0

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញបិទការប្រកួតបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣

ភ្នំពេញ ៖ ល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទះ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ (Sar Sokha Challenge Cup 2023) នៅពហុកីឡដ្ឋានជាតិអូឡាំពិក។បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនថ្ងៃមក ជ័យលាភីលេខ១ បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជ័យលាភូលេខ២ បានទៅលើសមាគមកីឡាបាល់ទះ វិសាខា និងជ័យលាភីលេខ៣ បានទៅលើក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។

សូមបញ្ជាក់ជូនថា ការប្រកួតពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នេះ គឺជាពានលើកដំបូង ដែលមានការចូលរួមពីសមាគម ក្លិប ចំនួន ៩ រួមមាន ៖ សមាគមកីឡាបាល់ទះ វិសាខា, ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ក្លិបបាល់ទះរិទ្ធិសែនកីឡាខេត្តកំពង់ឆ្នាំង, ក្លិបកីឡាបាល់ទះខេត្តតាកែវ, ក្លិបកងពលធំអន្តរាគមន៍លេខ៣ និងក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com