0

សាលារដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រកា សចូលកាន់តំណែងជាអភិបាលខណ្ឌថ្មីចំនួន៣រូប និង៥រូបទៀតត្រូវបានផ្លាស់ប្តូរពីខណ្ឌមួយទៅកាន់ខណ្ឌមួយ

(ភ្នំពេញ) : នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២ ២ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀប ចំពិធីប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌថ្មីចំនួន ០៣រូប និង ០៥រូប ទៀតត្រូវបានផ្លាស់ប្តូរពីខណ្ឌមួយទៅខណ្ឌមួយ ក្រោមអធិបតីភាព ឯកឧត្ត ម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធា នីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹ ក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។

មន្ត្រីដែលត្រូវតែងតាំងជាអភិបាលខណ្ឌថ្មី ០៣រូបនេះ រួមមាន៖ ទី១-លោក សក់ ច័ន្ទកញ្ញារិទ្ធ. ឋានន្ត រស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែន សុខ ទៅជា អភិបាល នៃគណៈអភិបាលខ ណ្ឌពោធិ៍សែនជ័យ។ ទី២-លោក កៀង ល័ក្ស ឋាន ន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ កំបូលមកជា អភិបាល នៃគណៈអភិបាលខណ្ឌចំការមន។ ទី៣-លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ ព្រែកព្នៅ មកជា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។

ចំពោះ ០៥រូប ដែលត្រូវបានផ្ទេរភារកិច្ច ពីអភិបាលខណ្ឌ មួយទៅ អភិបាលខណ្ឌ មួយទៀតនោះរួម មាន ទី១ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពី អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ ទៅជា អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ។ ទី២ -លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពី អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជា អភិបា ល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ។ ទី៣-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពី អភិបាល នៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជា អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង។ ទី៤-លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពី អភិបាល នៃគណ:អភិបាលខណ្ឌ៧មក រា ទៅជា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ។ ទី៥ -លោក ថេង សុថុល ឋានន្តរស័ក្តិឧត្ត មមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាល ខណ្ឌចំការមន ទៅជា អភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា ។ ចំណែកលោក ពេជ្រ កែវមុនី ឋាន ន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគ ណៈអភិបាលខណ្ឌ មានជ័យ ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់សមត្ថកិច្ចអាជ្ញាធរមន្ត្រីរាជការទាំងអស់ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ មានឆន្ទៈស្រួចស្រាល យកអស់កម្លាំងកាយចិត្តព្រមទាំងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ចការពារជាតិមាតុ ភូមិ រក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនសង្គមជា តិ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជាមួ យនឹងការផ្ដល់នូវការអភិវឌ្ឍ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រក បដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com