0

ឯកឧត្តម ហ៊ីង ប៊ុនហៀង ប្រកាន់ជំហរគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាមហាវីរៈជនសង្រ្គោះ ការពារ និងបម្រើប្រជាពលរដ្ឋគ្រប់កាល:ទេស:

(ភ្នំពេញ)៖ ភាពស្និទ្ធស្នាលនិងក្តីសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏ដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បង្ហាញនូវការគោរពស្រឡាញ់យ៉ាងផុលផុសចំពោះ ឯកឧកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានស្តែងចេញឡើងជាមួយនឹងការជួបសំណេះសំណាលនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២ ០២៣នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ជំទាវ ប៉ែន ចន្នី ប្រារព្ធពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍សត្ថារាម ហៅវត្តពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាមហាវីរៈជន ស្នេហាពិតប្រាកដ បានជួយសង្រ្គោះប្រទេសជាតិ រំដោះ ជីវិតប្រជាពលរដ្ឋរួចចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ការពារជាតិ សាស នា ព្រះមហាក្សត្រ រក្សាអធិបតេយ្យភាព និងបូរ ណៈភាពបានគង់វង្ស បម្រើប្រជាពលរដ្ឋគ្រប់កាល: ទេសៈមិនដែលរត់ចោលប្រជាពលរដ្ឋនៅពេលជួបការលំបាក។

ឯកឧត្តម បានបន្ដថា សម្ដេចតេជោ ហ៊ុន សែន បានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានចំណាយសាច់ស្រស់ ឈាមស្រស់ បានលះបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារ ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានស្វែងរកសុខសន្តិភាពជូនប្រជាពល រដ្ឋ និងសង្គមជាតិពិតប្រាកដទូទាំងប្រទេសព្រម ទាំងជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អ បានដឹកនាំប្រទេសឈរនៅលើផ្លូវត្រូវ ធ្វើឲ្យពិភពលោកទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិ ហើយសម្ដេចតេជោ ជាវីរៈបុរសរបស់កម្ពុជាពិតប្រាកដ ជាស្ថាបនិកសន្តិភាព ការពារបូរណភាពទឹកដី មិនក្បត់ឧត្ដមគតិជាតិ មិនដោះដូរអធិបតេយ្យភាពជាតិជាមួយនឹងផលប្រ យោជន៍បរទេសឡើយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានអំពាវនាវដ ល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នានិងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ ថ្លៃបាន រួមគ្នាប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា និងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈ មិនអនុញ្ញាតឲ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាព នៅកម្ពុជាបានឡើយ។ ឯកឧត្តម សំណូមពរដល់ប្រជាជនកម្ពុជា ពិសេសប្រជាពល រដ្ឋ ខណ្ឌពោធិ៍សែនជ័យ បន្តគោរពស្រឡាញ់ គាំ ទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បី បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ឲ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។

សូមបញ្ជាក់ថាបន្ទាប់ពីពិធីកាត់ខ្សែបូណ៌ដាក់ឲ្យប្រើប្រាសនូវសមិទ្ធផលនានាក្នុងវត្តពោធិ៍សត្ថារាម (ហៅវត្តពោធិ៍ចិនតុង)ក្នុងឱកាសនោះ និងការអញ្ជើញឡើងថ្លែងសុន្ទរកថាដ៏មានអត្ថន័យរួចមក ក៏មានពិធីបំពាក់នូវគ្រឿងឥស្សរិយយស ជូនដល់ព្រះសង្ឃ មន្ត្រី យាយជី តាជី និងប្រជាពលរដ្ឋមានស្នាដៃជាច្រើនរូប ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកជំទាវ បានវេរប្រគេនគ្រឿងឧបភោគបរិ ភោគ រួមទាំងបច្ច័យចំនួន១ម៉ឺនដុល្លារ និងបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកតា លោកយាយ សីលវន្ត សីលវន្តី មន្ត្រីក្រុមប្រឹក្សាសង្កាត់ ខណ្ឌ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងកងក ម្លាំងមានសមត្ថកិច្ចជាច្រើនទៀត៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com