(ភ្នំពេញ)÷ នារសៀលថ្ងៃសុក្រ ០៦រោច ខែភទ្រប ទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនី យ៍ឯក ឌី ពៅ ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា និងជាមេបញ្ជាការរងនៃបញ្ជាកា រដ្ឋានអង្គរក្ស និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីកម្លាំងប្រដាប់អាវុធនៃកងអង្គ រក្សទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីរៀបចំសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៧ នៅវត្តកំសាន្ត ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំ ពៅ រាជធានីភ្នំពេញ។
ជាកិច្ចផ្តួចផ្តើមប្រារព្ធពិធីកាន់បិណ្ឌវេនទី០៧ នៅវត្តកំសាន្តនេះ គឺជាការចូលរួមចំណែកដោយមានសទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសានា ដែលបានមូល មតិគ្នាជាឯកច្ឆ័ន្ទ ក្រោមការគិតគូររបស់អគ្គមហាឧ បាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទូច សុន ព្រមទាំងបុត្រ និងចៅៗ រួមទាំងញាតិមិត្តជិតឆ្ងាយផងដែរ ហើយក៏បានអញ្ជើញសមាទានសីលនិមន្ដព្រះស ង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ដើម្បីឧទ្ធិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រម ទាំងមន្ដ្រីរាជការ កងកម្លាំង និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។
លុះព្រឹកឡើងថ្ងៃសៅរ៍ ០៧រោច ទី១៧ ខែឆ្នាំដដែ ល វេលាម៉ោង៤:០០នាទី ទៀបភ្លឺប្រារព្ធពិធីបោះបា យបិណ្ឌ ម៉ោង៦:០០នាទីព្រឹក ប្រគេនយាគូព្រះស ង្ឃ វេលាម៉ោង១០:០០នាទី ពិធីរាប់បាត្ររួចវេរភត្តា ហារ ប្រគេនព្រះសង្ឃបង្សុកូលដារឆ្លងជាកិច្ចបញ្ច ប់ក្រុមវេនទី៧ នឹងវេរប្រគេនទេយ្យវត្ថុ ទេយ្យទាន ដល់ព្រះសង្ឃ រួមទាំងបច្ច័យសរុបចំនួន២១លានរៀល (ម្ភៃមួយលានរៀល) និងពហូដារឆ្លងជាកិច្ចបង្ហើយបុណ្យ។
សូមជម្រាបថា ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី ពៅ ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការរង នៃបញ្ជារដ្ឋានអង្គរក្ស និងលោកជំទាវ តែងតែដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមពិធីបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី ពៅ និងលោកជំទាវ ក៏មានសទ្ធាបន្ថែមជូនថវិកាដល់លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងក ម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ៕msk.