0

លោក ភូ សោភ័ណ នាំយកថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ចូលបុណ្យសពឪពុកលោក មុត ចិត្រា

បាត់ដំបង ៖ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ភូ សោភ័ណ ប្រធានការិយាល័យព័ត៌មានវិទ្យា ទិន្នន័យ និងបច្ចេកទេស នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ចូលបុណ្យគម្រប់ខួប ៧ថ្ងៃ ឧបាសក ណាក សឿន ត្រូវជាឪពុកបង្កើតរបស់លោក មុត ចិត្រា ចាងហ្វាងសារព័ត៌មានប្រមាញ់ជាយដែន និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិអូល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន។

ថវិកា និងគ្រឿងឧបភោគ-បរិភោគរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ភូ សោភ័ណ និងក្រុមការងារ ចូលបុណ្យសពឪពុករបស់លោក មុត ចិត្រា នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១ ៥០០ ០០០(មួយលានប្រាំសែន)រៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ២កេស និងត្រីខកំប៉ុង ចំនួន ២យួរ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com