(រាជធានីភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានប្រកាសគាំទ្រពេញទំហឹងឱ្យ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានា យករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារ ណៈនៅថ្ងៃនេះថា សម្ដេចគាំទ្រកូនប្រុសច្បង របស់សម្ដេច គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខ ភាពនាយករដ្ឋមន្ត្រី នាពេលខាងមុខ។
ការថ្លែងបែបនេះទន្ទឹមនឹងសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុុ។
ជាមួយនឹងទិវារំឭកខួបអនុស្សាវរីយ៍ ២ធ្នូនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាសាធារណៈថា សម្ដេចគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីខណ:ចំពេលពិធីសម្ពោធសមិទ្ធផលនានានៅក្នុងខេត្តព្រះសីហនុ ដោយបានប្រកាស ឡើងនៅថ្ងៃព្រហស្បតិ៍ទី ២ ខែធ្នូ ២០២១ នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយឪពុករបស់វាគាំទ្រ និយាយឱ្យចឹងច្បាស់ម៉ងទៅ កុំឯងពិបាកវិភាគពេក»។
សម្តេចបានបញ្ជាក់បន្ថែមថា អនាគតមេដឹកនាំក្រោយសម្តេច គឺឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខ ជនមួយក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តី ហើ យបេក្ខជននេះមិនមែនមានតែម្នាក់ទេ ប៉ុន្តែឯកឧត្ត ម ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពេញលេញពីសម្តេចតែម្តង។ សម្តេចបានប្រកាសបែបនេះក៏ ឱ្យក្រុមប្រឆាំងកាន់តែភ្លឺភ្នែក៕