0

មន្ត្រី​ជើង​ដប់​ដៃ​ស្អិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​កំពុង​ចេញ​មុខ​ហើយ លោក​ស៊ុន ឆាយ មេ​គយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បង្កើត​រដ្ឋបាល​ក្រោម​តុ រួច​ហ៊ាន​ខ្ជាក់​សម្តី​ថា​យក​លុយ​ជួយ​បក្ស ខណ​:​ដែល​សម្តេច​តេជោ​ហ៊ុន សែន ដាក់​បម្រាម​ដាច់ខាត​រឿង​យក​មធ្យោបាយ​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ប្រើប្រាស់​ថវិកា​ជាតិ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​?

​រាជធានី​ភ្នំពេញ ៖ អង្គភាព​គេហទំព័រ អឹម អេស ខេ MSKnews​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ ១២​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធ​សករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៨÷​ថ្មីៗ​កន្លងទៅនេះ​មាន​មន្ត្រី​ជើង​ដប់​ដៃ​ស្អិត​ប្រព្រឹត្ត​អំពើពុករលួយ រួច​ឆ្លើយថា​យក​លុយ​ជួយ​បក្ស​?​ដែល​កំពុង​តែ​ល្បី​ខ្លាំង​ទៀតហើយ​លោក​ស៊ុន ឆាយ មេ​គយ​កំពុងផែ​ស្វ័យត្ន​ភ្នំពេញ ស្របពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ជា​សាធារណ​:​ថា​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​យក​មធ្យោបាយ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដូចជា​រថយន្ត​ស្លាក​លេខ​រដ្ឋ ខ​.​ម និង ន​.​ប ទាំង​អស់​សុទ្ធសឹង​ជា​កម្ម​សិទ្ធ​របស់​រដ្ឋ រួមទាំង​ការ​យក​ថវិការ​ជាតិ​ទៅ​ប្រើប្រាស់​ចំណាយ​នៅក្នុងពេល​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​របស់គណ​បក្ស​ប្រជាជន​កម្ពុជា​នា​ពេល​នេះ​ជាដាច់ខាត​។ ចុះ​ហេតុអ្វី​ឥឡូវ​ហ្នឹង ស្រាប់តែ​លោក​ស៊ុន ឆាយ ដែល​ជា​មេ​គយ​កំពង់ផែ​ស្វ័យត្ន​ភ្នំពេញ កំពុងតែ​ល្បី​ខ្ចរខ្ចាយ​ពី​ស្នាដៃ​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ចេះ​ស្កប់ស្កល់ ដោយ​អាង​យកឈ្មោះ​ថ្នាក់​ដឹកនាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មក​ធ្វើជា​ខ្នងបង្អែក​នៅ​ឈរ​ពីក្រោយ​ដ៏​រឹងមាំ ដើម្បី​យក​លុយ​មក​ជួយ​បក្ស​?​ធ្វើឲ្យ​មហាជន​មាន​ចម្ងល់ សួរថា​តើ​លោក​ស៊ុន ឆាយ យក​លុយ​ជួយ​គណបក្ស​ណា​?

​ខណ​:​ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកា​សក្តែងៗ​ថា​កុំ​ឲ្យ​មន្ត្រី​ណា​យក​ឡាន​រដ្ឋ យក​លុយ​រដ្ឋ​ទៅ​ចាក់​សាំង​ជិះ​ឃោសនា​បោះឆ្នោត​ឲ្យសោះ​ជាពិ​សេស​គឺ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​នៅក្នុង​ការងារ​រដ្ឋ​នេះ​តែម្តង​។​

​តាម​ប្រភព​បែកធ្លាយ​របស់​លោក​ស៊ុន ឆាយ ដែល​កំពុង​ជាប់​ពាក់ព័ន្ធ ទៅ​នឹង​សកម្មភាព​ការងារ នៅក្នុង​អង្គភាព​គយ​កំពង់ផែ​ស្វ័យត្ន​ភ្នំពេញ ជាមួយនឹង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​លើ​មុខ​ទំនិញ​ចេញ​ចូល ដែល​បាន​ចុះបញ្ជី​ឯកសារ​ប្រតិវេទន៍​គយ សំរាប់​ចំណូល​ពន្ធ​អាក​រ​របស់​រដ្ឋ បែរជា​នាំគ្នា​ស៊ីដាច់​យ៉ាង​ត្រជាក់​ល្ហឹម​តែម្តង ព្រោះ​លោក ស៊ុន ឆាយ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​កំពង់ផែ​ស្វ័យត្ន​ភ្នំពេញ​នេះ កំពុងតែ​ជិះសេះ​លែងដៃ​ក្នុងការ​កិប​កេង​ប្រាក់​ចំណូល​រដ្ឋ​ដែល​ត្រូវបាន​មន្ត្រី​ជាច្រើន​រូប​នៅ​ទីនោះ មិន​ពេញចិត្ត​នឹង​លោក​ស៊ុន ឆាយ​ធ្វើជា​មេកោយ​នោះទេ​។ បើ​តាម​ប្រភព​ពី​មន្ត្រី​និយាយថា លោក​ស៊ុន ឆាយ ពិតជា​មិន​ធម្មតា​ទេ ចាប់តាំងពី​បាន​កាន់​តំណែង​ជា​មេ​គយ​និង​រដ្ឋាករ​កំពង់ផែ​ស្វ័យត្ន​ភ្នំពេញ ក្នុង​រយ​:​ពេល​កន្លងមក​នេះ​គឺ​អាច​រក​ចំណូល​ចូល​ហោប៉ៅ​ឯកជន​យ៉ាង​ក្រាស់ក្រែល​តាម​របៀបការ​ងារ​កេស​ខ្មៅ ដែល​គេ​និយម​ហៅ​ថា លុយ​ក្រោម​តុ​នោះ បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ តាមរយៈ​ការបង្កើត​ការិយាល័យ​ថ្មីៗ ដែល​គេ​ហៅថា “​ការិយាធិបតេយ្យ​” ស្អី​គេ​នោះ​? ប៉ុន្តែ​បើ​តាម​ការពិនិត្យ​មើល​ទៅ​គឺ​មិន​ខុស​ពី​ការបង្កើត​រដ្ឋបាល​ក្រោម​តុ​នោះឡើយ​។ ទង្វើ​បែប​ហ្នឹង​ត្រូវ​ចង​ចាំ​ឲ្យ​ច្បាស់​ថា​”​គួរតែ​ទទួល​ទាន​ល្មមៗ​បាន​ហើយ​អស់លោក​…! ការ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​តួនាទី មុខតំណែង​ឲ្យអស់​លោក​បាន​ធ្វើ​ការងា​រស៊ី​ប្រាក់ខែ​រដ្ឋ​នេះ​គឺ​វា​គ្រប់គ្រាន់​នឹង​គុណបំណាច់​ដ៏​ធំធេង​ណាស់​បាត់ទៅហើយ​”​។​

​ប្រភព​បាន​បន្ត​ថា​ការិយាល័យ​ធិបតេយ្យ​នេះ ទើប​តែ​បង្កើត​មាន​ឡើង​បន្ទាប់ពី​លោក​ស៊ុន ឆាយ មក​កាន់​តំណែង​នៅ​ទីនេះ​គឺ​ដើម្បី​បង្កលក្ខណ​:​ងាយស្រួល​ដល់​បក្ខពួក​របស់​គេ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​តែម្តង ដោយ​ជ្រក​ក្រោម​ជំនាញ​របស់​ខ្លួន​តែប៉ុណ្ណោះ ផ្ទុយទៅវិញ​រាល់​ឯកសារ​ប្រតិវេទន៍​គយ​ឆ្លងកាត់ លើ​ទំ​ទិញ​នាំចូល ដែល​ជា​ពន្ធអាករ​បន្ទុក​របស់​រដ្ឋ​នោះ ត្រូវបាន​ក្រុមមន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព​ស្វ័យត្ន​កំពង់ផែ​ភ្នំពេញ ដែល​សុទ្ធសឹង​ជា​ខ្សែរយ​:​របស់​លោក​ស៊ុន ឆាយ ទាំងអស់​ជា​អ្នកត្រួតពិនិត្យ​ទំនិញគេចពន្ធ​ជាច្រើន ពិសេស​គ្រឿងសំណង់ និង​ប្រេងឥន្ធនៈ ដែល​បាន​នាំ​ចូល​មក​តាម​ច្រក​កំពង់ផែ​ស្វ័យត្ន​ភ្នំពេញ​នេះ​យ៉ាង​ច្រើន ហើយ​មន្ត្រី​គយ​នៅ​ទីនោះ​គឺជា​បក្ខពួក​លោក​ស៊ុន ឆាយ មិនសូវ​ត្រួតពិនិត្យ​ឲ្យបាន​ល្អិត​ល្អន់​ឡើយ គឺ​គ្រាន់តែ​បើក​មើល​លំៗ និង​មើល​លើ​ឯកសារ​តែប៉ុណ្ណោះ ហើយ​តម្រូវឲ្យ​ម្ចាស់​ទំនិញ​ទាំងនោះ​បង់លុយ​ស្ងាត់ៗ​ជាមួយ​ក្រុម​មន្ត្រី​គយ​ដែលជា​អ្នក​ជំនិតៗ​របស់​លោក​ស៊ុន ឆាយ ក្រោយ​ពី​ម្ចាស់​ទំនិញ​បាន​ទាក់ទង​ជាមួយ​មេ​របស់​ពួកគេ​រួចរាល់​អស់​មក​ហើយ​នោះ​។​

​បើ​យោង​តាម​ហេតុផល​សកម្មភាព​ការិយាធិបតេយ្យ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​លោក​ស៊ុន ឆាយ មេ​គយ​កំពុងផែស្វ័​ត្ន​ភ្នំពេញ ដែល​កំពុង​មាន​ស្នាដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រលូន​បែបនេះ រួច​ហ៊ាន​ឆ្លើយ​ដោះសារ​ជាមួយ​គូកន​និង​កូនចៅ​ដែល​មិនមែន​ជា​ខ្សែបណ្តោយ​របស់​ខ្លួន​ថា​យក​លុយ​ជួយ​បក្ស ឬ​ចុះ​ពង្រឹង​បក្ស​និង​ឃោសនា​បក្ស ចំ​ពេល​ដែល​ថ្នាក់ដឹកនាំ​កំពុង​មមាញឹក​ក្នុង​ការរៀបចំ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​អាណត្តិ​ទី​6​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ​បើ​លោក​ស៊ុន ឆាយ និយាយ​បែប​នេះ​មែន​នោះ តើ​លោក​ពិតជា​បាន​យក​លុយ​ពី​អំពើពុករលួយ​មកជួយ​បក្ស​មែន​ទេ​? ហើយ​ជួយ​គណបក្ស​ណា​? បើ​យ៉ាង​ដូច្នេះ​ច្បាស់​ជា​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មុខតែ​សំពង​បែក​កញ្ចប់មាត់​អត់​គំរ​បលោក​ស៊ុន ឆាយ​ឯង​ជាក់​ជាមិនខាន​! ជាពិសេស​គឺ​ច្បាស់​ជា​បាន​ស្រួល​ខ្លួន​ជាមួយ​នឹង​កណ្តាប់ដៃ​ដែក​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ជាក់​ជា​មិនខានឡើយ​។​

​គួរបញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​បក្ខពួក​ក្រុម​លោក​ស៊ុន ឆាយ នេះហើយ ទើប​គេ​តែងតែ​បាន​ឃើញ​មាន​គយ​ចល័ត​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ចុះ​ចាប់​បាន​ទំនិញគេចពន្ធ​ជា​បន្តបន្ទាប់ ថែមទាំង​មាន​រថយន្ត​សេរី​ទំនើបៗ​អត់​ពន្ធ​ទៀត​ដែល​ចេញពី​ច្រក​កំពង់ផែ​ស្វ័យត្ន​ភ្នំពេញ​នេះ​តែម្តង​។​ចំណែកឯ​ក្រុម​អ្នក​រត់ការ​ឯកសារ​ប្រតិវេទន៍​គយ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​បានឲ្យ​ដឹង​ដែរថា ក្នុង​អង្គភាព​គយ​និង​រដ្ឋាករ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នេះ បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​តែម្តង បើ​ទោះ​ជា​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់​មក​លើ​អ្នកវិនិយោគទុន​រហូត​ដល់​រាល់​ទំនិញ​រោងចក្រ​កាត់ដេរ​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ​សំរាប់​ជា​ប្រយោជន៍ ដើម្បីឲ្យ​គេ​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា និង​យក​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ឲ្យ​ពលរដ្ឋ​ខ្មែរ មាន​ការងារ​ធ្វើ​នោះ​ក្តី ក៏​មន្ត្រី​ទទួលបន្ទុក​កិច្ចការងារ​នេះ ឆ្លៀត​ទាញយក​ប្រយោជន៍​ពី​អ្នកវិនិយោគ​ទាំង​បំពាន​ទៅ​នឹង​យន្តការ​របស់​រដ្ឋាភិបាល​ក្នុង​គោលដៅ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគទុន​នោះ បែរ​ជា​មន្ត្រី​ជើង​ដប់​ដៃ​ស្អិត​នៅ​តំបន់​ស្វ័យត្ន​មួយ​នេះ មក​កៀបសង្កត់​យកលុយ​ឆៅៗ​ពី​ពួកគាត់​ទៅ​វិញ​។​

​ក្រុម​អ្នក​រត់ការ​ទាំងនោះ​បានឲ្យដឹង​ទៀត​ថា ក្នុង​ឯកសារ​មួយ​គឺ​បង់​ឲ្យ​គយ​យ៉ាងតិច​ក៏​ត្រូវ​ចំណាយ​ចាប់ពី​90​ដុល្លារ ទៅ​100​ដុល្លារ ដែល​នេះ​ជា​ការប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​គេ​ទំលាប់​ហៅថា​(​លុយ​ខ្មៅ )​កើតចេញ​ពី​ការ​ជំរិត​ទារលុយ​ឆៅៗ​តែម្តង តាម​តួនាទី តាម​ភារកិច្ច តាម​ជំនាញ​នី​មួយៗ​ពី​មន្ត្រី​គយ​នៅ​ទីនោះ សម្រាប់​ទំនិញ​វិនិយោគ​នាំចូល ហើយ​ជាមួយគ្នា​នោះ​ដែរ​គឺ​ការរត់​ឯកសារ មួយ​ឯកសារ ៗ​ជា​ទម្លាប់​ត្រូវបាន​លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ​កំពង់ផែ​ស្វ័យត្ន​ភ្នំពេញ បាន​បង្ខំ​ឲ្យ​បង់​លុយដ​ល់​អ្នក​យក​លុយ​នៅ​កន្លែង​គណនេយ្យ សម្រាប់​រាប់​ក្បាល​កុងតឺន័រ​ទំហំ​40​ហ្វីត ចំនួន​50​ដុល្លារ ទំហំ​20​ហ្វីត​40​ដុល្លារ ហើយ​សំរាប់​5​ដុល្លារ​បង់​ឲ្យ​គយ​និង​រដ្ឋាករ​កម្ពុជា ដែល​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​លោក ស៊ុន ឆាយ និង​បក្ខពួក​ជា​ប្រចាំ​ហើយ​ទើប​បណ្តោយឲ្យ​អំពើពុករលួយ​របស់​មន្ត្រី​គយ​នៅ​អង្គភាព​កំពង់ផែ​ស្វ័យត្ន​ភ្នំពេញ​កើតឡើង​យ៉ាង​ពេញបន្ទុក​បែបនេះ​។

​ទាក់ទិន​នឹង​ករណី​រឿងអាស្រូវ​របស់​លោក​ស៊ុន ឆាយ ប្រព្រឹត្ត​អំពើ​ពុករលួយ​ហើយ​អួតខ្លួន​ថា​យក​លុយ​ជួយ​បក្ស ? ដោយសារ​តែ​ប្រើ​អំណាច​យក​ឈ្មោះ​មន្ត្រី​គ្រាក់ៗ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នេះ​មក​ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ដើម្បី​រួមចំណែក​ទទួលបាន​ផលប្រយោជន៍​ជាមួយ​គ្នា​ទើប​បានជា​ផ្សំគំនិត​គ្នា​បើកឱកាស​ឲ្យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​រលូន​យ៉ាង​ដូច្នេះ​ល្មើស​នឹង​ការព្រមាន​ខ្លាំងៗ​របស់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា មន្ត្រី​រដ្ឋាភិបាល​គ្រប់​លំដាប់ថ្នាក់​មិន​ត្រូវយក​អំណាច តួនាទី ទៅ​រកស៊ី​ខុសច្បាប់ ប្រព្រឹត្ត​បទល្មើស ដោយ​ខ្លួនឯង​ផ្ទាល់ ឬ​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យគេ​ដែល​ប្រាសចាក​ពី​ផ្លូវ​ច្បាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត​ណាមួយ​ឲ្យសោះ ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត កុំឲ្យ​បាត់បង់​អស់តំណែង​ខាន​បាន​ធ្វើ​ជា​ខ្នង​ឲ្យគេ​ផ្អែក​ទៀត​។

​ដូចនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក​គុណ ញឹម ដែល​ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា គួរតែ​ពិនិត្យ​មើល​ឡើង​វិញ​ខ្លះ​ផង​ពីព្រោះ​លោក ស៊ុន ឆាយ និង​បក្ខពួក​កំពុង​តែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រូបភាព​ជា​ច្រើន​ដោយ​គ្មាន​ញញើត​ច្បាប់​និង​គោលនយោបាយ​កំណែទម្រង់​ដ៏់​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ​ឡើយ ហើយ​ចំណែក​លោក​ឱម យុិនទៀង ដែល​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយ​នេះ​គឺជា​ស្ថាប័ន​ជំនាញ​របស់​ខ្លួន​ហើយ​បែរជា​មិន​ព្រម​ចុះ​ទៅ​ធ្វើ​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជំរៅ​និង​មាន​ប្រសិទ្ធភាព​ចំ​ពោះ​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​រប​ស់បុ​គ្គល​ខាងលើនេះ​ផង​ទាន​!​។​

​អង្គភាព​គេហទំព័រ​MSKnews​យើង​នឹង​ខិតខំ​ព្យាយាម​ស្វែងរក​ព័ត៌មាន​ថ្មីៗ​ជុំវិញ​ការបកស្រាយ​បំភ្លឺ​ណាមួយ​ពី​អង្គភាព​សាមុី​និង​ស្ថាប័ន​ពាក់ព័ន្ធ​តាមកា​រ​គួរ​ដើម្បី​យក​មក​ផ្សព្វផ្សាយ​នៅ​លេខ​ក្រោយ​ទៀត​៕

 

Filed in: រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com