(ភំពេញ)÷ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាភ្លាមៗ
បទបញ្ជាភ្លាមៗបន្ទាប់ពីមានចែករំលែកការហួសចិត្តនិងក្ដីបារម្ភជុំវិញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅចំពោះមុខនៃការវិនិច្ឆ័យតែងតាំងមន្រ្តីយ៉ាងដូច្នេះ?។ទន្ទឹមគ្នានេះ មហាជនក៏សំណូមពរឲ្យមានការពិនិត្យមើលលើករណីស្រ ដៀងគ្នាផ្សេងៗទៀត ក្នុងនោះបុគ្គលមានប្រវត្តិមិនល្អ ជាក់ស្ដែងការតែងតាំងស្នងការរងខេត្តកំពតនាពេលថ្មីៗនេះ ដែលធ្លាប់លួចIpadពីហាងមួយកាលពីឆ្នាំ២០១៩។
ដោយមមិនរង់ចាំយូរក្រោយការចែករំលែកនៅលើបណ្ដាញសង្គម សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញបញ្ជានៅព្រឹកថ្ងៃអាទិត្យនេះឲ្យអគ្គស្នងការនគរបាលជាតិ ពិនិត្យជាមួយស្នងការនគរបាលខេត្តកំពង់ធំលើករណីលើកបន្តុបមេបុស្តិ៍ឃុំសំព្រោជម្នាក់ដែលជាអ្នកមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសប្លន់ក្នុងផ្សារស្ទោង ខេត្តកំពង់ធំផ្ទាល់កាលពីឆ្នាំ២០១៥។ជាការចេញបញ្ជាជាសាធារណៈលើគណនីសង្គមផ្លូវការឲ្យកែសម្រួលឡើងវិញ ក្នុង ករណីមានរឿងរ៉ាវពិតប្រាកដ ដូចការចែករំលែកតាមបណ្ដាញសង្គមមែន។
នៅចំពោះមុខបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានសង្កត់ធ្ងន់ឲ្យមានការវាយតម្លៃច្បាស់លាស់និងដោយម៉ត់ចត់នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ មុនតែងតាំងជាមន្រ្តីនានានៅតាមបណ្ដាស្ថាប័នរដ្ឋស៊ីវិលឬជាកងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិផងដែរ។យោងតាមការចែករំលែកនៅតាមបណ្ដាញសង្គមបុគ្គលម្នាក់ដែលត្រូវបានស្នងការនគរបាលខេត្តកំពង់ធំ លើកបន្តុបជាមេប៉ុស្តិ៍ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នាពេលថ្មីៗនេះ គឺមាន ឈ្មោះ ហុង សារ៉ុម។
បើតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា បុគ្គលរូបនេះ ធ្លាប់ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំចាប់ខ្លួនរួមជាមួយបក្ខពួក កាលពីអំឡុងខែមីនាឆ្នាំ២០១៥ ក្នុងករណីប្លន់ទូមាសអស់ជា ង១៥០តម្លឹង និងទ្រព្យសម្បត្តិមួយចំនួនទៀតក្នុងផ្សារស្ទោង ខេត្តកំពង់ធំ។យ៉ាងណាមិញ ទន្ទឹមនឹងការសាទរពីមហាជន,មហាជនក៏បានសំណូមពរផងដែរ ឲ្យមានការស្រាវជ្រាវលើការតែងតាំងមន្រ្តីមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសស្រដៀងៗគ្នាផ្សេង ទៀតផង។ ក្នុងនោះមានបុគ្គលមិនល្អម្នាក់ទៀត ក៏ ត្រូវបានលើកបន្តុប ជាក់ស្ដែងថ្មីៗនេះ ស្នងការរងនគរបាលខេត្តកំពតមួយរូបដែលត្រូវបានទទួលតំណែងថ្មីៗនេះ គឺជាបុគ្គលត្រូវបានគេអះអាងថាធ្លាប់មានប្រវត្តិលួចIpad(អាយ ភែត)ពីហាងមួយកន្លែងកាលពីឆ្នាំ២០១៩កន្លងទៅផងដែរ៕