0

ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ៣០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី សម្រេចផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង រួមមាន ៖ ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង និងថ្នាក់បរិញ្ញាបត្ររង ចំនួន ១៥កន្លែង ដល់សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា ការទទួលពាក្យគឺចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com