0

ក្រុមហ៊ុនម៉ាស័្ទរ​ឃេសាន់​របស់ឧកញ៉ាសឹង្ហ​ ​សំ​អុល​ក្លាយជាមជ្ឈមណ្ឌល​ចែកចាយ​ឈើប្រណីត​កំពុងល្បីល្បាញ​ពីការ​រកស៊ីបានកាក់កប​ក្នុងមុខជំនួញឆ្លងដែនខុសច្បាប់​?​

Oខេត្តមណ្ឌលគិរី​៖​ បើគេបើកភ្នែកក្រឡេកមើល​ទៅឃើញយ៉ាង​ច្បាស់ក្រឡែតថា​ដីសម្បទានសេដ្ឋកិច្ច​របស់លោកឧកញ៉ា​សឹង្ហ​ សំអុល​ដែលមានឈ្មោះ​ក្រុមហ៊ុនម៉ាស័្ទរ​ឃេសាន់​ក្រៅតែពីកាប់បំផ្លាញព្រៃឈើ​ឲ្យរលាយហិនហោចអស់​គឺគ្មានឃើញ​អភិវឌ្ឍន៍​ខាងកសិកម្មដាំដុះអ្វីបានបន្តិច​ណាទេ​គេឃើញតែការកាប់ឈើដឹកជញ្ជូន​ពីខាងក្រៅ​យកមកស្តុកទុកនិងលក់បន្ត​ទៅឲ្យឈ្មួញដទៃទៀត​រកស៊ីបានយ៉ាងកាក់កប​ជាមួយគ្នាដោយរលូន​បំផុត​ខណ:ដែលគេបានប្រទះឃើញ​ជាញឺកញាប់​នូវក្បួនរថយន្តដឹក​ជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង​របស់លោក​ឧកញ៉ា​ សឹង្ហ​ សំអុល​ ដែលបានកាប់បំផ្លាញ​ព្រៃឈើ នៅ​តំបន់អភិរក្សនិងជីវ:ចំរុះកែវសីម៉ា​ ស្រែពក​ ភ្នំព្រេច​យកមកទុក ក្នុងក្រុមហ៊ុន​ម៉ាស័្ទរ​ឃេសាន់​របស់ខ្លួន​ ដើម្បីដឹកជញ្ជូន​យកទៅលក់នៅប្រទេសវៀតណាម​និងលក់ឲ្យឈ្មួញមួយចំនួន​ទៀត​នៅស្រុកកែវសីម៉ា​ ខេត្តមណ្ឌលគិរី​​ ដែល
ថ្មីៗ​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់ លោក​ឧកញ៉ា សឹង្ហ​ សំអុល កំពុង​កក្រើក​ឡើងវិញ​យ៉ាងពេញបន្ទុក​តែម្តង​ ក្រោយ​ពី​មេខ្លោង​បទល្មើសព្រៃឈើ សឹង សំអុល រូបនេះដែល​បាន​អះអាងថា ឈប់​រកស៊ី​ឈើ​បាន​ស្ងប់ស្ងាត់​មួយរយៈមកខណៈ​ដែល​គណៈកម្មការបង្ក្រាប​បទល្មើស​ព្រៃឈើ​បានបើក​យុទ្ធាការ​ស៊ើបអង្កេត ទៅលើ​សកម្មភាព​នៃ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់មេ​ឈ្មួញ​ឈើ​ទាំង​នោះតាម បទបញ្ជា​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដើម្បី​ស្រង់ ឈ្មោះ​ឧក្រិដ្ឋជន​ដែល​បំផ្លាញព្រៃឈើ​នៅ​កម្ពុជា​ទាំងអស់នោះ​ដាក់ចូល​ទៅក្នុង​បញ្ជី​ខ្មៅក្នុងនោះដែរ លោក​ឧកញ៉ាសឹង្ហ​ សំអុលក៏​បាន​ជាប់​ចំណាត់​ថ្នាក់​មាន​ឈ្មោះ​នៅក្នុងបញ្ជីខ្មៅ​យ៉ាងច្បាស់​ណាស់ដែល​រាជរដ្ឋាភិបាលនឹងត្រូវ ចាត់វិធានការ​ក្តៅ​ក្រោមកណ្តាប់ដៃ​ដែក​របស់​ប្រមុខដឹកនាំ​ប្រទេស​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

តាម​សេចក្តីរាយការណ៍បានឱ្យដឹងថាមាន​រថយន្ត​ដឹកឈើ​ជា​ច្រើន​គ្រឿង​របស់លោក​ឧកញ៉ា សឹង្ហ​ សំអុល បាន​ដឹក​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចំរុះ​ស្រែ​ពក កែវ​សីមា ភ្នំ​ព្រេ​ច​ស្រុក​ស្នួល​ខេត្ត​ក្រចេះដែល​បា​ន​ដឹកជញ្ជូន​ដោយ​រថយន្ត​យី​ឌុប​ផ្លូវ​ប្រាំ​ជាច្រើន​គ្រឿងយក​មក​ស្តុក​ទុក​នៅឃ្លាំង​ក្រុមហ៊ុន​មួយនេះ​​
ដើម្បី​ដឹក​ជញ្ជូន​បន្តឆ្លង​ទៅ​លក់​នៅ​ប្រទេស​វៀត ណា​មដែល​សកម្មភាព​នេះឈ្មួញ​ឈើ សឹង្ហ​ សំអុល កំពុង​សំរុក​ទិញ​ឈើនិង​ដឹកជញ្ជូនយ៉ាង​គគ្រឹកគគ្រេងដោយចេញមុខ​បើកចំហរ​តែម្តង ហើយ​មេ​ឈ្មួញ​ឈើសឹង្ហ​ សំអុលរូបនេះកាន់តែ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជាង​មុនព្រោះការដឹកជញ្ជូន​ដោយ​រថយន្តខ្នាត​យក្ស​ផ្លូវ​ប្រាំ​បាន​បើក​ដឹកឈើ​បន្តកន្ទុយ​គ្នា​យ៉ាង​រលូនគ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅរារាំង​ចាប់​ឃាត់​ឬ​បង្ក្រាបបានឡើយ ។​
​ប្រភព​បាន​ឲ្យ​ដឹងថាសកម្មភាព​ដឹកជញ្ជូន​ឈើ​របស់លោក​ឧកញ៉ាសឹង្ហ សំអុលកំពុងតែ​ផ្គើន​ទៅនឹង​បទ​បញ្ជាសម្តេចនាយក​រដ្ឋមន្ត្រីទោះបីជា​ដឹងថា​មេ​ឈើសឹង្ហ សំអុលខ្លួនឯង​កំពុងតែ​ជាប់​មានឈ្មោះនៅក្នុង​បញ្ជីខ្មៅ​ក៏ដោយ​ក៏ឧក្រឹដ្ឋជន សឹង្ហ​ សំអុលនៅតែ​រីក​ថ្លើមពាសមេឃ​ជ្រែកព្រៃ​រកស៊ី​បាន​កាក់កប​ក្នុង​របរជំនួញ​ឈើប្រណិត​យ៉ាង​ពេញទំហឹង​ដឹកជញ្ជូន​យកទៅលក់នៅ​វៀតណាម​ដោយ​ខុសច្បាប់​គ្មាន​ញញើត​កោតខ្លាច​ទៅនឹង​ចំណាត់ការ​ដ៏​ស្រួចស្រាល់របស់​រាជរដ្ឋាភិបាល​កំចាត់​ពួកឈ្មួញ​ទុច្ចរិត​ដែល​បំផ្លិចបំផ្លាញ​ព្រៃឈើ​សព្វថ្ងៃនេះ​ហាក់ដូចជាមើលស្រាល​ចំពោះ​ការអនុវត្ត​ច្បាប់ដែល​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​តាក់តែង​និង​អនុម័តចូល​ជា​ធរមាន​ដើម្បី​ការពារធនធានធម្មជាតិ​ព្រៃឈើ​របស់ប្រទេស​កម្ពុជា​ឱ្យបាន​ស្ថិតនៅគង់វង្ស​តទៅ​ថ្ងៃ​អនាគត ។​

ប្រភព​បាន​ឱ្យដឹងទៀតថាឧក្រឹដ្ឋជនសឹង្ហ សំអុលបានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពីតំបន់​អភិរក្ស​ជីវៈចំរុះ​តាម​ច្រកសំពោច​ចេញ​ទាំង​យប់​ទាំងថ្ងៃ​មិន​ក្រោម​ពី​២០​ទៅ​៣០ឡាន​យី​ឌុប ដែល​គេ​សង្ស័យថាមាន​ការឃុបឃឹត​គ្នា​យ៉ាង រលូន​ជាមួយ​សមត្ថកិច្ច​និងមន្ត្រី​ជំនាញ​នៅ​ប្រចាំការ​គ្រប់កន្លែង​ដែល​អាច​ទាក់ទង​គ្នាបាន​ចាំតែ​ទទួល​ផលប្រយោជន៍​ពីមេខ្លោង​ឧក្រឹដ្ឋជន សឹង្ហ សំអុលយ៉ាង​ក្រាស់ក្រែល​ក្នុង​មួយ​ថ្ងៃៗ ទើបបាន​ជា​គ្មាន​សមត្ថកិច្ច​ឬស្ថាប័ន​ណា​ហ៊ាន​ចេញ​មុខ​សួរនាំ​បន្តិច​សោះឡើយដែល​គេ បង្ហើប​ឱ្យដឹងថាឧក្រឹដ្ឋជនសឹង្ហ សំអុល កើប​លុយ​ពី​គំនរព្រៃឈើ​រាប់​លាន​ដុល្លារក្នុងមួយខែៗ គ្រាន់​តែ​លុយ​សំរាប់រត់ការ​ចំណាយ​ឱ្យ​សមត្ថកិច្ចនិង​មន្ត្រី​ជំនាញ​តាំងពី​ថ្នាក់ក្រោម​រហូត​ដល់​ថ្នាក់លើ​អស់រាប់សិប​ម៉ឺន​ដុល្លារបើ​មិន អញ្ចឹង​ទេ​ច្បាស់​ជា​មិន​អាច​រកស៊ី​បាន​សុខ​ស្រួល​នោះឡើយ​។​

ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​លោក​ឧកញ៉ាសឹង្ហ សំអុលត្រូវបាន​មហាជន សំណូម​ឱ្យ​ថ្នាក់​ដឹក​ក្រសួងស្ថាប័នរដ្ឋ ជាពិសេស​អង្គភាពប្រឆាំង​អំពើពុករលួយគួរតែ ដាក់​យន្តការ​ត្រួតពិនិត្យ​ជាបន្ទាន់​​ទៅលើ​សកម្មភាពដឹក​ឈើប្រណិត​ឆ្លងដែនខុុស​ច្បាប់​​ដើម្បីចាត់វិធានការ​តាម​ផ្លូវច្បាប់ស្របពេល​ដែល​ប្រមុខ​ដឹកនាំរា​រដ្ឋាភិបាល​សម្តេច​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាស​ឱ្យ​ឧកញ៉ា​និង​មេ​ឈ្មួញឈើ​មួយ​ចំនួន​ត្រូវ​ដកខ្លួន​ចេញ ជាបន្ទាន់​ពីមុខ​របរជំនួញ​ឈើឆ្លងដែន​ដោយ​ខុសច្បាប់​កុំឱ្យជាប់​មាន​ឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ​ដែល​នឹង​ត្រូវ​ថ្កោលទោសនៅ​ពេល​ខាង​មុខ​ហើយ ៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com