0

ពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធផលនានាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងវត្តអង្គពណ្ណរាយណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហុីង ប៊ុនហៀង

(កណ្ដាល)៖ ស្នូសម្លេងទះដៃលាន់ឮយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋ ដើម្បីអបអរសាទរចំពោះ
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ខណ:ដែលឯកឧត្តមបានឡើងមានប្រសាសន៍សំណេះសំណា លទៅកាន់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋថា សមិទ្ធ ផលនានាកើតមានឡើងនាពេលនេះ និងនៅពាស ពេញផ្ទៃប្រទេសកម្ពុជា គឺដោយសារកត្តាប្រទេសមានសុខសន្តិភាព។

ថ្លែងក្នុងពិធីនេះ ឯកឧត្តុមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ធ្វើឡើងនាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធផលនានាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងវត្តអង្គពណ្ណរាយណ៍ ស្ថិតក្នុងឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងថា ប្រទេសជាតិមួយមានឱកាសធ្វើការអភិវឌ្ឍពេញ លេញបានស្រួល សេដ្ឋកិច្ចរីកចម្រើនមានអធិប្បតេយ្យភាព ទំនាក់ទំនងល្អជាមួយប្រទេសអភិវឌ្ឍបានល្អ ប្រជាពលរដ្ឋរស់នៅសុខស្រួលដោយគ្មានការភ័យខ្លាចសង្រ្គាម លុះត្រាប្រទេសជាតិនោះ មា នសុខសន្តិភាព។ កត្តាសុខសន្តិភាពនេះហើយ គឺ ជាកត្តាចម្បងបំផុតក្នុងការមានឱកាស សម្រាប់ធ្វើការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជាតិ នឹងប្រជាជាតិយើងឲ្យមានការរីកចម្រើនជាប ន្តបន្ទាប់។

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានគូសបញ្ជាក់ថា តម្លៃនៃសន្តិភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខដុមនីយ កម្ម និងការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ។ ដូច នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅរបស់យើង។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានរំលឹកថា ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទេសក៍ឯកសន្តិភាព បានធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភា ពក្រុងបារីស ២៣តុលា មានការបង្រួមបង្រួមជាតិឯកភាពជាតិបញ្ចប់សង្រ្គាម អង្គការចាត់តាំងខ្មែរក្រ ហម ត្រូវរលាយកងទ័ពស្ថិតក្រោមរដ្ឋធម្មនុញ្ញតែមួ យ គ្មានតំបន់ត្រួតត្រាពីរ បានដឹកនាំប្រទេស ឈា នឆ្ពោះទៅរកសុខសន្តិភាព និងអភិវឌ្ឍន៍ទូទាំងប្រ ទេសរហូតមកដល់សព្វថ្ងៃនេះ។

ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី មិនត្រឹមតែបានសង្រ្គោះប្រទេស ជាតិ និងប្រជាពលរដ្ឋឲ្យរស់រានមានជីវិតជាថ្មីចេញ ពីរបបប្រល័យពូជសាសន៍ប៉ុល ពតប៉ុណ្ណោះទេ សម្ដេចទាំងទ្វេរបានគិតគូរពីសុខទុក្ខការលំបាករប ស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនដែលរត់ចោ លប្រជាពលរដ្ឋនៅពេលជួបការលំបាក។ ជាក់ស្តែ ងនៅក្នុងអំឡុងពេលការរាលដាលខ្លាំងជំងឺកូវីដ១៩ ជាសកល សម្ដេចបានស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត និងបានបញ្ជាទិញវ៉ាក់សាំ ងយ៉ាងច្រើនលើសលប់ ដើម្បីយកមកចាក់ជូនប្រ ជាពលរដ្ឋដោយឥតគិតថ្លៃ និងបានដាក់ចេញនូវគោលនយោបាយជួយឧបត្ថម្ភថវិកា ជូនដល់កម្មកររោងចក្រ និងប្រជាពលរដ្ឋក្រីក្ររហូតដល់សព្វថ្ងៃនេះទៀតផង។

ទន្ទឹមនេះផងដែរ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ឆ្លើយតបទៅនឹងគុណបំណាច់របស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងធនធាន មិនគិតពីការនឿយហត់យ៉ាងមមាញឹក ឆ្លៀតពេលវេលាចុះតាមមូលដ្ឋានទាំងថ្ងៃឈប់សំរាក ដោយសារតែមានតម្រូវការចាំបាច់ក្នុងការរួមចំណែក កសាងនិង អភិវឌ្ឃន៍ឲ្យកាន់តែរីកចម្រើនកើតមានសមិទ្ធផលឥតឈប់ឈរ ដែលជាក្តីបំណងប្រាថ្នាតែមួយគត់របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ ដូចនេះសូមពុកម៉ែបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ជាកិច្ចបញ្ចប់នៃកម្មវិធីបន្ទាប់ពីបានផ្តល់និងបំពាក់នូវគ្រឿងឥស្សរិយយសរួចមក ឯកឧត្តមនាយឧត្តម សេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកជំ ទាវ បានប្រគេននូវសម្ភារ:និងថវិកាដល់វត្តអង្គពណ្ណរាយ៍ មានគ្រឿងឧបភោគ-បរិភោគ ស៊ីម៉ងត៍ ២០តោន និងបច្ច័យ ចំនួន១ម៉ឺន ៦ពាន់ដុល្លារស ម្រាប់បន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត។ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតា លោកយាយជី ក្រុមប្រឹក្សាស្រុក ឃុំ លោកគ្រូ អ្នកគ្រូ យុវជន ប្រជាពលរដ្ឋ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com