0

លោក ហាក់ សារិន មេ​កាំកុងត្រូល​ខេត្ត​បាត់ដំបង​និង​លោក អ៊ុយ វ៉ិត មេ​គយ​ច្រក​ភ្នំ​ដី​ ​កំពុង​ល្បី​ខ្ចរខ្ចាយ​ពី​ស្នាដៃ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ហ៊ាន​ឆ្លើយថា យក​លុយ​ជួយ​បក្ស​ខណ​: ដែល​គេ​និយាយថា​”​អាគ្រៀ​ល​និង​អា​គ្រួច​លួច​ស៊ី​ដូច​តែ​គ្នា​ទេ​”​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ស្ថាប័ន​ដកតំណែង​ចោល​ភ្លាម​ទៅ កុំឲ្យ​បាត់បង់​សម្លេងឆ្នោត​របស់គណ​បក្ស​ប្រជាជន​កម្ពុជា​នា​ពេលខាងមុខ​នេះ​?

ខេត្ត​បាត់ដំបង ៖ អង្គភាព​គេហទំព័រ អឹម អេស ខេ MSKnews​ចេញផ្សាយ​ថ្ងៃ​អង្គារ 6​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធ​សករាជ 2562 ត្រូវ​នឹង​ថ្ងៃទី​03 ខែកក្កដា ឆ្នាំ​2018 ÷​នៅក្នុង​ឱកាស​ថ្មីៗ​នេះ​ស្របពេល​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កំពុងតែ​មមាញឹក​ក្នុង​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ចុះ​ទៅ​តាម​មូលដ្ឋាន​ស្ទើតែ​គ្មាន​សៅរ៍ អាទិត្យ ដើម្បី​ជួប​សំណេះសំណាល​សួរសុខទុក្ខ ពុក​ម៉ែ បងប្អូន កម្មករ កសិករ និស្សិត្យ បញ្ញវ័ន្ត​ទាំងអស់​ត្រូវតែ​ចូលរួម​ចំណែក​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​20​នៅ​ថ្ងៃ​ទី​29​ខែ​កក្ដ​ដា​ឆ្នាំ​2018​នាពេល​ខាងមុខ​នេះ បែរ​ជា​មេស្ថ​ប័ន​ចំនួន​ពីរ​រូប​គឺ​លោក​ហាក់ សារិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​និង​លោក​អ៊ុយ វ៉ិត​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី កំពុង​រង​កា​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ថា​បាន​ធ្វើ​ឲ្យ​អាជីវករ​និង​អ្នករកស៊ី​បន្តិច​បន្ទួច​កាន់តែ​ក្តៅក្រហាយ​ចំពោះ​ការជំរិត​យកលុយ​ពី​ពួកគាត់​គ្មាន​ត្រា​ប្រណី​សូម្បី​តែ​បន្តិច​ទាល់តែសោះ ហាក់ដូចជា​កំពុង​រុញច្រាន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែឃ្លាត​ចាក​ឆ្ងាយ​ពី​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារតែ​មាន​ការ​ថ្នាំងថ្នាក់​ដែល​អាច​ឈាន​ដល់​ការខឹង​គោ​ទៅ​វាយ​រទេះ ព្រោះ​មន្ត្រី​លាមក​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួនប្រព្រ​ព្រឹត្ត​អំពើពុករលួយ​បង្កើត​ជា​ឆ្នាំងបាយ​មាស ឆ្នាំងបាយ​ប្រាក់ ប្រមូល​លុយ​ដាក់​ហោប៉ៅ ដាក់​កុង ធនាគារ​យ៉ាង​រំភើយ​ដោយ​មិន​ខ្លាច​នឹង​ការ​ថ្កោលទោស​របស់​រដ្ឋាភិបាល​នោះឡើយ​។​

​យោងតាម​ប្រភព​ពី​មន្ត្រី​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ ភ្នំ​ដី​ហៅ​(​ច្រក​គីឡូ​13)​និង​ច្រករបៀង​ជាច្រើន​ទៀត​ក៏​ដូច​ជា​មន្ត្រី​នៅ​រដ្ឋបាល​ខេត្ត​បាត់ដំបង រួមទាំង​អ្នករកស៊ី​តូចតាច​បានឲ្យដឹងថា លោក​ហាក់ សារិន ប្រធាន​កាំកុងត្រូល​ខេត្ត​បាត់ដំបង​បាន​បើកដៃ​ឲ្យ​កូនចៅ​ដែល​ប្រចាំការ​នៅ​ច្រក​ភ្នំ​ដី ខំ​ប្រឹង​រក​លុយ​ឲ្យ​ខ្លួន​ដោយ​ប្រើ​អំណាច​ផ្តាច់ការ ធ្វើ​សកម្មភាព​គំរាមកំហែង ជំរិត​ទារលុយ​គាបសង្កត់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​ខ្មែរ​ដែល​គាត់​រក​ទទួលទាន​បន្តិច​បន្តួច នៅ​ច្រក​អន្តរជាតិ​គីឡូ​13​ហៅ​ច្រក​ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន និង​ច្រក​ផ្សេងៗ​ទៀត​ក្នុង​អាណាចក្រ​ខេត្តបាត់ដំបង​ដោយ​គ្មាន​ការយោគយល់​ដល់​អ្នករ​ក​ស៊ី​តូចតាច​នោះ​ឡើយ ពោល​គឺ​ជាន់ក​ដកស្លាប​តែម្តង ហើយ​ទុក​តែ​ឈ្មួញ​ធំៗ​ឲ្យ​រកស៊ី​ខុសច្បាប់ សំរាប់​ទុក​បំប៉ន​ហោប៉ៅ​ខ្លួន​ឲ្យបាន​រីក​ធំ​ធាត់​តែប៉ុណ្ណោះ ហើយ​ចំណែក​លោក​អ៊ុយ វ៉ិត​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ក៏​បាន​បើកដៃ​ឲ្យ​កូនចៅ​ដាក់​កុងត្រូលជជុះ ត្រូវតែ​នៅចាំ​ស្ទាក់​ជំរិត​ទារលុយ​ពី​អ្នក​អូស​រទេះ​បន្លែ ទឹក​ផ្លែឈើ គ្រឿងទេស​ចាប់ហួយ​និង​រទេះ​អេតចាយ​កំប៉ិកកំប៉ុក​ក៏​មិនឲ្យ​រួចខ្លួន​ផង​ដែរ​។​

​ប្រភព​ខាងលើ​ដដែល​នេះ​បាន​ឲ្យបាន​ដឹង​ទៀត​ថា លោក ហាក់ សារិន មេ​កាំកុងត្រូល​ខេត្ត​បាត់ដំបង បាន​ឃុបឃិត​គ្នា​ជាមួយ​លោក អ៊ុយ វិត មេ​គយ​ប្រចាំ​ច្រក​ភ្នំ​ដី​ហៅ​គី​ឡូ​13​យ៉ាង​រលូន​គឺ​គ្មាន​ការត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​និង​តួនាទី ភារកិច្ច​នោះ​ទេ ក្រៅតែពី​យកលុយ​ដាក់​ហោប៉ៅ​រៀងខ្លួន ដោយ​មិន​ចេញ​វិក័យប័ត្រ​នៅ​ពេល​ចាប់​ឃាត់​ទំនិញ​ដែល​នាំចូល​មកពី​ប្រទេស​ថៃ​នោះឡើយ ពោល​គឺ​មន្ត្រី​ជំនាញ​ទាំង​ពីរ​ស្ថាប័ន​នេះ កំពុង​ជិះសេះ​លែង​ដៃ យកលុយ​ដាក់​ហោប៉ៅ រៀងៗ​ខ្លួន​យ៉ាង​រំភើយ ដោយ​គ្មាន​គិត​ពី​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​នោះទេ ទោះបីជា​ពួកគេ​ដឹង​ថា​ទំនិញ​ជាច្រើន​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស​ក៏​ដោយ ធ្វើឲ្យ​ប្រជាពល​អស់ជំនឿ​លើកា​រ​គ្រប់គ្រង​របស់​លោក​ហាក់ សារិន និង​លោក​អ៊ុយ  វ៉ិត​ដែល​កាន់តែ​ធ្វើឲ្យមាន​ការព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​សុខភាព​រិតតែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង ដោយសារ​ស្នារ​ដៃ​មន្ត្រី​ទាំង​ពីរ​ស្ថាប័ន​នេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​គឺ​មិន​ខុស​ពី​សត្វ​គ្រៀល​និង​សត្វ​គ្រួច​លួច​ស៊ី​ចំណី​ដែល​គេ​ដាក់​ហាល​នៅក្នុង​ចង្អេរ​តែ​មួយ​ដូច​គ្នា​។​

​ប្រភព​បានឲ្យ​ដឹង​បន្ថែមទៀតថា លោក ហាក់ សារិន ប្រធាន​កាំកុងត្រូល​ខេត្ត​បាត់ដំបង និង​លោក អ៊ុយ វិត មេ​គយ​ប្រចាំ​ច្រក​ភ្នំ​ដី​ហៅ​គី​ឡូ​13​នេះ បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ​នាំ​ទំនិញ​គេ​ចព​ន្ឋ​ពី​ប្រទេស​ថៃ ចូល​ទឹកដី​កម្ពុជា ដោយ​មិន​ចេញ​វិក័យប័ត្រ​យក​ថវិការ​ចូល​រដ្ឋ​ឡើយ ពោល​គឺ​អ្នក​ទាំង​ពីរ​យកលុយ​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន តាមរបៀប​ធ្វើ​របាយការណ៍​បំប៉ោង​តួលេខ តាម​មុខជំនាញ ដោយ​ការ​ភូតកុហក​ថ្នាក់លើ​និង​មន្ត្រីក្រោមឱវាទ​ខ្លួន​ថា​យក​លុយ​ជូ​យ​បក្ស ចុះ​ពង្រឹង​បក្ស ជាដើម​។​ល​។​ព្រោះ​រាល់​ទំនិញ​គេច​ពន្ធ​ជាច្រើន ដែល​ឈ្មួញ​សម្រុក នាំ​ចូល​តាម​ច្រក​ភ្នំ​ដី​ហៅ​គីឡូ​លេខ​13​នោះ រួមមាន គ្រឿង​សំណង់ សំពត់​ភ្លៀង ពី​ដុង​ជរ័ និង​សណ្ដែកខៀវ​ជាច្រើន​តោន សាច់ ជង្គន់​មាន់ ស្លាបមាន់ ប្រហិត សាច់ក្រក​ខូចគុណភាព​និង​គ្រឿង​ហូបចុក​ផ្សេងៗ​ផងដែរ ហើយ​មេ​ឈ្មួញ​ទាំងនោះ​ក្លាយ​ជា​ឆ្នាំងបាយ​មាស ឆ្នាំងបាយ​ប្រាក់​របស់​លោក​ទាំង​ពីរ​នេះ​តែម្តង ដែល​សកម្មភាព​បែប​នេះ​ហើយ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា​ឈ្មួញ​ធំៗ​ដែល​មាន​អំណាច​ជា​ម្ចាស់​ទំនិញ​ទាំងនោះ បាន​ទាក់ទង​នឹង​ការងារ​រកស៊ី​របស់​ពួកគេ ជាមួយ លោក ហាក់ រិន និង​លោក​អ៊​យ វ៉ិត​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា​រួច​អស់​ហើយ​ទើប​មិន​មាន​អ្នក​បង្ក្រាប​ទំនិញ​ពួក​គេ​បែប​នេះ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកឡើង​ថា លោក​ហាក់ សារិន​និង​លោក​អ៊ុយ វ៉ិត​កំពុងតែបំបា​ក់​មុខមា​ត់​ថ្នាក់​ដឹកនាំ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី  និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ខណៈ​សម្តេច​ទាំង​ទ្វេរ​បាន​នឹង​កំពុង​ខិតខំ​កែ​ទម្រ​ង​ដ៏​ស៊ីជម្រៅ​លើ​ការទប់ស្កាត់​ទំ​ញ​ខូចគុណភាព ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុស​ច្បាប់​ទាំងអស់​នោះ គ្រា​ដែល​រដូវ​កាល​បោះឆ្នោត​ជិត​ចូលមក​ដល់​នោះ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​ប្រមើរមើល​មន្ត្រី​ខិលខូ​ចទាំង​នោះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ខណ​:​ពេល​នេះ​ដែរ ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ស្ថាប័ន​ខាងលើ​នេះ​គួរតែ​ធ្វើ​ការផ្លាស់ប្តូរ​តំណែង​ចោល​ឲ្យបាន​ឆាប់ៗ​គឺ​កាន់តែ​ល្អ​ព្រោះ​កុំឲ្យ​បាត់បង់​សម្លេងឆ្នោត​របស់គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​រង​ការបំផ្លិចបំផ្លាញ​ពី​សំណាក់​មន្ត្រី​ជើង​ដប់​ដៃ​ស្អិត​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ ដូចជា​លោក​ហាក់ សារិន និង​លោក​អ៊ុយ វ៉ិត​នេះ​ជា​គំរូ​អាក្រក់​បំផុត​ដែល​ច្បាប់​មិន​អាច​លើកលែង​បាន​ជាដាច់ខាត ៕

 

Filed in: រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com