0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់វត្តព្រែកលួង ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាអនុគណស្រុកខ្សាច់កណ្ដាល !

(កណ្តាល)៖ យោងតាមសេចក្តីសម្រេចរបស់សាលា អនុគណស្រុកខ្សាច់កណ្តាល លេខ ៣៩/២២​ ស. អ.ខ្ស.ក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការដា ក់វត្តព្រែកលួង ឱ្យស្ថិតក្រោមការគ្រប់គ្រងផ្ទាល់រប ស់សាលាអនុគណស្រុកខ្សាច់កណ្តាល បានធ្វើឡើ ងបន្ទាប់ពីមានការដាក់លិខិតលាលែងពីការគ្រប់ គ្រងវត្តព្រែកលួង ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ របស់ភិក្ខុវិធុរបណ្ឌិតតោ យន វុទ្ធី និងដោយយោងតាមស្មារតីអង្គប្រជុំរបស់សាលាអនុគណស្រុកខ្សាច់កណ្តាល ហើយជាតម្រូវការចាំបាច់របស់ព្រះអនុគណ លន់ សុគន្ធា បានសម្រេចប្រគល់តួនាទីនិងភារកិច្ចប្រគេនជូនព្រះភិក្ខុសុភមិត្តោ សុខ រ៉ា ជាព្រះចៅអធិការស្តីទីវត្តព្រែកលួង ដើម្បីដឹកនាំគ្រប់ គ្រងនិងទទួលខុសត្រូវនូវរាល់ភារកិច្ចទាំងឡាយ ក្នុងវត្តឱ្យមាននិរន្តរភាពតទៅ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបា លខេត្តកណ្ដាល នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២ ០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់វត្តព្រែកលួង ស្ថិតក្រោមការគ្រប់គ្រងរបស់សាលា អនុគណស្រុកខ្សាច់កណ្ដាល និងប្រកាសតែងតាំងចៅអធិការនៃវត្តព្រែកលួង ស្ថិតក្នុងវត្តព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាញាណដ៏ឈ្លា សវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអគ្គមហារដ្ឋបុរសនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងមាន ការអភិឌ្ឍលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ពិសេសការធ្វើឱ្យប្រសើរឡើងនូវហេដា្ឋរចនាសម្ព័ន្ធ សង្គម ស្ថេរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ រួមទាំងសេរីភាពខាងជំនឿសាសនា ក៏ត្រូវបានលើកតម្តើងផងដែរ ក្នុងនោះរួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាដទៃៗទៀត ដែលបាន នងកំពុងប្រតិបត្តិនៅព្រះរាជាណាចក្រកម្ពុជា ដោ យឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបា លកម្ពុជាទៅលើការអភិវឌ្ឍកិច្ចការសាសនា ធ្វើឱ្យព្រះពុទ្ធសាសនា មានរីកចម្រើនបោះជំហានទៅ មុខឥតឈប់ឈរ មានសមិទ្ធផលនានាជាច្រើន គ្រប់វិស័យ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសវត្តអារាមដែលត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេ ស គ្រប់រាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌក្រោមដំបូ លនៃសុខសន្តិភាព។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាល បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពល រដ្ឋសូមចូល រួមថែរក្សាសន្តិភាពទាំងអស់គ្នានិងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន រួមគ្នាប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈ មិនអនុញ្ញាតឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាព នៅកម្ពុជាបានឡើយ។

ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាជនកម្ពុជា ពិសេសប្រជាពលរដ្ឋឃុំព្រែកលួង ស្រុកខ្សាច់កណ្តាលទាំងអស់គ្នា ត្រូវបន្តកាតព្វកិច្ចរបស់ខ្លួន គោរពស្រឡាញ់ សម្តេចតេជោ គាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបម្រើ និងការ ពារប្រជាពលរដ្ឋ និងប្រទេសជាតិ ឱ្យបានសុខសា ន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចទៀត ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com