0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់ជូនអាហារូបករណ៍ ចំនួន ១៥កន្លែង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានឲ្យដឹងថា អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ទាំង ១៥កន្លែង រួមមាន ៖ អាហារូបករណ៍ ១០០% ចំនួន ៥កន្លែង និងអាហារូបករណ៍ ៥០% ចំនួន ១០កន្លែង។

តាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងដែរថា ការស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ ចំពោះកាលបរិច្ឆេទចូលរៀន សម្រាប់វេនចន្ទ-សុក្រ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងវេនសៅរ៍-អាទិត្យ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ព័ត៌មានលម្អិត ៖ សូមទំនាក់ទំនងតាមទូរសព្ទលេខ : 017 684 881/ 096 591 69 42/ 096 549 07 33 ។

Filed in: ព័ត៌មានថ្មី, សង្គម, អប់រំ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net