0

​មេ​ឈ្មូញ​ទុច្ចរិត ឧកញ៉ា តឹក ង៉ូយ កំពុងតែ​សប្បាយ​រីកថ្លើម​លូច​ដី​រដ្ឋ​និង​ប្លន់​យក​ដី​រាស្ត្រ​មក​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន បើ​CPP​ចាញ់​សំឡេងឆ្នោត​ត្រូវ​ដក​តំណែង​ចៅហ្វាយខេត្ត​កំពត​និង​ទីប្រឹក្សា​អស់​ឱកាស​បម្រើ​រាស្ត្រ​..!

ខេត្ត​កំពត ៖ អង្ភភាព​គេហទំព័រ​MSKnews​ចេញផ្សាយ​ថ្ងៃ​អង្គារ​12​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធ​សករាជ​20562 ត្រូវ​នឹង​ថ្ងៃទី​24 ខែកក្កដា ឆ្នាំ​2018 ÷​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ព្រមាន​ថា​ចៅហ្វាយខេត្ត ស្រុក ក្រុង ខណ្ឌ ណា​ដែល​ចាញ់​សំឡេងឆ្នោត​អាច​នឹង​ត្រូវ​ដកចេញ​ពី​តំណែង​ព្រោះ​ពួកគេ​ទាំងនោះ​ធ្វើឲ្យ​មន្ត្រី​និង​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​គឺ​ដោយសារ​ពួកគេ​ស្អប់​អាជ្ញាធរខេត្ត ក្រុង​ទាំង​នោះ​ព្រោះះ​តែ​អាង​អំណាច​យក​តួនាទី​ខ្លួន​ធ្វើ​បាប​អ្នកទន់ខ្សោយ​និង​ការឃុបឃឹត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​បក្ខពួក​អ្នកមា​ន​លុយ ដែល​សារ​ព្រមាន​ជា​រឿយៗ​បែប​នេះ​ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ទាល់តែសោះ ជាក់ស្តែង​កាលពី​ពេល​ថ្មីៗ​នេះ​អាជា្ញធរ​មាន​សមត្តកិច្ច​ខេត្ត​កំពត​ពុំទាន់​មាន​វិធានការ​ជាក់លាក់​នៅឡើយ​ទេ បន្ទាប់ពី​លោក​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ជា​មេ​ឈ្មួញ​ទុច្ចរិត​រកស៊ី​ទិញ​ដី​លក់​ដី​បន្តិច​បន្ទួ​ចលួច​ផ្សំ​ផង​នោះ ហើយ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្បាស់​គឺ​ឧកញ៉ា តឹក ង៉ូយ ដែល​កំពុង​បែកធ្លាយ​រឿងអាស្រូវ​ថា​បាន​យក​លុយ​ជួយ​បក្ស​1000​ដុល្លារ បែរ​ជា​ទៅ​លួច​ទន្ទ្រាន​យក​ដី​រដ្ឋ​អស់​រាប់​រយ​ហិកតា មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​ប្លន់​យក​ដី​ពី​ប្រជាពលរដ្ឋ​ជា​អ្នកនេសាទ​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត​យកមក​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​។​

​តាម​ប្រភព​បែកធ្លាយ​នេះ​បានឲ្យដឹង​ថា​ឧកញ៉ា តឹក ង៉ូយ កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​ចំណុច​ព្រែក​ច្ហូត​ស្ថិត​ក្នុងភូមិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​បាន​កែន​ប្រជាពលរដ្ឋ​ឲ្យទៅ​កាប់បំផ្លាញ​ព្រៃ​ដីរ​ដ្ឋ​អស់​រាប់រយ​ហិកតា​ជា​ថ្នូរ​នឹង​លុយ​1000​ដុល្លារ​ដែល​បាន​យកទៅជួយ​បក្ស​(​គណបក្ស​ប្រជាជន​ឃុំ​ព្រែក​ត្នោត​)​ហើយ​ការកាប់​បំផ្លាញ​ព្រៃ​ដោយ​ល្មើស​ច្បាប់​យក​ដី​មក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដើម្បី​លក់​ទៅឲ្យ​ក្រុមហ៊ុនយ៉ាង​សប្បាយរីកថ្លើ​ម​ទៅ​នឹង​ទង្វើ​លួច​ដី​រដ្ឋ​យកមក​ធ្វើ​ជា​ថៅកែ​ដី​របស់​ខ្លួន​ដោយ​អាង​អំណាច​និង​ទឹកប្រាក់​រកស៊ី​ចំណាយ​ដើមទុន​តិច​ទទួលបាន​ផលចំណេញ​ដ៏​មហាសាល​ក្នុង​ការរំលោភ​បំពាន​យក​ដី​រដ្ឋ មិនចេះ​ស្កប់ស្កល់​ហើយ​ថែម​ទាំង​ប្លន់​យក​ដី​រាស្ត្រ ស្លូតត្រង់​ទន់ខ្សោយ​ដែល​ជា​ប្រជា​នេសាទ​នៅ​ចំណុច​គល់​ស្ពាន​កោះ​តូច​ស្ថិតក្នុង​ភូមិ​ព្រៃចេក ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត គឺជា​កន្លែង​ដែល​ពួកគាត់​ប្រកប​អាជីវកម្ម​លក់​គ្រឿង​សមុទ្រ​បន្តិច​បន្ទួច​សំរាប់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ​ព្រោះ​ពួកគាត់​(​ប្រជា​នេសាទ​)​ដឹងថា​ដី​ចំណី​ព្រែក​របស់​រដ្ឋ​គឺ​គ្មាន​កម្ម​សិទ្ធ​របស់​បុគ្គល​ណាមួយ​នោះ​ឡើយ​ទើប​ពួកគាត់​មក​ចតទូក​លើ​ក​ដាក់​គ្រឿង​សមុទ្រ​លក់​ជា​យូរលង់​ណាស់​មកហើយ ស្រាប់តែ​ពេល​ថ្មីៗ​នេះ​លោក​ឧកញ៉ា តឹក ង៉ូយ បញ្ជា​កូនចៅ​ឲ្យមក​ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​កន្លែង​រកស៊ី​លក់ដូរ​របស់​ពួក​គាត់​យ៉ាង​អយុត្តិធម៌​បំផុត​។​

​ប្រភព​បាន​បន្ត​ឲ្យដឹងថា​លោក​ឧកញ៉ា តឹក ង៉ូយ បាន​បញ្ជា​ឲ្យ​លោកលី ង៉ាន់ ជា​សេនា​ដៃស្តាំ​ជំនិត​ផ្ទាល់​របស់​ខ្លួន​នាំ​បក្ខពួក​ជាច្រើន​នាក់​មក​ដេញ​ប្រជាពលរដ្ឋ​ឲ្យ​រុះរើ​តង់​លក់ដូរ​និង​ចាក​ចេញពី​កន្លែង​នេះ​យ៉ាង​តក់ក្រហល់​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ដោយសារតែ​មាន​ការភ័យខ្លាច​នឹង​អំណាច​លោក​ឧកញ៉ា​និង​បក្ខពួក​ជន​ខិល​ខួច​ទាំងនោះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​កោះ​តូច​ក៏​បាន​បង្ខំចិត្ត​ចាក​ចេញពី​កន្លែង​ដែល​ពួកគាត់​ធ្លាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដ៏​កំសត់​នេះ ចំណែកឯ​លោក​ឧកញ៉ា​តឹក ង៉ូយ ក៏​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​បង្គោល​តង់​របស់​ប្រជាពលរដ្ឋ​ខ្ទេចខ្ទី​អស់​គ្មាន​សល់​រួច​រៀបចំ​ចាក់ដី​យក​ធ្វើ​ជា​កម្ម​សិទ្ធ បន្ទាប់ពី​បាន​ដេញ​ប្រជាពលរដ្ឋ​រួច​មក​គេ​បាន​សង្កេតឃើញ​មេការ​លោក​ឧកញ៉ា​និង​កូនចៅ​រួម​នឹង​កម្មករ​កំពុង​មក​ធ្វើ​ផ្ទះ​នៅលើ​ដី​មាត់​ព្រែក​យ៉ាង​ព្រហើន​ផ្គើន​នឹង​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បាន​ដាក់​បទបញ្ជា​ឲ្យ​ចាត់វិធានការ​ទៅលើ​ជន​ទាំងឡាយ​ណា​ដែល​ថ្លើមធំ​ពាសមេឃ​ហ៊ាន​បំពាន​និង​រំលោភ​យក​ដី​រដ្ឋ​ទ្រព្យសម្បត្តិ​សាធារណ​:​យកមក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​ប្រភព​បន្តទៀតថា​លោក​លី ង៉ាន់ ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ដៃស្តាំ​របស់​លោក​ឧកញ៉ា​ចាស់វស្សា​តឹក ង៉ូយ​ម្នាក់​នេះ​នៅលើ​ទឹកដី​ខេត្ត​កំពត​ដ៏​ល្បីល្បាញ​ខាង​រំលោភ​យក​ដី​ព្រែក​និង​ដីភ្នំ​មក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ដោយ​មាន​លោក​លី ង៉ាន់ នេះ​ហើយ​ជា​អ្នក​រត់​ការឃុបឃឹត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​លួច​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ឲ្យ​លោក​ឧកញ៉ា​តឹក ង៉ូយ​ផ្ទាល់​តែម្តង​ដោយ​មិន​ខ្វល់​ពី​ការប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​អ្វី​បន្តិច​សោះឡើយ ជាពិសេស​គឺ​បាន​រំលោភ​បំពាន​លើ​មាត្រា​259​ស្តី​ពី​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​2​ឆ្នាំ​ដល់​5​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​5.000.000៛(​ប្រាំ​លាន​រៀល​)​ដល់​50.000.000៛(​ហាសិប​លាន​រៀល​)​ហេតុដូចនេះ​ហើយ​បាន​ធ្វើឲ្យ​មហាជន​មាន​ការងឿងឆ្ងល់​លើក​ជា​សំណួរ​ថា​តើ​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ​នៅ​មន្ទីរ​ជំនាញ​ក្នុង​ខេត្ត​កំពត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុបឃឹត​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ លោក​ចៅហ្វាយខេត្ត​ចាត់​វិធានការ​បែបណា​? បើ​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​ជន​ខិលខូ​ច​និង​មន្ត្រី​អសកម្ម​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក៏ដូចជា​រាជរដ្ឋាភិបាល ដោយ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តទៅទៀត​នោះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំង​ថ្នាក់មិន​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​ដែល​អាច​ចាញ់​សម្លេងឆ្នោត​គឺ​ច្បាស់​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ត្រូវ​ដក​តំណែង​ចៅហ្វាយខេត្ត​និង​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ដូចជា​លោក​ជាវ តា​យ និង​លោក​ឧកញ៉ា​តឹក ង៉ូយ​ក៏​អាច​នឹង​ត្រូវ​បាត់បង់​ឱកាស​បម្រើ​រាស្ត្រ​តទៅទៀត​ហើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​លោក​ឧកញ៉ា​តឹក ង៉ូយ​និង​លោកលី ង៉ាន់​ដែល​បាន​អះអាង​ថា​ជា​ប្រធា​ក្រុម​ការងារ​ជួយ​បម្រើ​និង​ទិញ​ដី​ជូន​ក្រុមហ៊ុន​វិនិយោគ​ចិន​មកពី​ខេត្ត​សាន់​ដុង​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត​នោះ រហូតមកដល់​ពេល​នេះ​គេ​មិនទាន់​ជឿជាក់​នៅឡើយ ព្រោះ​កន្លងមក​គេ​បាន​ឮ​តែ​ឈ្មោះ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ស្ទើរតែ​ស្រ​កៀរ​ត្រចៀក​អស់​ពេល​រាប់​អាណត្តិ​ទៅ​ហើយ​មិនដែល​ឃើញ​ក្រុមហ៊ុន​នេះ​មក​អភិវឌ្ឍន៍​អ្វី​ជា​ដុំកំភួន​ជាក់ស្តែង​នោះទេ ក្រៅ​តែ​ពី​មេ​ឈ្មួញ​ទុច្ចរិត​ឧកញ៉ា​តឹក ង៉ូយ និង​បក្ខពួក​យក​ដី​លក់​ឲ្យ​ថៅកែ​ឯកជន​ក្នុងស្រុក​ដើម្បី​លក់​បន្ត​និង​ធ្វើ​ចំការ​ប៉ុណ្ណោះ ដែល​តាមពិត​មេ​ឈ្មួញ​រកស៊ី​ដី​ដូច​សត្វ​ជន្លេន​រូបនេះ​កំពុង​បំពុល​បរិយាកាស​ដល់​សង្គម​ឲ្យមាន​ភាពជ្រួលច្របល់​ទៅលើ​ហាងឆេង​ដីឡើងថ្លៃ​នៅក្នុង​តំបន់​ខ្លួន​កួកជេ​ដែល​ជា​ទម្លាប់​គឺ​ពួកគាត់​(​ក្រុម​ឈ្មួញ​ដី​ឧកញ៉ា​)​ដឹង​តែ​ពី​យក​ផលចំណេញ​កប់​ក្តោង​ដោយសារ​ការទិញ​ថោក​លក់​ថ្លៃ​រួមផ្សំ​នឹង​ការ​បន្លំ​លួច​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​មក​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន មិនតែប៉ុណ្ណោះ​លោក​តឹក ង៉ូយ អតីត​:​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ខ្មែរ រូប​នេះ​ថែម​ទាំង​បាន​គំរាមកំហែង​មក​លើ​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​ដោយ​ហ៊ាន​សរសេរ​សារ​បង្ហោះ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យជួយ​ដោះស្រាយ​ចំពោះ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ហើយ​ដែល​ត្រូវបាន​សារព័ត៌មាន​ចុះ​ផ្សាយ​។​

​ជុំវិញ​ការរិះគន់​ខាងលើនេះ​ទាក់ទិន​នឹង​លោក​ឧកញ៉ា​តឹក ង៉ូយ​រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​និង​បណ្តេញ​ប្រជាពលរដ្ឋ​យក​ទីតាំង​អាជីវកម្ម​របស់​ពួកគាត់​ក៏​ដូចជា​អាជ្ញធរខេត្តកំ​ពតបាន​ជ្រាបឬ​ក៏​ពុំ​ទាន់​បាន​ជ្រាប​នោះ​អង្គភាព​គេហទំព័រ​MSKnews​យើង​នឹង​រង់ចាំ​ទទួលយក​នូវ​ដំណោះស្រាយ​និង​វិធានការ​ទប់ស្កាត់​ដោយ​ដាក់​ចំណាត់ការ​តាម​ផ្លូវច្បាប់​បែប​ណា​ទៅ​លើ​ជនខិលខូច​និង​មន្ត្រី​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ទាំងនោះ​ដើម្បី​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ​ជា​បន្ត​ទៀត ៕

 

 

Filed in: រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com