ដីពុះឡូតិ៍និងផ្ទះល្វែងរបស់ក្រុមហ៊ុនចក្រវាល រៀល អុីស្ទេត ឯ.ក ក្នុគម្រោងទី៧នេះ កាន់តែមានវិសាលភាពល្អបំផុតរបស់អតិថិជនដ៏ស័ក្តិសមឧត្តមភាពនៃការរស់នៅប្រកបដោយផាសុខភាព មោទន ភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ទីផ្សារ សាលារៀន រោងចក្រ ងាយស្រួលប្រកបមុខរបរផ្ទាល់ខ្លួន ដូចនេះសូមរួសរាន់ប្រញាប់ឡើង ឱកាសមាស ដីមាសនឹងក្លាយជាកម្មសិទ្ធស្របច្បាប់របស់លោក អ្នកជាក់ជាមិនខាន។ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ: ០១៥៤០១២១២, ០៩៧២៧៣៤៥៦៧, ០៧៧៩៩០២១២ សូមអរគុណ៕