0

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)÷ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ច ស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២ ៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគា រមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យ ដឹងថា “​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​នេះ ជាអគារ​ថ្មី ដែលត្រូវបា នសាងសង់ឡើង ដោ​យ​បំពាក់នូវឧបករ ណ៍​វេជ្ជសាស្ត្រ​ទំ នើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អា មេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា។ អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់កាល​ពីដើម​ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លងទៅ។ អគារ​ទំនើប​ថ្មី​មួយ​នេះមាន​ប្រមា ណ​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេ ស​ទំនើប​ទៀតផង។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងមានមោ ទនភាពចំពោះសមិទ្ធផលផ្នែកសុខាភិបាលមួយទៀត នាថ្ងៃនេះ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនទាំងអ ស់ដែលបានចូលរួមក្នុងការកសា ងនូវអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកា ល់ម៉ែតនៅពេលនេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកសាងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ពិតជាមានទំនា ក់ទំនងជាមួយសម្តេចយពិតប្រាកដមែន ដែលកាលណោះសម្តេចបានយកម្តាយក្មេកសម្តេចមកសង្គ្រោះនៅទីនេះ ហើយក៏បានមើលឃើញពីតម្រូវការចាំបាច់នៃមន្ទីរពេទ្យកាល់ម៉ែត្រនេះ ដូច្នេះទើបសម្រេចបញ្ចេញថវិការដ្ឋ និងមានការចូលរួមពីបណ្ដាសប្បុរសជនជាច្រើនទៀតផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍ថា ការសាងសង់ មន្ទីរពេទ្យនេះ បានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអស់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណា យចំនួន១១លាន ៣សែន ដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង ៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបា ល។ សម្ដេចតេជោបានមានប្រសាន៍បញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាលនេះ គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា និងបង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកកាន់កម្ពុជាផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំ ណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបា ល និងប្រជាជនផងដែរ ទាំងវិស័យសុខាភិបាល ការ ងារ និងវិស័យជាច្រើនទៀត។ ជាថ្មីម្ដងទៀតសម្ដេចតេជោបានមានប្រសាសន៍ទៅ កាន់វិស័យសុខាភិបា លថា ពេលដែលយើងមានកន្លែងធ្វើការស្អាត និងទំនើបហើយនោះ យើងត្រូវតែមានការពង្រឹងសមត្ថភា ពធនធានមនុស្សរបស់យើងឲ្យរឹងមាំ ជាពិសេសចំ ណេះជំនាញផ្នែកពេទ្យឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងជំជឿទុកចិត្តពីអ្នកជំងឺ ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ទៅកាន់មិត្តបរទេសទាំងអស់អញ្ជើញចូលរួមកម្ វិធីព្រឹកនេះ សូមឲ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែលបានឆ្លងកាត់នូវការលំបាកជាច្រើនចាប់តាំងពីបាតដៃទទេមក។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា នាយករដ្ឋមន្ត្រី ឬប្រធានាធិបតីរបស់ប្រទេសអ្នកមាន ពេលឡើងកាន់តំណែង គឺមានអ្វីៗសព្វបែបយ៉ាង ដែលខុសពីកម្ពុជា គឺពេលឡើងមកត្រូវប្រឹងកសាងប្រទេសទាំងដៃមានរបួស។

ពាក់ព័ន្ធនឹងរឿងនយោបាយ សម្តេចតេជោ ហ៊ុន សែ  ន បានមានប្រសាសន៍ទៅកាន់មិត្តបរទេសថា សម្តេចមិនដោះលែង «កឹម សុខា» ព្រោះសម្តេចមិនទុកចិត្តមិ ត្តបរទេស។ សម្តេចតេជោបានបន្តប្រាប់ទៅមិត្តបរទេ សទៀតថា កុំចាប់ដៃជាន់ជើងក្នុងរឿងនយោបាយនៅកម្ពុជា។ សម្តេចបន្តថា សូមមើលមកកម្ពុជា ឲ្យលើស ពីកម្ពុជា។ ក្នុងនោះកម្ពុជា ជាសមាជិកអាស៊ានមួយដែរ ដូច្នេះអ្វីដែលកម្ពុជាមិនឯកភាព គឺមិនអាចអនុវត្ត ន៍បាននោះទេ។

ជាមួយនឹងការប្រកាសជាផ្លូវប្រកាសឲ្យដំណើរការនៅអគារ តេជោអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃនេះ សម្តេចតេជោក៏បានជូនពរ ឲ្យបុគ្គលិកសុខាភិ បាលទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ ៗគ្នា។ នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោហ៊ុន សែន ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្ស រិយយស និងមេដាយការងារជូនដល់មន្ត្រីសុខាភិបា ល និងសប្បុរសជនជាតិ និងអន្តរ ជាតិមួយចំនួនផង ដែរ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com