(រាជធានីភ្នំពេញ)÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សម្ដេចតេជោក៏បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដូចជាសាលាជាតិគយ និងសារមន្ទីរនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាថ្ងៃនេះ។ សម្តេចតេ ជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ គឺបានចំណាយថវិកាក្នុងការសាងអស់ទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជាផងដែរ។
សម្តេចតេជោបានប្រកាសជាសាធារណៈពីការស ម្រេចពន្យារការចូលនិវត្តន៍របស់ ឯក ឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានប្រសាន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ ព្រះអង្គបានសាងនូវស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិ ជាពិសេសក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យជូនជាតិកម្ពុជាមាតុភូមិ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា វត្តមានថ្មីនៃអគាររដ្ឋបា លគយ និងរដ្ឋាករកម្ពុជានេះ មិនត្រឹមតែជួយលើក កម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេ ញការងារបានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះ ទេ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជា តិកម្ពុជា ដែលយើងបានខិតខំកសាងអភិវឌ្ឍន៍ប្រ ទេសជាតិ និងស្វែងរកសន្តិភាពបានដោយលំបាក ។
ទាក់ទងទៅនឹងរឿងគយនេះផងដែរ សម្តេចតេជោបានថ្លែងរំលឹកថា នៅក្នុងអំឡុងឆ្នាំ២០០៤ មានមិត្តភក្តិបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយនេះ ក៏ប៉ុន្តែសម្តេចមិនព្រម ដោយសម្តេចយ ល់ឃើញថា បើសិនជាលក់ស្ថាប័នគយនេះ វាស្មើ នឹងការលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង ដូច្នេះសម្តេចមិនយល់ព្រមទោះទេ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីមិ នអនុញ្ញាតឲ្យរថយន្តអត់ពន្ធបើកចរាចរណ៍ លើដ ងផ្លូវតទៅទៀតទេ។សម្តេចតេជោក៏បានអំពាវនាវជាថ្មី ដល់ម្ចាស់រថយន្តអត់ពន្ធ សូមប្រញាប់មកបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីគយទាំងអស់ សម្រាប់កិច្ចប្រឹង ប្រែងប្រមូលពន្ធ។ នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៥ចំណុចដូចខាងក្រោម:
១- បន្តលើកកម្ពស់ការផ្សព្វផ្សាយឲ្យកាន់តែទូលំ ទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីទាំងអស់ក្នុងការអនុ វត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីពង្រឹងនីតិរដ្ឋ កសាងវប្បធម៌សារពើពន្ធឲ្យកាន់តែប្រសើរឡើង។
២- ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសា ស្ត្រគៀងគរចំណូល និងកម្មវិធីកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុ សាធារណៈ តាមរយៈការលើកកម្ព ស់ភាពជាអ្នកដឹកនាំ ការបង្កើតឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្សជាមួយនឹងការប្រើប្រាស់ឲ្យបានច្រើននូវបច្ចេកវិជ្ជាព័ត៌មាន និងគមនាគមន៍ជាដើម។
៣- ត្រូវនៅបន្ត និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងហានិភ័យក្រោយ ពេលបញ្ចេញទំនិញពីគយ។
៤- ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព នូវវិធានការនានា ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញ។
៥- ត្រូវបន្តពង្រឹងប្រកបដោយប្រសិទ្ធភាព ទប់ស្កា ត់អំពើរត់ពន្ធ ដើម្បីរួមចំណែកបង្កើនចំណូល ការ ប្រកួតប្រជែងសម្រាប់ការលើកស្ទួយអនុលោមភាពសារពើពន្ធនៅកម្ពុជា ម្យ៉ាងទៀតដើម្បីលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចពន្ធ ត្រូវពង្រឹកការរដ្ឋច្បាប់លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរួមសហការជាមួ យវិស័យពាក់ព័ន្ធ រួមជាមួយវិស័យឯកជនផងដែរ។សម្ដេចតេជោក៏បានជូនពរឲ្យបុគ្គលិកមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់សូមទទួលបាននូវភាពជោគជ័យក្នុងការងារ និងជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ ក្នុងឱកាសនោះផងដែរសម្តេចតេជោក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃមួយចំនួននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរនិងបានអញ្ជើញសម្ពោធកាត់ខ្សែបូដាក់ឲ្យ ប្រើប្រាស់នូវអគាររដ្ឋបាលនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគារសាលាជាតិគយនិងអគារសារមន្ទីរនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចាប់ពីពេលនេះតទៅ៕សហការី