(តាកែវ)÷ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០ ២៣ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណ:ភិបាលខេត្តតាកែវ បានចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ជាមួយប្រធានក្រុមការងារចុះជួយឃុំ គណកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខ ភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ សរុបចំនួន ២០៥នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និង បញ្ហា ប្រឈ មនានាដែលលើកឡើងដោយលោកមេឃុំអង្គតាសោម ឯក ឧត្តម អ៊ូច ភា អភបាលខេត្ត បានសូមសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូល ដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំង កាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពល រដ្ឋ ដោយមិនខ្លាចហត់នឿយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានធ្វើការណែនាំ ក៏ដូច ជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ដូច ជា៖
– ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសា ធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើ ង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់ ។
-ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋា នភូមិឃុំរបស់ខ្លួនឱ្យបានល្អក្លាយជាភូមិឃុំមានសុវត្ថិ ភាព។
– យកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះការយកចិត្តទុក ដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ ។
– ឪពុកម្តាយឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើ ការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាង ណាឱ្យពួក គាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានឧបត្ថម្ភថវិកាជួយកាត់សំលៀកបំពាក់ជូនប្រជាការពារ ក្នុងឃុំអង្គតាសោ មសរុបចំនួន ១២០នាក់ ដែលបានស្មគ្រ័ចិ ត្តចូលរួមចំណែកក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានភូមិឃុំរបស់យើង សង្ឃឹមថាបងប្អូនយើ ងនិងបំពេញការងារបំរើប្រជាជនបានល្អប្រសើរ៕