0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយជួយកាត់បន្ថយភាពក្រីក្រ មិនមានការបែងចែកវណ្ណ: អ្នកមាននិងអ្នកក្រទេ

(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ឯកឧត្តម បណ្ឌិត ហ៊ុ​ន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា លើកយកប្រធានបទមួយពាក់ព័ន្ធ «អ្នកមាន អ្នកក្រ»។

ឯកឧត្តម បណ្ឌិតបានបញ្ជាក់ថា នៅពេលមានការបែងចែកអ្នកមាន និងអ្នកក្រ នាំឱ្យកើតមានបញ្ហា ដូច្នេះកុំលាបពណ៌ប្រជាពលរដ្ឋ កម្ពុជាមិនមានការបែងចែកវណ្ណៈទេ។

ឯកឧត្តមបន្តថា «យើងអាចនិយាយបានថា អ្នកមានជីវភាពធូរធារ (អ្នកមាន) អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់នៅឡើយ យើងឱ្យនិយមន័យបែបនេះ គឺជាប្រជាជនខ្មែរយើងទាំងអស់គ្នា។ តើអ្នកទាំង៣នេះ អាក្រក់ឬយ៉ាងណា ហើយអ្នកទាំង៣នេះ គួរស្អប់គ្នាឬយ៉ាងណា ? អ្នកទាំង៣នេះ យើងអត់មានត្រូវស្អប់គ្នាទេ ត្រូវយកអាសាគ្នា ហើយអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដោយគណបក្សប្រជាជនកម្ពុជា ផ្តោតលើគោលនយោបាយក្នុងជួយអ្នកទាំង៣នេះ ឱ្យរីកចម្រើទាំងអស់គ្នា ព្រោះទាំង៣នេះជាជនជាតិខ្មែរ ជាប្រជាពលរដ្ឋខ្មែរដែលចូលរួមដើម្បីឱ្យខ្មែរយើងខ្លាំង»។

ឯកឧត្តមបន្តថា «គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលអត់មានគិតវណ្ណៈទេ គិតប្រជាពលរដ្ឋទាំងអស់ជាខ្មែរតែមួយ ប្រជាពលរដ្ឋទាំងអស់ទាំងអ្នកធូរធារ ទាំងអ្នកមធ្យម ទាំងអ្នកក្រីក្រត្រូវតែជួយព្រោះជាកម្លាំងជាតិ ដើម្បីឱ្យជាតិយើងរឹងមាំ ទាល់តែប្រជាជនយើងទាំងអស់រីកចម្រើន»។​

ឯកឧត្តមបណ្ឌិតបានពន្យល់ផងដែរ អំពីតួនាទី និងការចូលរួមរបស់អ្នកមានជីវភាពធូរធារ អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់ខ្សោយ ដើម្បីចូលរួមអភិវឌ្ឍន៍​ជាតិ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com