0

អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាលក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ

(កណ្តាល)÷រដ្ឋបាលសាលាស្រុកខ្សាច់កណ្តាល បានរៀបចំពិធីប្រកាសចូលកាន់តំណែងជាអភិបា លស្រុកថ្មី លោក ចេង ឌីណា ជំនួសអភិបាលស្រុ កចាស់គីឯកឧ្តម ប៊ុន ផេង ដែលបន្ទាប់ពីត្រូវបានតែងតាំងជាអភិបាលរងនៃគណ:អភិបាលខេត្តកណ្តាល,កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងឱកាសផ្លាស់ប្តូរមុខតំណែងនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកបដោយប្រសិ ទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមអភិបាលខេត្ត មានក្តីសង្ឃឹមយ៉ាងមុតមាំថា អភិបាលស្រុកដែលទើបតែងតាំងថ្មី នឹងប្រើ ប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងកាយ កម្លាំង ចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមគ្នាជាមួ យក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការ អភិវឌ្ឍ និងត្រូវខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការ អនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍន៍ ស្រុកខ្សាច់កណ្ដាល ឲ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

ក្នុងនោះឯកឧត្តមក៏បានណែនាំដល់លោកអភិបា លស្រុកខ្សាច់កណ្តាល លោក ចេង ឌីណា ដែលទើបទទួលការតែងតាំងថ្មីនាពេលនេះ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាអនុវត្តការងារ ក្នុងការតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ និងត្រូវថែរក្សាការពារ ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍស្រុកឲ្យកាន់តែរីកចម្រើនថែមទៀត ស្របការវិវត្តរបស់សង្គមជាតិ ប្រកបដោយបរិយាប័ន្ន សមធម៌ ចីរភា ព និងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ក ម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជំរុញដល់លោកអភិបាលស្រុកដែលទើបឡើងថ្មី ត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានានៅក្នុងដែនស មត្ថកិច្ចរបស់ខ្លួន ពិសេសដូចជាការបម្រើសេវាសា ធារណៈ គឺត្រូវតែធ្វើឲ្យលឿន ធ្វើឲ្យបានបន្ទាន់ ធ្វើឲ្យមានតម្លាភាព និងស្របតាមគោលការណ៍ច្បា ប់កំណត់ឲ្យបានត្រឹមត្រូវ។ ហើយជាចុងក្រោយឯក ឧត្តម ក៏សូមជូនពរដល់ លោកអភិបាល លោក លោកស្រី និងក្រុមការងារទាំងអស់ មានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីចូលរួមបម្រើបងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ស្រុ កខ្សាច់កណ្តាលឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នៅក្នុងឱកាសដែលពិធីនេះ ត្រូវបានបញ្ចប់ដោយភាពរីករាយ និងពិសារអាហារសាមគ្គីដោយភាពស្និទ្ធស្នាលបំផុត៕msk.

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com