0

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី

(ភ្នំពេញ)÷ នៅព្រឹកថ្ងៃអង្គារ៍ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងទី១១ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះ សំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេ ធិការប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធចំណុះក្រសួ ងមហាផ្ទៃ និងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម លោកឧកញ្ញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុ ន គីមម៉ិចខនស្រ្តាក់ស៊ិន និងអ៊ិនវេសមេន ដែលជាក្រុមហ៊ុ នម៉ៅការសាងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី បានធ្វើសេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពគោរពជូន សម្តេចក្រសួ ហោម ស ខេង និងអង្គពិធីជ្រាបថា ក្នុងការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ក្រុមហ៊ុនបានអនុវត្តស្តង់ដាសុវត្ថិភាពសាងសង់ ដោយមានក្រុមការងារត្រួតពិ និត្យសុវត្ថិភាពជាប្រចាំ និងតាមដាន រាល់សកម្មភាពការងា ររបស់ បុគ្គលិក-កម្មករ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសាងសង់នេះ។

លោក ឧកញ្ញ៉ា បន្ដថា ចំពោះករណីសុវត្ថិភាពរហូតមកដ ល់ថ្ងៃនេះ គ្មានគ្រោះថ្នាក់កើតឡើងដល់កម្មករ ម្នាក់ណាឡើយ។ លោកឧកញ្ញ៉ា អគ្គនាយកក្រុមហ៊ុន បានលើក ឡើងថា ចំពោះអំពីគុណភាព គឺដោយអនុលោមទៅតាមកិច្ចសន្យា រវាងក្រសួងមហាផ្ទៃនិង ក្រុមហ៊ុនសាងសង់ តម្រូវឱ្យមានការ ត្រួតពិនិត្យគុណភាពជាប្រចាំចាប់ពីពេលចាប់ផ្ដើមការដ្ឋានរហូតដល់ពេលបញ្ចប់ការដ្ឋាន។ នៅក្នុងគម្រោងនេះមានក្រុមការងារត្រួតពិនិត្យគុណភាពសំណង់ចំនួនពីរក្រុម រួមមាន ÷ ត្រួតពិនិត្យគុណភាពសំណង់ដោ យក្រុមហ៊ុន M-Architect, ត្រួតពិនិត្យគុណភាពសំណ ង់ដោយគណៈកម្មការសាងសង់របស់ក្រសួងមហាផ្ទៃ តំ ណាងដោយនាយកដ្ឋានស្ថាបនា។ ក្រុមការងារត្រួតពិនិត្យគុណភាពសំណង់ទាំងពីរ បានធ្វើការងារយ៉ាងសកម្ម ជាមួ យក្រុមហ៊ុនសាងសង់ ដែលធ្វើឱ្យសំណង់អគារក្រសួងម ហាផ្ទៃថ្មី មកដល់ពេលនេះ ប្រកបដោយគុណភាពល្អទទួលយកបាន។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាស ន៍រីករាយបានជួបសំណេះសំណាលជាមួយក្រុមហ៊ុនសាង សង់ និងកម្មករ-កម្មការិនី សារជាថ្មី ដែលកំពុងសាងសង់នូវអគាររដ្ឋបាលក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ទោះបីថា សំណង់ជិតបញ្ចប់ក៏ដោយ សម្ដេច សង្ឃឹមជឿជាក់ថា សម្ដេច នឹងមានឱកាសដើម្បីជួបជាមួយ ក្រុមហ៊ុនសាងសង់ និងកម្មករ-កម្មការិនី សារជាថ្មីម្តងទៀត ត។

ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ គណ:កម្មា ធិការដឹកនាំការសាងសង់អគារទីស្ដីក្រសួងមហាផ្ទៃថ្មី ដែលមាន ឯកឧត្តម សក់ សេដ្ឋា ជាប្រធាន ។ ជាមួយគ្នានេះ សម្ដេច ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ច ការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយមានការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាព ដោយស ម្រេចបានបេសកម្ម ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងការសាងស ង់នូវអគារនេះ។

សម្ដេចក្រឡាហោម បញ្ជាក់ថា មកដល់ពេលនេះ សាងស ង់បាន៨០% ហើយ បើប្រៀបធៀបជាមួយនឹងកិច្ចសន្យា ទន្ទឹមនឹងនោះ គុណភាពសំណង់ក៏ល្អ ទោះបីសាងសង់លឿនក៏ដោយ ខណៈគុណភាពសំណង់ មានភាពរឹងមាំ ដោយមានការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ហើយជាពិសេសទៅទៀត មានសុវត្ថិភាពជាចំបង ទៅដល់កម្មករទាំងអស់។

សម្ដេចក្រឡាហោម បន្ថែមថា ទាំងនេះ បានបង្ហាញឱ្យឃើញជាឆន្ទះរបស់កម្មករ-កម្មការិនី ដែលបានយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ស្ដាប់តាមការណែនាំរបស់ក្រុមហ៊ុន ហើយអនុវត្តការងារដោយប្រុងប្រយ័ត្ន ជាពិសេសបានបំពាក់ឧបករណ៍សុវត្ថិភាព នេះហើយគឺជាជោគជ័យធំ នៃការសាងសង់អគារដ្ឋបាលក្រសួងមហាផ្ទៃដ៏ល្អ ហើយក៏ជាជោគជ័យមួយផ្នែក ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ព្រោះសំណង់នេះ នឹងប្រើប្រាស់យូរអង្វែង។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ចាត់ទុកថា ការការពារសុវត្ថិភាព បានទាំងស្រុងនេះ ក៏ជាជោគជ័យ ហើយក៏ជាប្រផ្នូលល្អមួយ សម្រាប់អគាររដ្ឋបា លក្រសួងមហាផ្ទៃ សម្រាប់អ្នកបម្រើការងារក្នុងនេះ ទៅអនាគត មានអារម្មណ៍ល្អ និងសប្បាយរីករាយ។ សម្ដេច បញ្ជាក់ថា «បើកាលណា មានរបួស មានស្នាម ជាពិសេស មានការបាត់បង់ជីវិត កម្មករ-កម្មការិនី សម្បីតែម្នាក់ អ្នក ធ្វើការងារនៅទីនេះ មានអារម្មណ៍មិនសូវជ្រះស្រឡះ ដូច្នេះនេះក៏ជាផ្នែកមួយនៃចិត្តសាស្ដ្រផងដែរ»។

សូមបញ្ជាក់ថា នាឱកាសជួបសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អំណោយជូនក្រុមកម្មករ កម្មការិនី ស្ថាបត្យករ វិស្វករ ដោយក្នុងម្នាក់ៗ ទទួ លបានទឹកសុទ្ធ១កេស, មី៥កញ្ចប់, ត្រីខ៥កំប៉ុង,ទឹកក្រូច ៥កំប៉ុង, សារ៉ុង១ និងថវិកា ១សែនរៀល។ សម្ដេចក្រឡា ហោម ស ខេង តែងតែចុះសួរសុខទុក្ខ និងផ្ដល់អំណោយលើកទឹកចិត្តជូនកម្មករ កម្មការិនី វិស្វករ និងស្ថាបត្យករ ចាប់តាំងពីពេលបើកដ្ឋានសាងសង់៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com