0

លោក​ទុំ ណូ មេសាខាគយខេត្តព្រះសីហនុ​ប្រព្រឹត្តអំពើពុករលួយ​ក្រោមក្រសែភ្នែកលោកគុណ ញឹម អគ្គនាយកគយ​មួយស្រុកខ្មែរ​ ល្មមដល់ពេលចាប់កោសក្អែល​ចេញហើយ​…!

ខេត្ត​ព្រះសីហនុ៖​ ល្បីខ្លាំងទៀតហើយលោកទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​កំពុងជិះសេះលែងដៃ​ប្រព្រឹត្តអំពើពុករលួយ​ដោយមិនញញើតកោតខ្លាច​ទៅនឹងចំណាត់ការ​កំចាត់អំពើពុករលួយ​របស់រាជរដ្ឋាភិបាល​ គ្រាដែលសម្តេចតេជោ ហុ​៊ន សែន នាយករដ្ឋមន្ត្រី​ បានពិចារណា​នឹងប្រមើរមើលឃើញថា​ ការបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋ​អស់ច្រើនសន្ធឹកសន្ធាប់​ដែលការខាតបង់ថវិការ​ជាតិ​នេះ​រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ​ គ្រាន់តែខេត្តព្រះសីហនុ​ច្រកលំហរសមុទ្រ​កំពង់ផែស្វយ័ត្ននៅកំពង់សោម​មួយនេះ​គឺអាចរកចំណូល​ចូលថវិកា​រដ្ឋ​ដល់ខ្ទង់ពាន់លានដុល្លារឯណោះ​ ប៉ុន្តែមន្ត្រីបម្រើការងារនៅទីនេះ​ហាក់ដូចជាពុំបានយកចិត្តទុកដាក់​ខ្ពស់​ចំពោះការប្រមូលពន្ធជូនរដ្ឋ​នោះទេ​ ពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង​ ជាក់ស្តែងចាប់តាំងពីលោកទុំ ណូ បានឡើងកាន់តំណែង​ជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​ក្នុងរយៈពេលកន្លងមកនេះឃើញថា​ការប្រមូល​ពន្ធ​ចូលរដ្ឋ​មានការថយចុះ​ក្នុងកំរិតអតិបរមា​ដែល​គេដាក់ការ​សង្ស័យថា​មានការប្រព្រឹត្តអំពើពុ​ករលួយកាន់តែខ្លាំងឡើង​ថែមទៀត បើប្រៀបធៀបទៅនឹងការគ្រប់គ្រងរបស់​មេសាខាគយជំនាន់មុនៗ។​តាមប្រភពីមន្ត្រីបានឲ្យដឹង​ថា​លោក ទុំ ណូ ដែលធ្លាប់មានរឿងអាស្រូវ​ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ​នៅខេត្តប៉ៃលិន​ត្រូវបានថ្នា​ក់លើ​ដក​យកមកអប់រំ​មួយចំអិនកំពឹស​រួចមកស្រាប់តែវេចលុយ​រាប់ម៉ីនដុ​ល្លារ​កំចាត់លោកយុិក យូ អតីតប្រធានសាខាគយខេត្តព្រះសីហនុ​ ដើម្បីជ្រែយកតំ​ណែងបាន​​ធ្វើជាប្រ​ធានថ្មី(ទុំ ណូ )ជំនួស​ប្រធានចាស់(យុិក យូ )ហើយបានប្រកាសតែង​តាំង​លោកទុំ ណូ ជា​ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​តាមរយៈលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ ហើយ​បន្ទាប់ពីទទួលបានតំណែងភ្លាមៗនោះ​លោកទុំ ណូ បានឡើង​​ប្តេជ្ញា​ចិត្តប្រកាន់ជំហរដឹកនាំ​អង្គភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ​ថែមទៀត​ដោយពង្រឹង​ប្រសិទ្ធភាពប្រព័ន្ធការងារ​ឲ្យមាន​កំណើន​សេដ្ឋកិច្ចរីកចំរើ​ន​លើការប្រមូលពន្ធ​ជូនរដ្ឋឲ្យបានប្រសើរជាងមុន​ក៏ដូចជាការ​លុបបំបាត់អំពើពុករលួយ​នៅក្នុងកំណែទម្រង់គយនោះផងដែរ​ ផ្ទុយទៅវិញលោកទុំ ណូ កំពុងធ្វើកំណែទំរង់ស៊ី​កាន់តែជ្រៅ​បូមកាន់តែខ្លាំង​ដើម្បីស្រង់ដើមផងនិងទប់តំណែង​កៅអីខ្លាញ់នេះ​កុំឲ្យរបូតបាត់បង់ឱកាស​រកលុយតទៅទៀតប៉ុណ្ណោះ​។​គួររំឭកថា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ការ​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការប្រមូល​ពន្ធគយ​ចូល​ថវិកា​ជាតិ​គឺជាកាតព្វកិច្ច​យ៉ាងសំខាន់​បំផុត​​របស់មន្ត្រីជំនាញ​ក្នុងស្ថាប័នគយ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្កីសម្រេ​ចមួយ​បង្កើត​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ទទួលខុ​សត្រូវ​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត​ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​និង​ជំរុញ​ការប្រមូល​ពន្ធគយ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​ ប្រការបែបនេះហើយដែលក្រុមការងារ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​កុំ​មើល​រំលង​ឲ្យ​សោះ​នូវ​ច្រក​មួយ​នេះ​ធ្វើ​ការទប់ស្កាត់​ឲ្យ​ខាងតែបាន​ ព្រោះវា​មានភាពអសកម្ម​មួយចំនួនធំ​ក្នុងការទប់ស្កាត់​បង្ក្រាបបទល្មើស​ដោយសារ​តែការប្រព្រឹត្តអំពើពុករលួយ​របស់មន្ត្រីជំនាញគ្រប់ស្ថាប័ន​ពាក់ព័ន្ធ​មិនបានសហការគ្នាអនុវត្ត​ន៍​ ទើបបណ្តាលឲ្យ​លោកទុំ ណូ មេសាខាគយខេត្តព្រះសីហនុ​មានឥទ្ធិពល​ខ្លាំងក្លាក្នុងការ​បើកដៃឲ្យឈ្មួញធំៗ​និងក្រុមហ៊ុន​នាំទំនិញគេចពន្ធ​ ទំនិ ញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ទំនិញខុសច្បាប់ នៅតែបន្ត​ហូរចូល​យ៉ាងគគ្រឹកគគ្រេង​តាម​គ្រប់ច្រកល្ហកទាំងអស់​នៃដែនសមុទ្រក្នុងខេត្តព្រះសីហនុ​។​ប្រភពបានបន្តឲ្យដឹងថា​លោកទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករ​ខេត្តព្រះសីហនុ​មិនបានកែប្រែ​ខ្លួនដែលធ្លាប់មានកំហុស​ឆ្គង​លើការងារជំនាញ​បច្ចេកទេស​ធ្វើឲ្យបាត់​ប្រាក់​់​ចំណូលពន្ធរដ្ឋ​យ៉ាងច្រើនសន្ធឹកសន្ធាប់​រួចម្តងមកហើយ​កាលពីនៅខេត្តប៉ៃលិន​ ពេលនេះលោកទុំ ណូ កំពុងតែ​ល្បីល្បាញ​ទៀតហើយ​ខាងមានស្នាដៃប្រព្រឹត្តអំពើពុករលួយ​នៅខេត្តព្រះសីហនុ​យ៉ាងពេញទំហឹងតែម្តង​ក្រោមក្រសែភ្នែ​កលោក ​គុណ ញឺម អគ្គនាយកគយ​មួយស្រុក​ខ្មែរ​ ល្មមដល់ពេលបក​ស្បែក​ស្រឿសរសៃ​ឲ្យលោកទុំ ណូ បាន​ពូតអាវហាលខ្យល់​ទៅដេកអាំងផេះស្ងួតជើងធ្មេញ​មុនពេល​ដែលប្រមុខរាជរដ្ឋាភិបាល​ចាត់វិធានការក្តៅកំចាត់អំពើពុករលួយ​ដោយកណ្តាប់ដៃដែក​របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ខណៈដែលរាជរដ្ឋាភិបាលអាណត្តិទី៦​បានចាប់​ផ្តើមដំណើរការ​ឡើងវិញហើយ​ ដូចនេះលោកទុំ ណូ គួរតែទទួលទានល្មមៗបានហើយ​..! អស់លោក​ការដែលរដ្ឋាភិបាលប្រគល់តួនាទី​និងផ្តល់តំណែងឲ្យអស់លោក​វាគ្រប់គ្រាន់ពេកណាស់ទៅហើយ​ស៊ីប្រាក់ខែ​រដ្ឋ​រស់ស្រួល​ កុំស្មានថាលោកធ្វើអំពើអាក្រក់​និងពុករលួយគេមិនដឹងស្អីនោះឲ្យសោះ។​សូមបញ្ជាក់ថា​ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា​ការប្រមូលពន្ធអាករលើប្រាក់ចំណូលរដ្ឋ​ក្នុងឆ្នាំកន្លងមកនេះ​កំពង់ផែស្វយ័ត្ន​ខេត្តព្រះសីហនុ​ប្រមូលចូលជាថវិកាជាតិបាន​ចំនួនប្រមាណជាង​២០០.០០០០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ​ ហើយបានអះអាង​ថាជាកំណើនប្រាក់ចំណូលរដ្ឋខ្ពស់ទៀតផង តែប្រសិនបើរាជរដ្ឋាភិបាល​សម្រេចលក់សេវាកម្មកាងារ​គយឲ្យក្រុមហ៊ុន​គេធ្វើវិញ​នោះ ដែលយ៉ាងហោចណាស់​រដ្ឋ​អាចទទួលបានប្រាក់ចំណូល​៥០០.០០០០០០​ដុល្លារ​ក្នុងមួយឆ្នាំ​ ចុះហេតុអ្វីបានជា​រដ្ឋាភិបាល
​មិនព្រមលក់សេវាកាងារនេះ​ឲ្យទៅក្រុមហ៊ុន​?ក្នុងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោហ៊ុន សែន មានចក្ខុវិស័យគិតគូរដ៏វែងឆ្ងាយ​គឺបានទុកឲ្យស្ថាប័នគយ​គ្រប់គ្រងបន្ត​ ព្រោះដោយសារតែមន្ត្រីគយ​បាត់បង់ការងារធ្វើ​តែប៉ុ​ណ្ណោះ​ នេះហើយដែលរាជរដ្ឋាភិបាល​ខិតខំជម្រុញឲ្យធ្វើកណែទម្រង់​ដ៏ស៊ីជម្រៅ​ដែលត្រូវតែលុបបំបាត់​ចោល​អំពើពុករលួយនៅក្នុង​អង្គភាពគយនិរដ្ឋាករ​ឲ្យខាងតែបានជាកំហិតផងដែរ។​ពាក់ព័ន្ធ​នឹងករណីលោកទុំ ណូ មេគយខេត្តព្រះសីហនុ​ប្រព្រឹត្តអំពើពុករលួយ​ដោយយកតួនាទីក្តោបក្តាប់អំណាច​ទៅឃុបឃឹតជាមួយឈ្មួញ​ធំៗនិងក្រុមហ៊ុន​នាំទំនិញខុសច្បាប់​ ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់​ដែលឆ្លងកាត់​ផែទំនប់រលក​ ផែស្ទឹងហាវ ផែកែវផុស ផែឧកញ៉ា​សូ ជុងហ៊ួរ​ និង​ផែឯកជនតូចៗជាច្រើនទៀត​នៃច្រកដែនសមុទ្រ​គឺសុទ្ធសឹង​តែមានចំណែក​ភាគហ៊ុនរបស់លោកទុំ ណូ (លុយខ្មៅ)​ប្រចាំខែ​ដោយគ្មានវិក័យបត្រ​ពីការប្រមូល​ពន្ធ​ចូល​ជាប្រាក់ចំណូលពន្ធរដ្ឋ​នោះឡើយ​ព្រោះ​លោកទុំ ណូ នៅតែបន្តអនុវត្តន៍​តាម​បច្ចេកទេស​ធ្វើឲ្យបាត់ចំណូលរដ្ឋ​ដោយការទម្លា​ក់ភាគរយ​ចូលរដ្ឋត្រឹមតែ២០ ទៅ ៣០ភាគរយប៉ុណ្ណោះ ទង្វើបែបនេះហើយ​ទើបមានការអំពាវនាវ​ដល់ថ្នាក់ដឹកនាំ​ដូចជាលោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ​កម្ពុជា​ លោកអូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ​ លោកឱម យុិនទៀង ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ​គួរដាក់ការស៊ើបអង្កេត​លើករណីភាពមិនប្រក្រតី​នេះ​ជាបន្ទាន់​ ជៀសវាងកុំឲ្យលោកទុំ ណូ ប្រព្រឹត្តនូវអំពើខុសឆ្គងម្តងហើយម្តងទៀត​ សម្ងំកើបលុយ​ធ្វើមានបាន​ហើយចាំ​តែដេញថ្លៃ​បុកលុយតូយកតំណែង​តទៅទៀត។​​អង្គភាពគេហទំព័រ​MSKnews​​យើង​មិន​អាច​សុំ​ការបកស្រាយបំភ្លឺ​​ពី​លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ​​បាន​ទេនៅពេល​នេះ​ អង្គភាព​យើង​​នឹ​ង​ព្យាយាម​ទាក់ទង​បន្តទៀតរៀងរាល់ម៉ោងធ្វើការ​៕​

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ, សង្គម, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com