0

​មេ​ឈ្មួញ​ទុច្ចរិត ណុប ណាក់ កំពុង​ឆក់​ឱកាស​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ក្នុងពេល​យុទ្អនាការ​ឃោសនា​បោះឆ្នោត​បន្លំ​ក្បួន​ដង្ហែរ​គណបក្ស សម្រុកចូល​តាម​ច្រក​អូរយ៉ាដាវ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ឡើយ​?

ខេត្ត​រតនគិរី ៖ អង្គភាព​គេហទំព័រ អឹម អេស ខេ MSKnews​ចេញផ្សាយ​ថ្ងៃ​ពុធ 7​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរិទ្ធ​ស័ក ពុទ្ធ​សករាជ 2562 ត្រូវ​នឹង​ថ្ងៃទី​04 ខែកក្កដា ឆ្នាំ​2018 ÷​ថ្មីៗ​នេះ មេ​ឈ្មួញ​ឈើ ឈ្មោះ ណុប ណាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​មន្ត្រី​ប៉េអឹម​ម្នាក់​ល្បីល្បាញ​ខាងមុខ​ជំនួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ប្រចាំ​ភូមិភាគ​ឦសាន​ហើយ​ដែល​គេ​ទំលាប់​ហៅថា​ណាក់​ក្បាល​ធំ កំពុង​ឆ្លៀត​ឱកាស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ខណ​:​ដែល​ការឃោសនា​រក​សំលេងឆ្នោត​កំពុងបើក​យុទ្ធនាការ​គ្រប់​គណបក្ស​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោតជាតិ កាន់តែ​ឈាន​ជិត​មក​ដល់ ស្របពេល​ជាមួយគ្នានេះ​មេ​ឈ្មួញ​ទុច្ចរិត ណុប ណាក់ ក៏​បាន​ឆ្លៀតឱកាស កាន់តែ​មមាញឹក ក្នុង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​វៀតណាម យ៉ាង​អនាធិបតេយ្យ​បំផុត គ្រា​ដែល​ថ្នាក់ដឹកនាំ​ខំប្រឹង​ចុះ​ដល់​មូលដ្ឋាន​ជួប​សំណេះសំណាល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជា​ល​រដ្ឋ ដែល​កាន់តែ​ជិត​ដល់​ពេលវេលា ថ្ងៃ​បោះឆ្នោត​(29.07.2018)​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។​

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យដឹងថា​ឱកាស​នេះ​ជា​ឱកាស​ខ្លាញ់​រកស៊ី​បាន​កាក់កប​ណាស់​របស់​មេ​ឈ្មួញ​ឈើ ណុប ណាក់ ហើយក៏​ជា​ឱកាស​របស់​មន្ត្រី​ជំនាញ អាជ្ញាធរ នឹង​សមត្ថកិច្ច ខិលខូច​មួយចំនួន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ កើប​លុយ​ដាក់​ហោប៉ៅ ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន យ៉ាង​ក្រអឺតក្រទម​ផងដែរ ព្រោះតែ​គ្មាន​អ្នក​ណា​ហ៊ាន​អើត​ក្បាល​មក​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​លោក​ណាក់​ក្បាល​ធំ​នេះ​ដែរ​គឺ​ពួកគេ​សំងំ​ចាំតែ​ទទួល​ផលប្រយោជន៍​ពី​មេ​ឈ្មួញ​ឈើ​ប៉ុណ្ណោះ ដោយ​មិនបាច់​ឈឺ​ក្បាល​ហាល់ខ្យល់​ស្អី​ជាមួយ​ច្បាប់​ទំលាប់​អត់​បាន​ការ​នោះ​ឡើយ ហើយ​ម្យ៉ាងទៀត​ពួក​គេ​បំភ្លេចចោល​នូវ​បទបញ្ជា​ដ៏​តឹងរឹង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លែងមាន​ប្រសិទ្ធភាព​សំរាប់​អ្នកអនុវត្ត​ច្បាប់​និង​អ្នករកស៊ី​ល្មើសច្បាប់​ទាំងនោះ​តទៅទៀត​ទេ គេ​ដឹង​តែ​ពី​បាន​លុយ​ចូល​ហោប៉ៅ​រៀងៗ​ខ្លួន ទោះ​ជា​ធ្វើ​អ្វី​ខុស​ច្បាប់​យ៉ាងណាក៏ដោយ​ក៏​ពួកគេ​មិន​ខ្វល់​ឡើយ​។​

​ប្រភព​បន្ត​ឲ្យដឹងថា​បច្ចុប្បន្ន​នេះ មេ​ឈ្មួញ​ឈ្មោះ ណុប ណាក់ ហៅ ( ណាក់​ក្បាល​ធំ ) និង ឈ្មោះ ទូច ណាត​មេ​ឈ្មួញ​ដ៍​ល្បីល្បាញ បានចាប់ផ្តើម​ឈរ​លំដាប់​ជួរមុខ ក្នុងការ​រកស៊ី​ដឹក​ជញ្ចូន​ឈើ​ខុសច្បាប់ ក្នុង​ខេត្ត​រតនគីរី ដែល​ដឹក​ជញ្ជូន​ឆ្លង​ទៅ​វៀតណាម តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ ប្រកប​ដោយ​ភាពរលូន​បំផុត​និង​មាន​ ដោយ​ប្រសិទ្ធភាព​ខ្ពស់ ព្រោះតែ​គ្មាន​សមត្ថកិច្ច ពាក់ព័ន្ធ​ណា​ហ៊ាន​ក្អក​ឡើយ ដោយសារ​កា​ងារ ជំនួញ​ឈើ​នេះ ពួក​ឈ្មួញ​ជា​អ្នក​ចំណាយលុយ រត់​ការ​ឲ្យ​មេកោយ​គ្រា​ក់ៗ​ខាងលើ នៅ​ខេត្ត​រតនគិរី​នេះ​រួចរាល់​អស់ហើយ ទើប​បានជា​លោក​ណាក់​ក្បាល​ធំ​និង​ឈ្មោះ​ទូច ណាត បាន​ដៃ​យ៉ាង​ព្រហើនកោងកាច​មិន​ខ្លាច​សមត្ថកិច្ច​ឬ​ស្ថាប័ន​ខាង​ណា​មក​រំខាន​ដល់​ការដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ឆ្លងដែន​យកទៅលក់​នៅ​វៀតណាម​ដោយ​គ្នាន​អ្នកណា​ហាមឃាត់​ពួកគេ​ជា​ដាច់ខាត​។​

​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​រាល់​ពេល​គេ​បាន​ដឹក​ជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​ក៏​បាន​ទម្លាយ​ឲ្យដឹង​ថែម​ទៀត​ថា ឈ្មោះ ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​) និង​ឈ្មោះ ទូច ណាត ហៅ​(​ទូច​)​និង​មាន​អ្នក​ចាំ​ទទួលដោះស្រាយ​ម្នាក់​នៅ​ខេត្ត​រតនគិរី ជា​អ្នក​រត់ការ​ផ្លូវ សម្រាប់​ឲ្យ​ឈ្មួញ​វៀតណាម ដឹក​ឈើ​ខុសច្បាប់ តាម​រថយន្ត​សាំ​យ៉ុង ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ អូយ៉ាដាវ យ៉ាង​អាណាធិបតេយ្យ ហើយ​ក្នុងនោះ​ក៏​មាន​ជនជាតិ​វៀតណាម​ឈ្មោះ​ទូ​និង​ឈ្មោះ​ចាយ​បាន​ដឹក​ជញ្ជូន​ឈើ​ទាំង​រថយន្ត​ពី​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង មក​ស្តុក​នៅ​ចំណុច​ស្រែ​ពក ខេត្ត​រតនគីរី មួយ​យប់ៗ​មិនតិច​ជាង 50​គ្រឿង​នោះ​ទេ និង​មាន​ឈ្មួញ​ខ្មែរ​ទុ​ច្ចុ​រឹត ដឹកជញ្ជូន​ឈើ ចេញពី​ខេត្ត​មណ្ឌល​គី​រី លាក់​ទុក្ខ​នៅ​ចំណុច ចំការ​ដូងប្រេង ស្រុក​លំផាត់ នៃ​ក្រុមហ៊ុន អេស ខេ ទើប​ស្ទួច​ដាក់​ឡាន​ប្រគល់ឲ្យ​លោក ណុប ណាក់ ហៅ​( ណាក់​ក្បាល​ធំ )​ប្រើ​ស្បែក​ប៉េអឹម ខេត្ត​រតនគីរី និង​មេ​ឈ្មួញ​ឈ្មោះ ទូច ណាត ហៅ (​ទូច​) ជា​អ្នក​រត់ការ​ផ្លូវ​ដើម្បី​ដឹក​ឆ្លងទៅ​វៀតណាម តាម​ច្រក​អូរយ៉ាដាវ​យ៉ាង​រលូន មិន​មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ឡើយ ដោយសារ​បុគ្គល​អាជ្ញាធរ តាម​លំដាប់​ថ្នាក់ នឹង​សមត្ថកិច្ច​ប៉ូលីស រួម​ទាំង​ប៉េអឹម និង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជាពិសេស​គឺ​សុំ​ការយោគយល់ ពី​លោក អ៊ី ចំរើន ប្រធាន​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ ដែល​ចាំតែ​លា​បាតដៃ​ទទួល​ប្រាក់​ពី​ក្រុម​ឈ្មួញ​ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ឡើយ​។

​ពាក់ព័ន្ធ​នឹង​ករណី​ជម្នួញ​ឈើ​ឆ្លងដែន​នេះ​គេ​បាន​បង្ហើប​ប្រាប់ឲ្យដឹង​ថា មេ​ឈ្មួញ​ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ )​និង ឈ្មោះ ទូច ណាត ហៅ​(​ទូច​)​បាន​ផ្តល់​ផលប្រយោជន៍ យកទៅ​ជូន​មន្ត្រី​ថ្នាក់​អន្ទ្រើ​សៗ មួយចំនួន​នៅក្នុង​ខេត្ត​រតនគិរី រួម​នឹង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំ​អស់​សរុប​ទឹកប្រាក់​អស់​រាប់​ម៉ឺន ដុល្លារ​ឯណោះ បើ​អញ្ចឹង​ហើយ​បានជា​មេ​ឈ្មួញ ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) និង​មេ​ឈ្មួញ​ឈ្មោះ ទូច ណាត ហៅ​(​ទូច​)​អាច​យក​ស្បែក​ខ្លា​ថ្នាក់​ខេត្ត មក​បន្លាច​សមត្ថកិច្ច​និង​ស្ថាប័ន​ផ្សេងៗ​ដែល​គេ​ចាត់ទុកថា​ជា​ក្រុម​ចចក​ដើម្បី​ងាយស្រួល​ក្នុង​ការប្រកប​មុខ​ជំនួញ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​របស់ខ្លួន​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង​បែបនេះ ដែល​យា៉ង​ហោច​ណាស់​លោកអុ​ី ចំរើន មេ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ទទួលបាន​ផលប្រយោជ​ន៍​យ៉ាង​ក្រាស់ក្រែល​ក្នុង​មួយ​ខែៗ ពី​ការអនុញាត​បើ​ផ្លូវ​ឲ្យ​ពួកមេ​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​វៀតណាម​ដោយ​ខុសច្បាប់​ផ្គើន​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ៕

 

Filed in: រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com