0

ពិធីថ្វាយព្រះភ្លើងបូជាសព សម្ដេចក្រុមព្រះនៅព្រឹ កថ្ងៃនេះ….!សូមបួងសួងឱ្យដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយាងយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗជាតិ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះ ក៏ជាថ្ងៃដែលរាជរដ្ឋាភិបាល កំណត់ជាថ្ងៃកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេសផងដែរ ដើម្បីជាការថ្វាយនូវព្រះកិត្តិយសថ្វាយព្រះអង្គ ចំពោះស្នាព្រះហស្ថផ្សេងដែលព្រះអង្គបានសាងចំពោះជាតិមាតុភូមិ។

 

ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រោសព្រះរាជទានព្រះភ្លើងក្នុងការបូជាព្រះសព។ពិធីថ្វា
យព្រះភ្លើងនេះ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គយាងចូលរួមផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ ឥស្សរជននយោបាយជាច្រើនរូបទៀត ក៏អញ្ជើញចូលរួមពិធីថ្វាយព្រះភ្លើង ក៏ដូចជាការថ្វាយព្រះដំណើរសម្តេចក្រុមព្រះទៅកាន់បរលោក។

តាមកម្មវិធីដែលបានគ្រោងទុក ពីថ្វាយព្រះភ្លើងនេះមានការយាងសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ (សម្តេចព្រះអភិធម្ម ២ព្រះអង្គ), និមន្ដសម្តេច ព្រះសង្ឃមាតិកា ៨ព្រះអង្គ និងនិមន្តព្រះ សង្ឃ ចំនួន៦៧ព្រះអង្គ ទៀត សរុប ៧៧ព្រះអង្គ ព្រះសង្ឃមហានិកាយ ៣៨ព្រះអង្គ ព្រះសង្ឃធម្ម យុត្តិកនិកាយ ៣៩ព្រះអង្គស្វាធ្យាយព្រះសត្តប្បក រណាភិធម្ម (បង្សុកូល)។

ពិធីកាន់ព្រះមរណទុក្ខនេះ រាជរដ្ឋាភិបាល បានកំណត់ឱ្យបង្ហូតទង់ជាតិត្រឹមកណ្តាលដង នៅតាមស្ថាប័នរដ្ឋ និងឯកជន។ហាមឃាត់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃចាក់កម្មវិធីកម្សាន្តសប្បាយ។ ក្នុងក្លឹបកម្សាន្ត រង្គសាល ខារ៉ា អូខេ ក៏ត្រូវផ្អាកសកម្មភាពផងដែរ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែ កត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀ ល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មា យុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពព្រះអង្គ បានយាងពីប្រទេសបារាំងមកកាន់ប្រទេ សកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

សម្តេចក្រុមព្រះ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែម ករា ឆ្នាំ១៩៤៤។ ជាបុត្រារបស់សម្តេច នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការីក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ មានព្រះរាជបុត្រា ព្រះរាជបុត្រី ៥ព្រះអង្គរួមមាន៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ, ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងព្រះអង្គម្ចាស់ នរោត្តម រណវង្ស។

សម្តេចក្រុមព្រះ ទ្រង់បានយាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០០៦៕

 

 

 

 

 

 

 

 

 

 

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com