0

​អ៊ុយ វ៉ិត កំពុង​យក​អំណាច​ក្តោប​ក្តាប់​ច្រក​គីឡូ​13​ផ្តាច់មុខ​ជំរិត​ទារលុយ​ពី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ញញើត​នឹង​ការចាត់វិធានការ​ក្តៅ​កំចាត់​អំពើ​ពុរក​លួយ​របស់​រាជរដ្ឋាភិបា​ល​?

​ខេត្ត​បាត់ដំបង​៖​អង្គភាព​គេហទំព័រ អឹម អេស ខេ MSKnews​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​5​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធ​សករាជ​2562 ត្រូវ​នឹង​ថ្ងៃទី​02 ខែកក្កដា ឆ្នាំ​2018 ÷​ថ្មីៗ​នេះ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឲ្យដឹងថា  ​លោក អ៊ុយ វ៉ុ​ត មេ​គយ​ច្រក​ភ្នំ​ដី​ហៅ​(​ច្រក​គីឡូ​13)​បាន​ធ្វេី​ឲ្យ​ប្រជា​ពលរដ្ឋ្ន​្ន​និង​អាជីវករ​កាន់​តែក្តៅក្រ​ហាយ​ចំពោះ​ការដាក់​កុងត្រូលជជុះ​ជំរិត​យក​លុយ​ពី​អ្នករកស៊ី​បន្តិច​បន្ទួ​ចអាស្រ័យ​តាម​ដងផ្លូវ ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ទាំងនោះ បាន​ត្អូញត្អែ​ថា លោក អ៊ុយ វ៉ុ​ត ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​កំពុង​ប្រើ​អំណាច​ធ្វើបាប​គាបសង្កត់​ទៅលើ​ប្រជាពលរដ្ឋ ដែល​បង្ក​ភាពលំបាក​ក្នុង​ការរកស៊ី​ដោយសារតែ​លោក​អ៊ុយ វ៉ុ​ត បាន​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​ខ្លួន ដាក់​កុងត្រូលជជុះ​ចាំ​ជំរិត​យក​លុយ​ពី​អ្នករត់​តាក់​សុ​ី អ្នកបើករថយន្ត​ដឹកជញ្ជូន​ទំនិញ និង​ពី​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ ដោយ​គ្មាន​វិកិយប័ត្រ​ត្រឹមត្រូវ​ឡើយ​សូម្បី​អ្នក​អូសរ​ទេះ​បន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ុក​កំប៉ុក និង​រទេះ​អេតចាយ​ក៏​ក្រុម​មន្ត្រី​គយ​កូនចៅ​លោក​អ៊ុយ វ៉ុ​ត មិន​លើកលែង​ដែរ​ទោះបីជា​ដឹងថា ពួកគាត់រ​ក​មួយ​ថ្ងៃរ​ស់​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក៏​កុងត្រូលជជុះ​របស់​មន្ត្រី​គយ​ក្រោម​ឱវាទ​លោក​អ៊ុយ វ៉ុ​ត ដែល​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដោយ​មាន​មន្ត្រី​គយ​4 ទៅ​5​នាក់​ចាំ​ស្ទាក់​ជំរិត​យកលុយ​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ប្រភព​បានឲ្យដឹងថា នៅ​រាល់ពេល​ដឹក​ឥ​វ៉ាន់​ចេញចូល​ម្តងៗ ត្រូវ​បង់លុយ​ឲ្យទៅ​ការិយាល័យ​គយ នៅ​ច្រក​រួចហើយ​ទើប​បាន​យក​ឥ​វ៉ាន់​ទៅ​ដាក់​លើ​រថយន្ត​បាន​ចេញ​ចូល​តាម​ធម្មតា​ចំណែកឯ​កុងត្រូលជជុះ​របស់​មន្ត្រី​គយ ដែលជា​កូនចៅ​របស់​លោក​អ៊ុយ វ៉ុ​ត នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​វិញ គឺ​មាន​មន្ត្រី​គយ​ប្រចាំការ​ជានិច្ច​ពី​បួន​ទៅ​ប្រាំ​នាក់​ស្ទាក់​ចាំ​កាក់​ឡាន រទេះ​ប្រជាពលរដ្ឋ ឲ្យចូល​បង់​លុយ​តាម​ផ្លូវ​ថែម​ទៀត ហើយ​បើ​មិន​ចូល​បង់​ឲ្យ​កុងត្រូល​ជជុះ​នោះ​ទេ ច្បាស់​ជា​គយ​គំរាម​ចាប់​យក​ទៅ​កន្លែង​ហើយ​ក្នុង​ឡាន​និមួយៗ ត្រូវ​បង់ប្រាក់​ចាប់ពី​50000​រៀល ទៅ​20.0000​រៀល​រហូតដល់​50.0000​រៀល បើ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បង់លុយ​ឲ្យ​មន្ត្រី​គយ​ទាំង​នោះ​ទេ គឺ​ក្រុម​គយ​ចោទប្រកាន់​ពួកគាត់ ដូចជា​ឥ​វ៉ាន់ បន្លែ ផ្លែ​ឈើ​ទាំង​អស់ហ្នឹង​សុទ្ធ​តែ​អត់​មាន​ពន្ធ​ត្រូវ​តែ​បង់លុយ​ឲ្យ ទើប​បាន​ឲ្យ​ឡាន​ទៅ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​គាត់​បាន​តវ៉ា​ថា គាត់​បាន​បង់លុយ​ឲ្យ​ការិយាល័យ​គយ​នៅ​ច្រក​រួច​ហើយ​ម៉េច​បាន​ជា​មក​កាក់​តាមផ្លូវ​ទៀត ទោះបីជា​គាត់​ពុំ​មាន​លុយ​បង់​ឲ្យ​ក៏​ក្រុម​គយ​មិន​ព្រម​ឲ្យ​ដឹក​ទំនិញ​ចេញចូល​បាន​ឡើយ​។​

​ប្រភព​បាន​បន្ថែម​ឲ្យដឹង​ថា សូម្បី​តែ​ជី​មួយ​កា​រ៉ុង​យកទៅ​ចំការ​ក៏​បង់​ឲ្យ​ការិយាល័យ​គយ​ក្នុង​មួយ​កា​រ៉ុង​20​បាត​(​ប្រាក់​ថៃ​) បាន​គយ​ឲ្យទៅ​ហើយ​ពេល​ទៅដល់​កន្លែង​កុងត្រូលជជុះ​ត្រ​វ​បាន​គយ​ទារ​លុយ​បន្ថែមទៀត ដែល​ទង្វើ​របស់​លោក​មេ​គយ​រូបនេះ​កំពុង​ជាន់ក​ប្រជាពលរដ្ឋ​ឲ្យ​រង​ទុក្ខ​លំបាក និង​ភាពក្រីក្រ​នៅតែ​បន្ត​រហូត​មិនចេះចប់​ទេ បើសិន​ជា​ក្រុម​មន្ត្រី​គយ​ដែល​ពុករលួយ តាំងពី​កូនចៅ​រហូត​ដល់​មេ​បែប​នេះ​ធ្វើឲ្យ​ប្រជាពលរដ ្ឋ​និង​អាជីវករ​កាន់តែ​ក្តៅក្រហាយ ដែល​អាច​នឹង​ការខឹង​គោ​ទៅ​វាយរ​ទេះ​ជា​ក់​ជាមិនខាន ក្រោម​ស្នាដៃ​ពុករលួយ​របស់លោក អ៊ុយ  វ៉ុ​ត ប្រធាន​គយ​ប្រចាំ​ច្រក​ភ្នំ​ដី​(​គី​ឡូ​13) ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ខណ​:​ពេល​ថ្មីៗ​នេះ​លោក​អ៊ុយ វ៉ុត​កំពុង​មាន​អ៊ុន​អៀ​កាក់កប​ក្នុង​ការរកចំណូល​ឯកជន ដោយសារ​បើកដៃ​ឲ្យ​ឈ្មូញ​នាំ​ចូល​ម៉ូតូ គេច​ពន្ធ​រាប់រយ​គ្រឿង​សុទ្ធតែ​ស៊េរី​ទំនើប​ប្រភេទ​អូ​តូ ដែល​គេ​សង្ស័យថា មាន​ការឃុបឃឹត​គ្នា ហើយ​ទំនងជា​បែកការ​រឿង​ផលប្រយោជន៍​ចែក​ភាគហ៊ុន​ជាមួយ​មេៗ មិន​ស្មើ​ទើប​លោក​អ៊ុយ វ៉ុ​ត បាន​ធ្វើ​ជា​ចាប់​យក​មក​ដាក់​នៅក្នុង​ការិយាល័យ​ខ្លួន ដោយ​លាក់លៀម​មិន​ឲ្យ​អ្នកណា​ទៅ​ក្បែរ​បានឡើយ ដែល​អាច​ងាយស្រួល​ក្នុងការ​សម្រួល​គ្នា​ស្ងាត់ៗ ដើម្បី​ឲ្យ​ម៉ូតូ​ទាំងអស់​នោះ​ទៅ​ជា​ស្របច្បាប់​វិញ​។​

​បើ​តាម​អ្នករកស៊ី​ត្រឹមត្រូវ​ធម្មតា​វិញ​បានឲ្យដឹង​ថា​ការដឹកនាំំ​របស់​លោក​អ៊ុយ វ៉ិត ដែល​ចាប់​តាំង ពី​បាន​មក​កាន់​តំណែង ជា​មេ​គយ​ច្រក​ភ្នំ​ដី​អស់​រយ​:​ពេល​ជា​ច្រើន​ខែ​មកនេះ គឺ​គ្មាន​អ្វី​ប្រែប្រួល​ក្នុង​ការបង្កើន​ចំណូល​ពន្ធគយ​នៅឡើយ​ទេ​ពោល​គឺ​លោក​អ៊ុយ វ៉ុត​កំពុងប​ន្តអនុវត្តន៍​តាម​គន្លង​មេគយ​ជំនាន់​មុន ក្នុងការ​រក្សាទុក​មេ​ឈ្មួញ​ធំៗ មួយចំនួន​ឲ្យ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ឆ្លងកាត់​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន ដោយ​បង់ពន្ធ​មិន​គ្រប់​សំរាប់​ទុក​ស៊ី​ក្រៅ​ដដែល​ហើយ​ម្យ៉ាងវិញទៀត ការប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​ការទទួល​សំណូក​ពី​ឈ្មួញ​ធំៗ ជា​មុខសញ្ញា​បង់ពន្ធ​មិន​គ្រប់ ក៏​បាន​ធ្វើឲ្យ​លោក​អ៊ុយ វ៉ុ​ត មាន​អំណាច​ជិះសេះ​លែងដៃ​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​ឲ្យ​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​បង្កប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញទំហឹង​តែ​ម្តង រួច​ចាំ​ទទួល​ផលប្រយោជន៍​ពី​ពួក​ឈ្មួញ​ទាំងនោះ ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​រួចជាស្រេច​ហើយ ទើប​អាច​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចូលមក​យ៉ាង​រលូន​។​

តាម​ការអះអាង​ពី​មន្ត្រី​តូចតា​ចឲ្យដឹងថា សព្វថ្ងៃនេះ​លោក​អ៊ុយ វ៉ុ​ត កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញ​គេច​ពន្ធ ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​ខ្មែរ តាម​ច្រក​ភ្នំ​ដី​ក្នុង​មួយ​ខែៗ មាន​រថយន្ត​ធំៗ​រាប់រយ​គ្រឿង ដែល​គេ​ដឹងថា​ជា​របស់​ក្រុមហ៊ុន ហើយ​ថៅកែ​ជា​អ្នកមាន​អំណាច​ដ៏​ល្បីល្បាញ​រាប់​ឆ្នាំ​មកហើយ បាន​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​រថយន្ត​យី​ឌុប​និង​កុងតឺន័រ​ភាគច្រើន​ជា​ប្រភេទ​ទំនិញ​ខុសច្បាប់ ដែល​ត្រូវ​បង់ពន្ធ​តំលៃ​ខ្ពស់ ប៉ុន្តែ​ដោយសារ​ការឃុបឃឹត​គ្នា​បង់ព​ន្ធត្រឹមតែ​30%​ទៅ​40%​ប៉ុណ្ណោះ និង​បង់​ត្រឹមតែ​ជា​ទំនិញ​ចម្រុះ ដូចជា​គ្រឿងបន្លាស់​ដែល​នាំ​ចូល​មក​មិន​បាន​បង់ពន្ធ​នោះ ធ្វើឲ្យ​បាត់បង់​ចំណូល​ពន្ធរ​ដ្ឋ​រាប់សិ​ប​លាន​រៀល​ក្នុង​មួយ​ខែៗ​ទៀតផង​។​

​គួររំលឹកថា រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​ខុសច្បាប់ និង​ជំរុញ​ដល់​ការប្រមូល​ពន្ធគយ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ផ្ទុយ​ទៅ​វិញ​លោក​អ៊ុយ វ៉ុត​មេគយ​ច្រក​ភ្នំ​ដី​គិតតែ​ពី​ច្បាម​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ស្រង់ដើម ក្នុងការ​តូ​យក​តំណែង​ដែល​បាន​ធ្វើ​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី​នេះ បើ​ទោះ​ជា​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក៏ដោយ​ក៏​លោក​អ៊ុយ វ៉ុ​ត ខំប្រឹង​ប្រមូល​លុយ​ចូល​ហោប៉ៅ​ឯកជន​ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​មិន​ញញើត​កោតខ្លាច​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​ដែល​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​មាន​ចំណាត់ការ​ដ៏​តឹងរឹង​ក្នុងការ​កំចាត់​អំពើពុករលួយ នៅពេល​ខាងមុខ​នេះ ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ ទៅលើ​មន្ត្រី​នៅ​គ្រប់​ស្ថាប័នរដ្ឋ​ជា​ពិសេស​លោក​អ៊ុយ វ៉ុ​ត ប្រធាន​គយ​ច្រក​ភ្នំ​ដី​នេះ​តែម្តង ពីព្រោះ​លោក​អ៊ុយ វ៉ិត កំពុង​ល្បីល្បាញ​ថា​បាន​យក​អំណាច​ខ្លួន​ក្តោប​ក្តាប់​ផ្តាច់មុខ​ក្នុងការ​ជំរិត​ទារលុយ​ពី​ប្រជាពលរដ្ឋ​និង​ថែម​ទាំង​មិន​ឲ្យ​មន្ត្រី​ជំនាញ​របស់​ស្ថាប័ន​ផ្សេង​ដែល​នៅ​ប្រចាំ​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ដូចគ្នា​នោះ លូកលាន់​កា​ងារ​ជា​មួយ​គយ​ជាដាច់ខាត​។​

​ពាក់ព័ន្ធ​នឹង​ករណី​លោក អ៊ុយ វ៉ុត​ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​បាន​យក​លុយ​ពី​ថៅកែ​ធំៗ​ដឹកជញ្ជូន​ទំនិញ ដោយ​រថយន្ត​យី​ឌុប​រថយន្ត​កុងតឺន័រ បាន​ដឹក​រថយន្ត​ចូល​ថា​ជា​គ្រឿងបន្លាស់​មក​នោះ ភាគច្រើន​ជា​ប្រភេទ​រថយន្ត​ទំនើបៗ​កាត់ត ដែល​គេ​បង់ពន្ធ ជា​គ្រឿងបន្លាស់​និង​មួយចំនួនទៀត​ជា​ស្រា ភេសជ្ជ​: ទំនិញ​ចាប់ហួយ ហើយ​រាល់​ទំនិញគេចពន្ធ​ឆ្លងកាត់​តាម​ច្រក​ភ្នំ​ដី​(​គី​ឡូ​13)​ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ដែល​គេ​ជឿថា បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​លោក​ឈុន សុភមង្គល​ប្រធាន​សាខា​គយ​និង​រដ្ឋាករ ខេត្ត​បាត់ដំបង​ផងដែរ ទើប​លោក​អ៊ុយ វ៉ុ​ត ហ៊ាន​ឲ្យ​ដំណើរការ​ដឹកជញ្ជូន​យ៉ាង​រលូន ដោយ​គ្មាន​ការត្រួតពិនិត្យ​បែបនេះ គួរតែ​លោក​គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ទូទាំងប្រទេស សូមមេត្តា​ចាត់វិធានការ​ជាបន្ទាន់ ទៅលើ​មន្ត្រី​ក្រោម​ឱវាទ​ដែល​នាំ​គ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពន្ធរ​ដ្ឋ ក្នុងពេល​កាន់តំណែង​ហើយ​ធ្វើឲ្យ​រាជរដ្ឋាភិបាលខកបំណ​ង ព្រោះ​តែ​មន្ត្រី​ពុករលួយ ជាពិសេស​មើលស្រាល​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្ត​្រី ដែល​ខិតខំ​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ភាព​រីកចំរើន និង​មាន​និតិរដ្ឋ​យ៉ាង​ពិតប្រាកដ ដែល​មិន​អាច​មាន​មន្ត្រី​លាមក​ណា​ថ្លើមធំ​ពាសមេឃ​មក​កំចាត់​សម្តេច​បាន​ជាដាច់ខាត បើទោះបី​លោក អ៊ុយ វ៉ិត អាង​ខ្នងបង្អែក​ធំ​ប៉ុន​ណា​ក៏ដោយ​ក៏​ទប់​មិន​ឈ្នះ​នឹង​យុទ្ធាការ​កណ្តាប់ដៃ​ដែក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានឡើយ​។​

​អង្គភាព​ព័ត៌មាន​គេហទំព័រ​MSKnews​យើង​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​រាល់​ការបំភ្លឺ​បកស្រាយ​ណាមួយ​ជុំវិញ​ការពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​គ្រប់ពេលវេលា​ខណ​:​ដែល​ការព្យាយាម​សុំ​ជួប​ជាមួយ​លោក​អ៊ុយ វ៉ិត​មិនបាន​សម្រេច​កាលពី​ម្សិលមិញ​នេះ ៕

 

Filed in: រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com