(ភ្នំពេញ)÷ នារសៀលថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញធ្វើកិច្ចប្រារព្ធធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ជាជ័យមង្គលដ៏ឧត្តុងឧត្តមរួចមក ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរត្រូវនឹងបិណ្ឌវេនទី១០ លុះព្រឹកឡើង នៅថ្ងៃអង្គារ៍ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោ ម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ និងលោកជំទាវព្រមទាំងថ្នាក់ដឹក នាំមន្ត្រីរាជការស៊ីវិលនិងនគរបាលជាតិគ្រប់ជាន់ថ្នា ក់នៃក្រសួងម ហាផ្ទៃបានថ្វាយនូវគ្រឿងសក្ការៈបូ ជា ទៀនធូប ផ្កាភ្ញី និងថ្វាយដង្វាយចំពោះព្រះស ម្មាសម្ពុទ្ធ និងសមាទានសីល និមន្តព្រះសង្ឃបង្សុ កូលឧទ្ទិសកុសលផលបុណ្យ និងសុំនូវសេចក្តីសុខ សេចក្តីចម្រើន។
ជាកិច្វបន្តនៃពិធីកាន់បិណ្ឌវេនទី១០ សម្តេចក្រឡា ហោម ស ខេង និងលោកជំទាវ ព្រមទាំងមន្រ្តីរាជ ការស៊ីវិល និងអាជ្ញាធរមូលដ្ឋានក៏បានអញ្ជើញរាប់ បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ដើម្បីជាកិច្ចដារឆ្លងបញ្ចប់នូវពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់ដួងវិ ញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោកផងដែរ។
ស្ថិតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិក <<សន្តិភាព>> ហើយខណ:ពេ លនេះផងដែរ ប្រទេសមួយចំនួននិងអង្គការនានា ក៏បានថ្លែងកោតសរសើរចំពោះកម្ពុជា ក្នុងការទប់ បានទាន់ពេលវេលាពីការរីករាលដាលជំងឺកូវីដ១៩ឲ្យឆ្លងផុតពីមានហានិភ័យធ្ងន់ធ្ងរមកត្រឺមកម្រឹកស្រាលដែលអាចឈានដល់ចំណុចបញ្ចប់មុនគេ ស្របពេលជាមួយនឹងប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមរីករាយក្នុង ការប្រារព្ធពិធីបុណ្យទានទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ប្រកបដោយទឹកចិត្តជ្រះថ្លាក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិ ភោគ និងបច្ច័យតាមសទ្ធាជ្រះថ្លាទៅវេរប្រគេនព្រះ សង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បីឧ ទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់សុគតិភព។
គួររឮកថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុ ណ្យទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្ត អារាមនានាជារៀងរាល់ឆ្នាំ ហើយឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បា នមានសទ្ធាជ្រះថ្លានាំយកបច្ច័យផ្ទាល់ខ្លួន រួមជាមួ យបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត សម្រាប់ប្រគេនដល់វត្តមុន្នីប្រសិទ្ធិវង្ស ដើម្បីទំនុក បម្រុង ដល់ព្រះសង្ឃក្នុងរដូវវស្សា និងចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តថែមទៀតផង៕