0

​ភ្នំពេញ​ស៊ី​តំណែង​ចៅហ្វាយក្រុង​ដោយសារ​មិន​ហ៊ាន​បង្ក្រាប​មេបន​ល្បែងភ្នាល់​ទឹកភ្លៀង​របស់​”​តា​សួគ៌​”​ដុះ​ស្លែ​រាប់​អាណត្តិ​មកហើយ​មែន​ទេ​?

រាជធានី​ភ្នំពេញ ៖ អង្គភាព​គេហទំព័រ​MSKnews​ចេញផ្សាយ​ថ្ងៃ​អង្គារ ៥​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធ​សករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ÷ រហូតមកដល់​ពេលនេះ ខណ​:​ការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​លោក​ជួន សុវណ្ណ មិន​បាន​យកចិត្តទុកដាក់ ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​នោះទេ​?
​គេ​បានកត់សំគាល់​ឃើញ​ថា​លោក​ឃួង ស្រេង​ចៅហ្វាយ​ក្រុងភ្នំពេញ​និង​លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ប​ន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​(​តា​សួគ៌​) ដែល​កំពុង​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​រដូវវស្សា​នេះ​ធ្វើឲ្យ​អ្នក​ញៀន​នឹង​ល្បែង​ទឹកភ្លៀង នៅ​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ កំពុង​ត្រូវប៉ាន់​យ៉ាង​ពេញបន្ទុក​តែម្តង ដែល​ការ​លេងល្បែង​នេះ​បាន​ធ្វើឲ្យ​ជះ​ឥទ្ទិពល​អាក្រក់​ដល់​សង្គមជាតិ ផ្ទុយ​ពី​បទ​បញ្ជា​រាជ​រដ្ឋភិបាល ស្តីពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព បាន​ចែង​បញ្ជាក់​យ៉ាង​ច្បាស់​ពី​វិធានការ​ទប់ស្កាត់​បង្ក្រាប ទៅលើ​សកម្មភាព​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ព្រោះ​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួគ៌​នេះ​គឺជា​ប្រភព​បង្កើតឲ្យមាន​បទល្មើស​នៅ​ក្នុង​រាជធា​នី​ភ្នំពេញ កំពុង​ធ្វើ​ឲ្យ​រំខាន​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ ដោយសារ​ការបើក​លេង​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​ជា​រៀងរាល់​ឆ្នាំ​មកហើយ​គឺ​លេង​យ៉ាង​ចំហរ​គ្មាន​អ្វី​លាក់បាំង​នោះឡើយ ហើយ​មិន​ដែល​មាន​ការបង្ក្រាបរ​បស់​អាជ្ញាធរ​និង​កំលាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ម្តងណា​ទេ​។​

​គួររំឭកថា​ប្រមុខ​រាជដ្ឋាភិបាលនៃ​កម្ពុជា​សម្តេច​អគ្គមហាសេនាប​តី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដ៏​តឹងរឹង​ទៅលើ​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​ខុសច្បាប់​ទាំងឡាយ និង​បទល្មើស​ល្បែងស៊ុសង​គ្រប់​ប្រភេទ​ឲ្យខាងតែបាន​នៅតាម​បណ្តា​មូលដ្ឋាន​និមួយៗ ដែល​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​អនុវត្តន៍​ឲ្យបាន​ជា​ដាច់ខាត ចុះ​ហេតុអ្វី​បាន​ជា​ចៅហ្វាយ​ក្រុងភ្នំពេញ លោក​ឃួង ស្រេង និង​លោក​ជួន សុវណ្ណ ជា​មេ​ប៉ូលិស​ក្រុង​ហើយ​បែរជា​ព្រងើយកន្តើយ​ចំពោះ​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​អញ្ចឹង​?
​បាន​ជា​មិន​ហ៊ាន​ចុះ​ទៅ​ចាប់​និង​បង្ក្រាប​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួគ៌​នៅ​ទីតាំង​ខាងជើង​ផ្សារ​អូរឫស្សី កណ្តាល​រាជធានី​ភ្នំពេញ​បែបនេះ ធ្វើឲ្យប៉ះពាល់​ដល់់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​យ៉ាងធ្ងន់ធ្ងរ ខណ​:​ដែល​អាជ្ញាធរ​ដែនដី​មិន​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​ទាល់តែសោះ បើទោះបី​ប្រមុខ​ថ្នាក់ដឹកនាំ​បាន​ព្រមាន​ខ្លាំងៗ​ក្នុង​ការដក​តំណែង​ជា​ច្រើនលើក​ច្រើនសារ​យ៉ាង​ណា​ក៏​ដោយ​សំរាប់​លោក​ឃួង ស្រេង និង​លោក​ជួន សុវណ្ណ វិញ​ហាក់ដូចជា​មិន​ខ្វល់ខ្វាយ​ជិះសេះ​លែងដៃ​យ៉ាង​រំភើយ​កាន់ជើង​តា​សួគ៌​មេបន​ល្បែង​ទឹកភ្លៀង​មួយ​ភ្នំពេញ​នោះ​ហើយ ទើប​មិន​ហ៊ាន​បង្ក្រាប​ឬ​ក៏​ទទួលបាន​ផលប្រយោជន៍​យ៉ាង​ក្រាស់ក្រែល​ហើយ​មែន​ទេ​?​។​

​សូមបញ្ជាក់​ថា ជា​ធម្មតា​គេ​សង្កេតឃើញ​នៅ​តាម​ហាង​កាហ្វេ​មួយចំនួន នៅក្នុង​ទឹកដី​ខណ្ឌ​៧​មករា ជាពិសេស​នៅ​តាម​ផ្លូវ​លេខ​១៣៩ កែង​ផ្លូវ​លេខ​២១៧ ស្ថិតនៅ​ក្នុង​សង្កាត់​អូរឫស្សី​ទី​២ និង​នៅតាម​ផ្លូវ​លេខ​១០៧​កែង​ផ្លូវ​លេខ​១៣៤ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា មាន​អ្នកលេង​ភ្នាល់​ទឹកភ្លៀង ដែល​មក​អង្គុយ​ផឹក​កាហ្វេ​ឲ្យតែ​មេឃ​ចាប់ផ្តើម​ងងឹត​គឺ​អ្នក​ដែល​ចូល​ផឹក​កាហ្វេ​អង្គុយ​លែង​ជាប់​កៅអី​ហើយ ព្រោះ​ពួកគេ​នឹង​បាន​ស៊ីសង​គ្នា​ឈ្នះ​ចាញ់​ជាមួយ​(​តា​ស៊ួ​គ៌​)​ភ្លាមៗ ហើយ​ការលេង​នេះ​ដែរ​គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ភិតភ័យ​នោះឡើយ​អស់​រយ​:​កាល​ជាច្រើន​ឆ្នាំ​ទីតាំង​បន​ល្បែង​ភ្នាល់​ទឹកភ្លៀង​ដុះ​ស្លែ នៅក្នុង​ខណ្ឌ​៧​មករា របស់​តា​ស៊ួ​គ៌​ម្នាក់​នេះ​គ្មាន​ការបង្ក្រាប​រហូតមកទ​ល់​ពេលបច្ចុប្បន្ន​នេះ ក៏​ព្រោះតែ​អ្នកម៉ៅការ​កាង​ល្បែងភ្នាល់​ទឹកភ្លៀង បាន​ចំណាយ​ប្រាក់​ក្នុង​មួយ​រដូវៗ រាប់សិប​ម៉ឺន​ដុល្លារ សម្រាប់​បង់​សេវា​ឲ្យ​សមត្ថកិច្ច អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​កុំឲ្យ​រំខាន ឬ​ធ្វើ​ការបង្ក្រាប​ទីតាំង​បន​ល្បែង​របស់​គេ​នោះ ដោយសារ​តែ​បែប​នេះ​ហើយ ទើបបាន​ជា​ប្រជាពលរដ្ឋ​នាំ​គ្នា​ហៅ​បន​ល្បែង​ភ្នាល់​ទឹកភ្លៀង​នេះ​ថា​ជា​ល្បែងភ្នាល់​ជា​ប្រវត្តិសាស្ត្រ ដែល​កំពុង​តែ​ប្រឆាំងនឹង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរកត់សំគាល់​ថា​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​នេះ​គេ​សង្កេត​ឃើញ មាន​ការដាក់​សៃយ៉ឺន ដែល​ភាសា​អ្នកលេង​ល្បែង​នេះ គេ​ហៅ​ថា​ជញ្ជីង​ស៊ីសង​ភ្នាល់​ទឹកភ្លៀង ហើយ​គេ​ប្រើប្រាស់​វិទ្យុទាក់ទង ប្រកាស​ភ្នាល់​គ្នា​ដូច​ធ្លាប់បាន​អនុវត្ត​រាប់​ឆ្នាំ​មកហើយ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​បន​ល្បែង​ទឹកភ្លៀង​របស់​(​តា​សួគ៌​)​នេះ​និយាយថា​អ្នកលេង​ទឹកភ្លៀង​គេ​ភ្នាល់​គ្នា​ចាក់​ធំៗ​ណាស់ គឺ​រាប់រយ​រាប់ពាន់​ដុល្លារ​ឯណោះ មាន​អ្នកលេង​ខ្លះ​ដល់​ថ្នាក់​លក់​ផ្ទះ​លេង​ក៏មានដែរ ដោយសារ​តែ​ចាញ់​នឹង​ការ​ភ្នាល់​នេះ​ជា​រៀងរាល់​ឆ្នាំ​ឲ្យតែ​ដល់​រដូវ​ភ្លៀង អ្នក​ដែល​ញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​គេ​តែង​មក​ជួបជុំ​នៅ​តាម​ហាង​កាហ្វេ​ដើម្បី​ដេញថ្លៃ​គ្នា​ពី​អ្នកទិញ​ដុំ​(​ជា​គីឡូ​)​និង​លក់រាយ​(​ជា​ខាំ​)​ទៅតាម​ចំនួន​ទឹក​លុយ​អ្នក​ចាក់​ជា​រៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ​នៅ​លើ​ទីតាំង​ទរ​ទឹកភ្លៀង​របស់​តា​សួគ៌​ជាន់​ទី​៤​នោះ​ក៏​មាន​ការ​លេងល្បែង​ជាច្រើន​ប្រភេទ​ទៀត​ដូចជា​បៀរ អាប៉ោង តៃ​ស្រ៊ីវ យូគី ជាដើម ។​ល​។ ហើយ​ករណី​អ្នកលេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​និង​ល្បែង​ដទៃទៀត​នៅ​កន្លែង​តា​សួគ៌ គឺ​គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​មក​បង្ក្រាប​ទេ ធ្វើឲ្យ​ប្រជាពលរដ្ឋ​សំដែង​ការងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​អាជ្ញ​ធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​តាម​ផ្លូវច្បាប់​? បែរជា​នាំគ្នា​សម្ងំ​ស្ងៀមស្ងាត់​លាក់បាំង​បទល្មើស​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ជាន់ពន្លិច​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​។

ពាក់ព័ន្ធ​និង​ករណី​មេ​បន​ល្បែង​ទឹកភ្លៀង​បង្កប់​ដោយ​ល្បែង​គ្រប់​ប្រភេទ​ឈ្មោះ​សួគ៌​នេះ​បើ​តាម​ប្រភព​បែកធ្លាយ​បានឲ្យដឹង​ថា​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ដែល​គេ​មិន​ហ៊ាន​ចាត់ការ​បង្ក្រាប​នោះ ព្រោះ​មាន​មេ​ធំ​ម្នាក់​ឈ្មោះ​(​តា​សួគ៌​)​ចាំ​បង់លុយ​ឲ្យ​មេៗ​ថ្នាក់លើ​អស់ហើយ​គឺ​គេ​បង់​ម្តង​មួយ​រដូវ​កាល​តែម្តង​ហេតុនេះ​ប្រជាពលរដ្ឋ​បាន​និយាយ​ចំៗ​ថា​លោក​ឃួង ស្រេង ចៅហ្វាយ​ក្រុងភ្នំពេញ​និង​លោក​ជួន សុវណ្ណ​ស្នងការ​រាជធានី​ភ្នំពេញ​បើ​គិត​ថា​ល្បែង​មួយ​នេះ ជា​ល្បែង​ប្រឆាំង​នឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ហើយ ហេតុ​ដូច​ម្តេច​បាន​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ព្រម​បង្ក្រាប​សោះ​អញ្ចឹង ? ឬ​មួយ​ទុក​សម្រាប់​ឆ្នាំងបាយ​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​អស់​ហើយ​?

បើ​យ៉ាង​ដូច្នេះ​មែន​ច្បាស់​ជា​គេ​សង្ស័យថា​លោក​ឃួង ស្រេង និង​លោក​ជួន សុវណ្ណ បាន​ត្រូវ​ថ្នាំ​សណ្តំ​របស់​មេបន​ល្បែង​ទឹកភ្លៀង​(​តា​សួគ៌​)​នេះ​កំពុង​ធ្វើឲ្យ​មាន​ការលើកឡើង​ថា​”​ទន្សោង​គោ​ព្រៃតូច​ស៊ី​តាម​តូច​ធំ​ស៊ី​តាម​ធំ​” ដែល​អាច​ជាប់​ពាក់​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលការណ៍​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​ដើម្បី​បោសសំអាត​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​មិន​ចេះ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ បម្រើ​ដល់​រាជ​ជ​រដ្ឋាភិបាល​ព្រោះ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យក​អំណាច​តួនាទី​ទៅ​ឃុប​ឃឹត​គ្នា​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួ​យ​ដែល​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នឹង​ប្រកាស​បើក​យុទ្ធនាការ​កំចាត់​មន្ត្រី​អសកម្ម​និង​មន្ត្រី​ពុករលួយ​ក្រោម​កណ្តាប់ដៃ​ដែក​សម្តេច​នៅពេល​ខាងមុខ​នេះ​ជាក់​ជា​មិនខានឡើយ​។​

អង្គភាព​គេហទំព័រ​MSKnews​យើង​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ជុំវិញ​ករណី​ល្បែងស៊ីសង​ខាងលើ​នេះ​នឹង​ការបកស្រាយ​បំភ្លឺ​ណាមួយ​ពី​សំណាក់ សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី អ្នកនាង​កញ្ញា​និង​ប្រិយមិត្ត​ទាំងអស់​រៀងរាល់​ម៉ោង​ធ្វើការ​ជានិច្ច​គ្រប់ពេលវេលា​៕​

 

Filed in: រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com