0

លោកអ៊ី ណូ ប្រែក្លាយពីអ្នកចំរៀង​ឈានចូលវិស័យអចលនទ្រព្យ​មានលុយបោះទុន​លើជំនួញដីធ្លីរាប់លានដុល្លារ​ នៅជាយក្រុង​

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨​ នេះ លោក អ៊ី ណូ បានបើកប្រកាសជាចំហរ​ពីជំនួញដីធ្លី​ដែលមានតំលៃជិត២០លានដុល្លារ​ ដែលនេះជាជំនួញដ៏ធំលើកដំបួងក្នុងជីវិតរបស់លោក​។​ នៅពេលដែល​ឃើញលោកអ៊ី ណូ បោះទុនលើជំនួញដីធ្លី​ខ្ឋទង់លានដុល្លារបែបនេះ​ ម្នាក់ៗបើកភ្នែកធំមើល​និងលាន់មាត់សរសើរ​ពីវាសនារបស់​តារាចំរៀងរូនេះគ្រប់គ្នា​។​គ្រាន់តែបាត់មុខ​​មួយរយៈ​តែពីរបីឆ្នាំសោះ គឺខុសប្លែកគ្នា​កាល​ជាង ១០ ឆ្នាំមុន អ៊ី​ណូ គ្រាន់តែ​ជា​អ្នកចម្រៀង​តាម​ហាង​ដែល​ដើរ​សុំ​គេ​ច្រៀង ក្នុង​មួយថ្ងៃ​បាន​ប្រាក់​ត្រឹមតែ ៥ ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​ចិញ្ចឹមជីវិត ប៉ុន្តែ​ពេលនេះ​អ្វីៗ​បាន​ប្រែប្រួល​អស់ហើយ លោក​មិន​ត្រឹមតែ​ក្លាយជា​តារាចម្រៀង​ល្បីល្បាញ​នោះទេ ថែមទាំង​ក្លាយជា​ថៅកែ​លើ​ជំនួញ​ដីធ្លី​វ័យក្មេង​ដែលមាន​ប្រាក់​លាន​នៅ ក្នុង​ដៃ​ទៀតផង ។​

​អ៊ី​ណូ បានបញ្ជាក់​ប្រាប់ថា តាមពិត​ជំនួញ​ដីធ្លី​នេះ​មិនមែនជា​របស់លោក​តែម្នាក់ឯង​នោះទេ ចំណែក​លោក​មាន​ត្រឹមតែ ២០ ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ដៃគូ​ផ្សេងៗ​ទៀត​ចូលរួម ដូចជា​លោក សីហា ជាដើម ។ អ៊ី​ណូ បាន​បន្ថែមទៀតថា មូល​ហេតុដែល​ធ្វើឱ្យ​លោក​ឈាន​ជើង​ចូលក្នុង​វិស័យ​អចល​ទ្រព្យ​នេះ ដោយសារ​ក្តី​ស្រឡាញ់​ដែលមាន​តាំងពី ក្មេង​មកម្ល៉េះ គ្រាន់តែ​ពេលនោះ​នៅ​ក្មេង​និង​ពុំទាន់​មានទ្រព្យ​ដើម្បី​យកមក​ព​ង្រើ​ក​ការងារ​រកស៊ី​នឹង​គេ ទើបតែ ២ ឆ្នាំ​ចុង​ក្រោយនេះ លោក​សម្រេចចិត្ត​ប្រលូក នៅក្នុង​វិស័យ​រកស៊ី​នេះ ដោយមាន​ជំនឿ​ចិត្ត​ថា នឹង​ដំណើរ​ការល្អ ដោយសារ​មាន​ដៃគូ​សហការ​ល្អៗ ថែមទាំង​មាន​ជំនាញ​ខាង​ការងារ​ផ្នែក​អចលនទ្រព្យ ។

​អ៊ី​ណូ បានដាក់​ឈ្មោះ​ម្រោ​ង​ពុះ​ដី​ឡូ​តិ៍លក់​របស់ខ្លួន​ថា « អ៊ី​ណូ សីហា » ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​បាសិត ជិត​ផ្លូវ ៥១ ក្នុងការ​ប្រកាស​បើក​ជំនួញ​ថ្មី​នេះ អ៊ី​ណូ មាន​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន ពីព្រោះ​តាំងពី​ដាក់លក់​គម្រោង​ថ្មី​នេះ​មក ឃើញថា​សន្ទុះ​កើនឡើង​ជា​លំដាប់ ម្យ៉ាងវិញទៀត គម្រោង​ពុះ​ដី​ឡូ​តិ៍​នេះ គឺមាន​តម្លៃ​សមរម្យ​ដែល​បងប្អូន​អាច​ទទួលយកបាន ។ ចុងក្រោយ អ៊ី​ណូ បាន​បន្ថែមទៀតថា លោក​មាន​គម្រោង​នឹង​ព​ង្រើ​ក​ជំ​នួន​ថ្មី​នេះ​ឱ្យ​កាន់តែ​ខ្លាំងក្លា ។​

​ទោះបីជា​ងាក​មក​ចាប់​មុខ​ជំនួញ​ថ្មី​ក្តី​តែ​លោក អ៊ី​ណូ មិនបាន​បោះបង់​អាជីព​ចម្រៀង​ចោល​នោះទេ លោក​នៅតែ​បន្ត​នៅក្នុង​វិស័យនេះ​ដូចដើម ពីព្រោះ​វិស័យ​ចម្រៀង​បានធ្វើឱ្យ​ជីវិត​លោក​រីកលូតលាស់​មកទល់​ពេលនេះ ។ នៅក្នុង​បើកសម្ពោធ​គម្រោង​រកស៊ី​ថ្មី​របស់ អ៊ី​ណូ ក៏មាន​វត្តមាន​សិល្បករ​សិល្បការី​នី​ជាច្រើន ចូលរួម​អបអរសាទរ ៕

Filed in: សង្គម, សិល្បៈ កំសាន្ត

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com