សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស. ២០២៣ ។
ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ យើងខ្ញុំសូមលើកហត្ថបួងសួងដល់ ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនឯកឧត្តម និង លោកជំទាវ ព្រមទាំង បុត្រធីតា និងក្រុមគ្រួសារ ជាទីស្រឡាញ់ ជួបតែសេចក្តីសុខ សុភមង្គល ព្រមទាំងទទួ លបាននូវ ពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
គោរពជូនពរពី ខ្ញុំបាទ អ៊ាក រ៉ៃវង្ស ចាងហ្វាងគេហទំព័រ អឹម អេស ខេ ញូស៍ MSK News និងសហការីទាំងអស់