0

លោកបណ្ឌិត ព្រាប នូរ៉ា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនលោក មួង សុវណ្ណារិទ្ធ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធាន និងជាអ្នកនាំ ពាក្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណា  ងលោកបណ្ឌិត ទូច វណ្ណ: ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយឯក ឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ជូនលោក មួង សុវណ្ណារិទ្ធ អ្នកសារព័ត៌មាន និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមានជម្ងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិសែនសុខ ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោកបណ្ឌិត ព្រាប នូរ៉ា និងក្រុមការងារ បានប្រគល់ជូនលោក មួង សុវណ្ណារិទ្ធ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១ ០០០ ០០០(មួយលាន)រៀល និងផ្លែឈើ ចំនួន ១កន្ត្រក៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com