(ភ្នំពេញ)÷នៅវេលាម៉ោង៨,៣០នាទីព្រឹកម្សិលមិ ញនេះ មុនពេលបើកការរដ្ឋានស្ថាបនាដាក់លូរំដោះទឹក ដើម្បីកាន់បន្ថយការជន់លិចក្នុងតំបន់នេះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអំណោយមួយចំនួននូវគ្រឿងបរិភោគ និងអាហារសម្រន់ ចែ កជូនដល់សមាជិកក្រុមការងារ និងពុកម៉ែបងប្អូន ប្រជាពលរដ្ឋដែលមកចូលរួមទាំងអស់ បានបរិភោ គរួមគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រ័ត្ន ស៊្រាង បានមានប្រ សាសន៍ថា ប្រព័ន្ធលូរំដោះទឹកមួយខ្សែនេះមានសារប្រយោជន៍សំខាន់ណាស់ ដែលអាចធានា រំ ដោះទឹកពីក្នុងសង្កាត់ចំនួន០៤ គឺទឹកដែលហូរជន់ធ្លាក់មកពីសង្កាត់ស្ពានថ្ម, សង្កាត់រលួស, សង្កាត់ទៀន,ចូលមកភូមិសាស្ត្រ សង្កាត់ព្រែកកំពឹស,តាមមុខច្រក បុរីវីអាយភី ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលិចលង់ក្នុងភូមិព្រែកកំពឹសទាំងមូល និងមួយផ្នែកនៃភូមិក្រាំងស្វាយ ។
សូមរំឭកថា ប្រព័ន្ធលូមួយខ្សែនេះគឺមានគុណស ម្បត្តិទទួលរំដោះទឹកដែលហូរកាត់សង្កាត់ទាំងបួន ស្ថិតក្នុងខណ្ឌដង្កោខាងលើនេះ បង្ហូរចូលប្រឡាយលេខ៦៦ ចាក់ឆ្ពោះចុះទៅដល់ស្ទឹងតាហោ តាមប្រ ប្រព័ន្ធលូធំដែលឯកឧត្តម រ័ត្ន ស្រ៊ាង ធ្លាប់បានជួយកសាង និងបានជួសជុលកែលំអរឡើងវិញកាលពីឆ្នាំកន្លងមក ។ ហើយក្នុងឱកាសនេះផងដែរក៏មាន ការសហការរួមគ្នាជាមួយក្រុមហ៊ុន ប៊ែលវីឡា ដែ លបានផ្តល់ថវិកាដ៏ធំធេងក្នុងរង្វង់ទឹករាប់ម៉ឺនដុល្លា រដើម្បីចូលរួមចំណែករៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុង មូលដ្ឋាន និងអភិវឌ្ឍន៍កសាងសំណង់បុរីឲ្យកាន់ តែមានសោភ័ណ្ឌភាពល្អឥតខ្ចោះ ផ្តល់ការទាក់ទា ញចំណាប់អារម្មណ៍ពីសំណាក់អតិថិជនដែលគាំ ទ្រគម្រោង ប៊ែលវីឡា ជាទីពេញចិត្ត ពេញនិយមបែបទាន់សម័យក្នុងការទិញផ្ទះរស់នៅទីនេះកាន់ តែមានសន្ទុះខ្លាំងឡើងយ៉ាងសម្បូបែប ប្រែក្លាយជាទីប្រជុំជនក្រុងរណបនៃខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហ ត្ថលើផ្ទៃប្រទេស, មេបញ្ជាការកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបា ល ចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមកា រងារចុះត្រួតពិនិត្យ និងបើកដំណើរការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹក នៅសង្កាត់ព្រែកកំពឹស ខណ្ឌដ ង្កោ ដែលមានប្រវែង១,០០០ម៉ែត្រ ស្របតាមផ្លូវបេតុង (ផ្លូវបឹងរំចង់) ពីផ្លូវជាតិលេខ២ ឆ្ពោះមក ភូមិព្រែកកំពឹស ដោយឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងារ រួមជាមួយក្រុមហ៊ុនបុរី ប៊ែលវីឡា រួម គ្នាចំណាយថវិកា ក្នុងគម្រោងទឹកប្រាក់សរុបប្រមា ណ៥០,០០០$ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេ រិក)។
សូមជម្រាបថា សម្រាប់កម្មវិធីបើកការរដ្ឋានស្ថាបនាប្រព័ន្ធលូ និងបានជួបពិភាក្សាជាមួយក្រុមការងារ ព្រមទាំងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋលើកនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានចែកបន្ថែម នូវភេសជ្ជៈផ្លែឈើជូនដល់បណ្តាភូមិទាំងអស់ ក្នុងសង្កាត់ព្រែកកំពឹស រួមទាំងសា លាសង្កាត់ និងបានឧបត្ថម្ភថវិកាដល់សមាជិកយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ក៏ដូចជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ដែលបានចួលរួមគ្រប់ៗគ្នា និងប្រកាសចាប់ផ្តើមបញ្ជារគ្រឿងចក្រធ្វើការកាយដីស្ទូចលូដាក់ពីពេលនេះតទៅ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ដែលជាការបើកឲ្យដំណើរការស្ថាបនា នឹងឆាប់បានរួចរាល់ជាស្ថាពរនារយ:ពេលដ៏ខ្លី ខាងមុខនេះ ៕msk.