0

​វេទិការ​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួគ៌​បុគ្គល​សញ្ជាតិ​ពីរ​កំពុង​ដឹកច្រមុះ​អូសទាញ​លោក ឃួ​ង ស្រេង និង​លោក ជួន សុវណ្ណ មេដឹកនាំ​ក្រុងភ្នំពេញ​ឱ្យ​ធ្លាក់​រណ្តៅ​កប់​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​2018​នេះ​ទៀត​ហើយ​?

​រាជធានី​ភ្នំពេញ ៖ អង្គភាព​គេហទំព័រ​MSKnews​ចេញផ្សាយ​ថ្ងៃ​សៅរ៍ 3​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធ​សករាជ​2562 ត្រូវ​នឹង​ថ្ងៃទី​30 ខែមិថុនា ឆ្នាំ​2018 ÷ ថ្មីៗ​កន្លងទៅនេះ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​ទៅ​មន្ត្រីក្រោមឱវាទ​ថា ៖ «​បើ​ចង់បាន​បេះដូង​ពី​រាស្ត្រ​ត្រូវយក​បេះដូង​ខ្លួនឯង​ទៅ​បំរើ​រាស្ត្រ​ឱ្យបាន​ល្អ ធ្វើ​មន្ត្រី​គឺជា​អ្នក​បំរើ​រាស្ត្រ មិនមែន​រាស្ត្រ​ជា​ទាសក​រដាច់​ថ្លៃ​ខ្ញុំបំរើ​របស់​អស់លោក​នោះ​ទេ​» ស្របពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុង​ធ្វើកំណែទម្រង់​ដ៏​ស៊ីជម្រៅ លើ​ការអនុវត្ត​ច្បាប់ ប្រកប​ដោយ​នីតិរដ្ឋ ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព ជូន​ដល់​សង្គមជាតិ និង​ប្រជាពលរដ្ឋ ជាពិសេស គឺ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព បង្កប់​ដោយ​យុទ្ធសាស្ត្រ​9​ចំណុច ដែល​តម្រូវឲ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មាន​តួនាទី​ការពារ ថែរក្សា បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ជាប់​ជាប្រចាំ នៅតាម​បណ្តា​មូលដ្ឋាន​និមួយៗ ។​

​ផ្ទុយទៅវិញ លោក​លោក ឃួ​ង ស្រេង  ចៅហ្វាយ​ក្រុងភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ បែរ​ជា​ព្រងើយកន្តើយ ជាន់​ពន្លិច អនុសាសន៍​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបបាន​ជា​បណ្តែតបណ្តោយ ឲ្យ​មេបន​ល្បែង​ឈ្មោះ សួគ៌ បើក​សង្វៀន​ភ្នាល់​ទឹកភ្លៀង យ៉ាង​អនាធិបតេយ្យ ស្ថិតនៅ​ក្នុង​សង្កាត់​អូរឫស្សី​ទី​2 ខណ្ឌ​7​មករា រាជធានី​ភ្នំពេញ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​អើត​ក្បាល ចុះ​ទៅ​ហាមឃាត់ ឬ​បង្ក្រាប​នោះឡើយ ។​

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ទីតាំង​ល្បែងភ្នាល់​ទឹកភ្លៀង ដ៏​ធំ​មួយ​នេះ បាន​ក្លាយជា​វេទិការ​អ្នកញៀន​ល្បែង​ចាក់​លុយ​ភ្នាល់​ទឹកភ្លៀង​យ៉ាង​សម្បើម​យក្ស ដែល​ម្ចាស់​សង្វៀន​ឈ្មោះ គេ​ហៅថា តា​សួគ៌ ជា​បុគ្គល​មាន​សញ្ជាតិ​ពី​រ​នេះ បាន​បើក​លេង​ជា​យូរណាស់​មកហើយ មិន​ដែល​មាន​កម្លាំង​សមត្ថកិច្ច ណា​ហ៊ាន​ចុះទៅ​ចាប់​បង្ក្រាបបាន​ម្តងណា​ឡើយ ក្រៅ​តែ​ពី​ការ​សម្ងំ​ចាំ​ទទួល​លាភសក្ការៈ​ពី​ម្ចាស់​កាស៊ីណូ​ទឹកភ្លៀង​យ៉ាង​ក្រាស់ឃ្មឹក​ក្នុង​មួយខែៗ ដោយ​មិន​ចាំបាច់​ទៅ​រំខាន ដល់​ការងារ​រកស៊ី​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួគ៌ ដែល​ជា​ជនជាតិ​ខ្មែរ​និង​អាមេរិកាំង​នោះទេ ដែល​ប្រជាពលរដ្ឋ​ទូទៅ នៅ​រាជធានី​ភ្នំពេញ​និយាយថា បើ​តា​សួគ៌​មិន​បង់លុយ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ទាំងអស់​នោះ​គឺ​ច្បាស់​ជា​មិន​អាច​ដំណើរការ​លេង​យ៉ាង​រលូន​រហូតមកដល់​សព្វ​ថ្ងៃនេះ​ដែរ ? ហេតុដូចនេះ​ហើយ​ទើបបាន​ជា​ថៅកែ​សួគ៌ ម្ចាស់​វេទិការ​ទឹកភ្លៀង​រូបនេះ បានដៃ​បើក​លេង​ដោយ​សេរី​គ្មាន​កោតខ្លាច​ស្ថាប័ន​ខាង​ណា ឬ​ថ្នាក់ដឹកនាំ​ជាដាច់ខាត ព្រោះ​ម្ចាស់​ទីតាំង​នេះ​មាន​ឥទ្ធព​ល​ខ្លាំង​ណាស់​មិនចាញ់​ថៅកែ​កាស៊ីណូ​នោះ​ឡើយ ដោយសារ​តែ​អំណាច​ទឹកប្រាក់​ធ្វើឲ្យ​អ្នកលេង​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​និង​មន្ត្រី​លាមក​ឈ្លក់ទឹកលុយ​ជិះសេះ​លែងដៃ​មិន​កោតខ្លាច​នឹង​ច្បាប់​បន្តិច​ទាល់តែសោះ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ទីតាំង​បន​ល្បែងភ្នាល់​ទឹកភ្លៀង​ខុស​ច្បាប់​របស់​តា​សួគ៌ នេះ កំពុងតែ​ពង្វក់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​ញៀន​នឹង​ល្បែងស៊ីសង យ៉ាង​ង​ប់ង​ល់​ងើប​មុខ​មិន​រួច​ទេ​ដោយសារ​ការលេង​ភ្នាល់​ចាក់​លុយ​អស់​រាប់រយ​រាប់ពាន់​ដុល្លារ​អាមេរិក យក​ឈ្នះ​ចាញ់​យ៉ាង​ផ្កាប់មុខ​អស់​លុយ អស់​ទ្រព្យសម្បត្តិ លែងលះ​គ្រួសារ លក់​ផ្ទះ​រត់ចោលស្រុក បង្កើត​អំពើចោរកម្ម លួច​ឆក់​ប្លន់​ស្ទើរតែ​គ្រប់​ទីកន្លែង​សកម្មភាព​ទាំងអស់នេះ​ហើយ ដែល​លោក​ឃួង ស្រេង និង​លោក​ជួន សុវណ្ណ បាន​ឡើង​កូដ​មក​ធ្វើជា​ចៅហ្វាយ​ក្រុងភ្នំពេញ និង​ស្នងការ​ក្រុង​នោះ រួច​ខំប្រឹង​បំប៉ោង​ខ្លួន អួតអាង​ពី​ស្នាដៃ​ខិតខំ​ប្រឹងប្រែង​ដឹក​នា ំ​ឬ​គ្រាន់​តែ​ស្រែក​ក្តែងៗ​ថា​នឹង​ចាត់វិធានការ​ឲ្យ​ដូច​ភ្លៀងរលឹម​ដើម្បី​លុបបំបាត់​ភាព​អសកម្ម និង​ភាពអនាធិបតេយ្យ​ពី​ពួក​ជន​សង្គម​ងងឹត​ទាំង​នោះ​មែន​ទេ​…​ទាន​ប្រោស​..! ប៉ុន្តែ​ជា​ការ​វាយ​ស្មៅ​បង្អើល​ពស់ គោះ​យកលុយ​ប្រចាំខែ​ប្រចាំ​រដូវ​ប៉ុណ្ណោះ​….sic ។​

​ប្រភព​បាន​បន្ត​ថា​ទី​តាំងភ្នាល់​ទឹកភ្លៀង​ដុះ​ស្លែ​របស់​តា​សួគ៌ ដែល​លួច​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​បង្កប់​ដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មាន​ទាំង​បៀរ អាប៉ោង ខ្លា​ឃ្លោក តៃ​ស្រុីវ យូគី រួម​ទាំង​មាន​ពួក​ក្រវីក្បាល​នៅក្នុង​រោង​ទរ​ទឹកភ្លៀង ស្ថិតនៅ​លើ​ជាន់​ទី​4 កែង​ផ្លូវ​217​និង​ផ្លូវ​139 ពីលើ​ផ្ទះ​លេខ​213 សង្កាត់​អូរឫស្សី​2​ខណ្ឌ​7​មករា និង​មាន​សាខា​នៅ​ក្នុង​ស្តា​ត​អូរ​ឡាំ​ពិ​ក ដែល​អ្នក​ងើយ​មើល​មេឃ​ចាំ​បោះដៃ​តាម​ទូរស័ព្ទ និង​វិទ្យុទាក់ទង​សំរាប់​ភ្នាល់​ស៊ីសង​គ្នា​តាមរយ​:​មេ​កញ្ច្រែង​ដែល​ទិញ​ដុំ​លក់រាយ​គិត​ជា​គីឡូ​ឬ​ជា​ខាំ តាម​ចំនួន​អ្នក​ចាក់ ហើយ​តា​សួគ៌ កំពុង​រកស៊ី​បាន​កាក់កប​ខ្លាំងណាស់ ក្នុង​មួយ​រដូវ​កាល​វេច​លុយ​វាល់​បាវ​យក​ទៅ​អាមេរិក ដែល​សព្វថ្ងៃនេះ គេ​បាន​បង្ហើប​ឲ្យដឹងថា សេដ្ឋី តា​សួគ៌ ក៏​បាន​ពង្រីក​សាខា​ជាច្រើន​កន្លែង​ទៀត ដូច​ជា​ទីតាំង​នៅ​ផ្លូវ​60​ម៉ែត្រ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​ទីតាំងនៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ជាដើម​។​ល​។ នោះ​សួរ​ថា ចុះ​ហេតុអ្វី​បានជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង និង​លោក​ជួន សុវណ្ណ រួមទាំង​លោក​ម៉ៅ ភារុន​ចៅហ្វាយខេត្តក​ណ្តាលនិង​លោកស្នងការ​មិន​អើពើ​ចាត់វិធានការ​ទប់ស្កាត់​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​ផង​ទៅ ? ឬ​ក៏​កំពុង​ឃុប​ឃឹត​គ្នា​ដើម្បី​ផលប្រយោជន៍​តែប៉ុ​ណ្ណោះ​ទេ​?​បើ​យ៉ាង​ដូច្នេះ​មែន​នោះ​ច្បាស់​ជា​ត្រូវ​បាន​លោក​សួគ៌ ម្ចាស់​ទីតាំង​បន​ល្បែង​ទឹកភ្លៀង​រូបនេះ ដឹកច្រមុះ​អូសទាញ​លោក​ឃួង ស្រេង និង​លោក​ជួន សុវណ្ណ ទម្លាក់​ចូល​ក្នុង​រណ្តៅ​កប់​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ចោល​ជាក់​ជា​មិនខានឡើយ អញ្ចឹង​ហើយ​បានជា​ធ្វើឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ខឹង​គោ​ទៅ​វាយ​រទេះដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បានឃ្លាត​ចាក​ឆ្ងាយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ​ទៅ​គាំទ្រ​អ្នកផ្សេង​នា​ពេល​កន្លងមក​នេះ ចុះ​មកដល់​ពេល​ឥឡូវ​គេ​ចាំ​មើល​ថា តើ​លោក​ឃួង ស្រេង និង​លោក​ជួន សុវណ្ណ ព្រមទាំង​ចៅហ្វាយខេត្ត​កណ្តាល ឬក៏​ចៅហ្វាយខេត្ត​ទាំងអស់​ហ្នឹង​ត្រូវ​អស់តំណែង​សិន ព្រោះតែ​មិន​មាន​មុខមាត់​អ្វី​ដែល​អាច​ស្រង់​ប្រជាប្រិយភាព​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ នៅពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណាត្តិទី​6​ឆ្នាំ​2018​នាពេល​ខាងមុខ​នេះ​?​។​

​ប្រភព​បាន​បន្តទៀតថា ម្ចាស់​ល្បែងស៊ីសង​ទឹកភ្លៀង​ឈ្មោះ​សួគ៌ នេះ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​អូរឫស្សី​ទី​2 ខណ្ឌ​7​មករា រាជធានី​ភ្នំពេញ បាន​បើក​លេង​ជា​រៀងរាល់ថ្ងៃ​នា​រដូវវស្សា​នេះ គឺ​ក្នុង​មួយថ្ងៃៗ មាន​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង អាប៉ោង បៀរ​គ្រប់​ប្រភេទ មក​លេង​យ៉ាង​ពពាក់ពពូន​ភ្លូកទឹកភ្លូកដី​ស្រែក​ហ៊ោកញ្ជ្រៀវ​ទ្រហឹង​អឺងកង អម​ដោយ​មាន​អ្នក​គ្រវីក្បាល​ដែល​គេ​សង្ស័យ​ញៀន​ថ្នាំ និង​លោក​សួគ៌ ជា​មេ​ផាក់​ហួរ រួម​នឹង​មេ​កុងស៊ី ដែល​អ្នកលេង​មាន​ឡាន​និង​ម៉ូតូ​ចាំ​យក​លុយ​ហើយ​កាត់កង​គ្នា​នៅ​ពេល​ពួកគេ​អស់​លុយ ព្រោះ​ចាញ់ល្បែង​ទាំងនោះ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល បែរជា​មិនដឹង មិនឮ ដេក​លក់​អស់ ជាពិសេស​លោក​ឃួង ស្រេង ចៅហ្វាយ​ក្រុងភ្នំពេញ​ដ៏​មហាលោតផ្លោះ មហាអស្ចារ្យ​កំពុង ក្លាយ​ជា​វីរៈបុរស​មន្ត្រី​ជើង​ដប់ ជាប់​ត្រគៀក​ងើប​លែងរួច​ពី​ប៊ុយ​រ៉ូ​ម៉ាស៊ីនត្រជាក់​យ៉ាង​រំភើយ​ទើប​បណ្តែតបណ្តោយ​ឲ្យ មេ​បន​ល្បែង​ឈ្មោះ​សួគ៌​នេះ ធ្វើ​ព្យុះ​ភ្លៀង​ស្រេច​តែ​ក្បាល់​ចិត្ត សប្បាយ​នឹង​ការ​កើប​លុយ​វាល់​លាន​ក្នុង​មួយ​ថ្ងៃៗ យកមក​ធ្វើ​មានបាន ជាមួយ​ពួក​មន្ត្រី​លាមក​ឈ្លក់​ទឹកលូ​នៅ​ពេល​ភ្លៀង​ស្ទះ​ម្តងៗ ហាក់ដូចជា​កំពុង​ហែក​បំផ្លាញ​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​នូវ​រាល់​អាណត្តិ​បែបនេះ ច្បាស់​ជា​សម្តេច​តេជោ ហ៊ុន សែន បញ្ចេញ​កណ្តាប់ដៃ​ដែក​វាយកំទេច​ពួក​មន្ត្រី​អែបអប​ឡេមឡឺម​ទាំង​នោះ​ចោល​ហើយ ព្រោះ​ដោយសារ​តែ​នៅ​មុខ​សម្តេច​និយាយ​ផ្សេង​នៅ​ពីក្រោយ​ខ្នង​វិញ បោកប្រាស់​ក្បត់​សម្តេច ខណៈ​ដែល​រាជរដ្ឋាភិបាល​នឹង​បើក​យុទ្ធនាការ​ប្រើ​ធម៌​ក្តៅ​កំចាត់​មន្ត្រី​ពុករលួយ​ទាំងអស់​នោះ​ចោល​នៅពេល​ខាងមុខ​នេះ​ជាក់​ជាមិនខាន ចាំ​មើល​ចុះ …​ហេ​…​ហេ​….​ហេ​..!.​។​

​ទាក់ទិន​នឹង​ករណី​តា​សួគ៌ ម្ចាស់​វេទិការ​ល្បែង​ទឹកភ្លៀង បើក​លេង​យ៉ាង​រលូន​នៅក្នុង​កណ្តាល​ក្រុងភ្នំពេញ​នេះ អង្គភាព​គេហទំព័រ អឹម អេស ខេ MSKnews​យើង​សង្ឃឹមថា លោក​ឃួង ស្រេង និង​លោក​ជួន សុវណ្ណ ទំនង​ជា​បាន​ជ្រាប​នូវ​ព័ត៌មាន​នេះ ហើយ​គួរតែ​ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់​ទើប​សក្តិសម​ជា​អ្នក​ប្តេជ្ញាចិត្ត​ពេល​បាន​ឡើងកាន់តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ និង​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​កុំឲ្យ​បាត់បង់​អំណាច​មុន​ពេល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សំពង​បែក​កញ្ចប់មាត់​អត់​គំរប រួច​ដក​តំណែង​ក្រវាត់ចោល ដោយសារ​តែ​មេបន​ល្បែងស៊ីសង បង្កើត​កាស៊ីណូ​ទឹកភ្លៀង​ខុស​ច្បាប់​របស់​តា​សួគ៌ ធ្វើឲ្យ​ខូច​ពូជ​គណបក្ស​ប្រជន​កម្ពុជា ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​ខិតខំ​កសាង អភិវឌ្ឍ បំរើ​ប្រជាពលរដ្ឋ​ជិត​40​ឆ្នាំ​មកនេះ យ៉ាង​លំបាក​ទំរាំ​តែ​បាន​រឹងមាំ ហើយ​បែរជា​ត្រូវ​បំផ្លាញ ដោយ​ពួក​ពុល​នឹង​ល្បែង​ល្មើសច្បាប់​ដែ​លឃុប​ឃឹត​គ្នា ជាមួយ​មន្ត្រី​លាមក​ស្ទក់​មិន​ធ្វើ​ការងារ ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ ស្របពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​ស្អប់ខ្ពើម និង​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​អង្គភាព​ព័ត៌មាន​MSKnews​យើង​នឹង​ទទួល​ព័ត៌មាន​ជុំវិញ​សកម្មភាព​បើក​សម្បុក​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​រាជធានី​ភ្នំពេញ​នេះ ដើម្បី​ធ្វើ​ការចុះផ្សាយ​នៅ​លេខ​ក្រោយ​ទៀត ។​

​សម្តេច​ពូ ជាទីគោរព​…! ខ្ញុំបាទ​ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន​មហាសេនា​ខ្មែរ ដែល​បាន​រួមចំណែក​ដ៏​ធំធេង​ជាមួយ​សង្គម​ជាតិ​ដង្ហែរ​តាម​រាជរដ្ឋាភិបាល​តាំងពី​ដើម​រហូត​មក​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​យូរអង្វែង​មក​ហើយ​ពេលនេះ​ក្នុងនាម​ខ្ញុំបាទ​ជា​ម្ចាស់​គេហទំព័រ អឹម អេស ខេ MSKnews សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អញ្ជើញួ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជាែ​ដល​មាន​លេខ​រៀង​ទី​20​ជា​ក្តីសង្ឃឹម​តែមួយ​គត់​ដើម្បី​ជោគវាសនា​អនាគត​ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​នាំមក​នូវ​សន្តិភាព ការរីកចំរើន​លើ​គ្រប់​វិស័យ​ដែល​មាន​បេក្ខភាព​សម្តេច​តេជោ​ហ៊ុន សែន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​តទៅទៀត ដូចនេះ​សូមកុំ​ភ្លេច​ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា​នៅ​ថ្ងៃអាទិត្យ​ទី​29 ខែកក្កដា ឆ្នាំ​2018​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

 

 

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com