រាជធានីភ្នំពេញ៖ ស្របពេលបច្ចុប្ប្នន្ននេះ រាជរដ្ឋា ភិបាលកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដោយសារមានកំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែកដ៏ធំធេងរបស់អ្នកវិនិយោគិននានា ព្រមទាំងក្រុមហ៊ុនក្នុងស្រុកជាច្រើនទៀត។ ក្នុងនោះក្រុមហ៊ុនអ័រគីដេឌីវែឡុបមុិន បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យអចលនទ្រព្យ មានទំហំទឹកប្រាក់រាប់លានដុល្លារ ហើយថ្មីៗនេះ ក្រុមហ៊ុនអ័រគីដេឌីវែឡុបមុិន បានធ្វើការសម្ពោធការិយាល័័ យលក់ថ្មី គម្រោងអ័រគីដេ ដីពោធិ៍ចិនតុង រួមទាំងការបើកទស្សនាផ្ទះគំរូពិត ដែលមានរយ:ពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែកក្កដា រហូតដល់ ថ្ងៃទី១ ខែ សីហា ឆ្នាំ២០២២ ដោយគម្រោងអ័រគីដេ ដីពោធិ៍ចិនតុង ជាគម្រោងមានសក្តានុពល និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ105K (ផ្លូវវត្តតាំងកសាង) បាននឹងកំពុងអភិវឌ្ឍលើផ្ទៃដីសរុបជាង២៣ហិកតា។
សូមជម្រាបថា គម្រោងអ័រគីដេនៅទីតាំងខាងលើនេះ ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនព្រោះជាតំបន់សេដ្ឋកិច្ច ពិសេ ស មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅពេលអនាគ ត ដែលនៅមិនឆ្ងាយពីលោកអ្នកនោះទេ គឺបើគិតត្រឹមផ្លូវចូលពីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រើរយ:ពេលប្រហែលជា៣នាទីប៉ុណ្ណោះ អតិថិជនអាចធ្វើដំណើរទៅទីតាំងនោះបានភ្លាមៗ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅក្នុងពិធីសម្ពោធន៍បើកការិយាល័យលក់ ផ្ទះល្វែ ង អគារការិយាល័យ ផ្ទះវីឡា របស់គម្រោងអ័រគីដេ កាលពីពេលថ្មីៗកន្លងមកនេះ គឺមានតំណាងក្រុមហ៊ុនអ័រគីដេឌីវែឡុបមុិន ដឹកនាំដោយលោក លោ កស្រី បុគ្គលិក និងសហការីទាំងអស់ ដោយមានការអញ្ជើញចូលពីសំណាក់អតិថិជនយ៉ាងច្រើនកុះករផងដែរ ដើម្បីស្វាគមន៍ក្នុងពិធីប្រារព្ធរៀបចំសែនព្រេន សុំម្ចាស់ទឹក ម្ចាស់ដី ជួយបីបាច់ថែរក្សា បួងសួងប្រោសព្រហ្មសេចក្តីសុខ សេចក្តីចម្រើនដល់ក្រុមហ៊ុន រួមទាំងអតិថិជននិងប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារទាំងអស់ដែលបានទិញផ្ទះ។
ជាការឆ្លើយតបទៅនឹងតម្រូវការ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្ទះគម្រូពិត ដែលមានទីតាំង នៅក្នុងគម្រោងផ្ទាល់ជាប់ជាមួយការិយាល័យលក់ថ្មី បង្កើតភាពងាយស្រួល ជូនអតិថិជនក្នុងការសា កសួរព័ត៌មាន និងបានចូលរួមទស្សនាផ្ទះគម្រូពិត ៗតែម្តង។ លំនៅដ្ឋានបែបប្រណិតជិត១ពាន់ខ្នង ជូនអតិថិជន ដោយមានជាប្រភេទផ្ទះប្រកបអាជី វកម្ម ហ្សបហោស (Shop Hose) ផ្ទះវីឡាភ្លោះ (Sunflower)និងប្រភេទផ្ទះវីឡាទោល (mariGold) ដោយគ្រប់ប្រភេទផ្ទះទាំងអស់ ត្រូវបានរចនាឡើងតាមបែបទាន់សម័យ ទំនើប ប្លែកពីម៉ូតផ្ទះក្នុងគម្រោងមុនៗ ដោយផ្តល់ជូននូវបែបផែ ន នៃការស់នៅបែបថ្មីមួយ ដែលពុំធ្លាប់មានពីមុន ហើយអតិថិជនអាចមកទំនាក់ទំនងទិញ នៅការិ យាល័យលក់ចាប់ផ្តើមដំណើរពីពេលកាត់ខ្សែបូណ៌ជាផ្លូវការនេះតទៅ។
សូមបញ្ជាក់ថាទីតាំងអភិវឌ្ឍន៍បុរី និងផ្ទះល្វែងរប ស់ក្រុមហ៊ុនអ័រគីដេ នៅក្នុងគម្រោងនេះ គឺកាន់តែមានវិសាលភាពល្អបំផុតរបស់អតិថិជនដ៏ស័ក្តិសមឧត្តមភាពនៃការរស់នៅប្រកបដោយផាសុកភាព មោទនភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ទីផ្សារ សាលា រៀន រោងចក្រ ងាយស្រួលប្រកបមុខរបរផ្ទាល់ខ្លួន។ ដូចនេះសូមរួសរាន់ប្រញាប់ឡើង ឱកាសមាស នឹងក្លាយជាកម្មសិទ្ធស្របច្បាប់របស់លោក អ្នកជាក់ជាមិនខាន។ សូមទំនាក់ទំនងសម្រាប់ទទួលបានព័ត៌មានលម្អិត អតិថិជនក៏អាចអញ្ជើញ ទៅទស្សនាផ្ទាល់ នៅការិយាល័យលក់ទីតាំងដែលនៅជិតលោកអ្នក គឺគម្រោងអ័រគីដេ ដីពោធិ៍ចិនតុង តាមបណ្តោយផ្លូវ វត្តតាំងកសាង (105K) ទុលមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 076 879 9999 – 085 388 388 – 095 277 277 – 098 733 333 និងហ្វេសប៊ុកផេក https://www.facbook.com/orkide.development សូមអរគុណ៕msk