0

សម្តេចតេជោ ហ៊ុន សែន ៖ ភាពជោគជ័យរបស់រដ្ឋាភិបាល ដោយមានការចូលរួមពីស្ថាប័នសារព័ត៌មាន

(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាលកម្ពុជាកោតសរសើរចំពោះសា្ថប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មាន​​ទាំងអស់ដែល​បានខិ​តខំចូលរួមបំពេ​ញការងារជូ​នសង្គម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជាក្នុងឱកាស“ទិវាសេរីភាពសារព័ត៌មានពិភពលោក” លើកទី២៨ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ឲ្យតម្លៃដ៏ធំធេងចំពោះស្ថាប័នសារព័ត៌ មានដោយសម្តេចតេជោ សូមកោតសរសើរដោយស្មោះនិងវាយតម្លៃខ្ពស់ចំពោះសា្ថប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំចូលរួមបំពេញ ការងារជូនសង្គមក្នុងការបំពេញភារកិច្ច ហើយដក ស្រង់បទពិសោធន៍នេះ បង្កើតនូវកាលានុវត្តភាពដើម្បីត្រៀមខ្លួនទៅថ្ងៃអនាគត ដែលអាចបឈមទៅនឹងជំងឺឆ្លងរាតត្បាតសកលថ្មី ដែលមិនអាចប៉ាន់ស្មានបានតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ពីសកម្មភាពភាពរដ្ឋាភិបាល និងក្រសួងសុខាភិបា លរាល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ជនរួមជាតិបានជ្រាបច្បាស់។ សម្តេចបន្តថាខ្ញុំសូមរំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងសកលលោកសូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ក្រមសីលធម៌វិជ្ជាជីវៈជៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិតព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនិងកើតមានភាពវឹកវរចលាចលនៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួ មប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិតដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិដែលតែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជានិងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្ងៃថ្នូរ កិត្យានុភាពរបស់សា្ថប័នសារព័ត៌មាន និងអ្នកសារព័ ត៌មានអាជីព ដែលមិនអាចអត់ឱនបាន។ ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍ថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ វិស័យ និងប្រទេសជាតិនាពេលកន្លងមកដែលទោះបីសភាពការណ៍នៅលើសកលលោកក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មានបានខិតខំពុះពារជំនះរាល់ឧបសគ្គប្រឈមនឹងគ្រោះថ្នាក់បំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានយល់ដឹងពីសភាពការណ៍ពិត ដែលបានកើតឡើងនៅក្នុងប្រទេស និងការវិវត្តនៃសភាពការណ៍នៅលើសកលលោកយ៉ាងទូ លំទូលាយ និងរហ័សទាន់ពេលវេលា ជាពិសេសវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលការបិទខ្ទប់ភូមិសាស្ត្រមួយចំនួននៅក្នុងប្រទេស និងវិធានការនានាដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បងប្អូនអ្ន
កសារព័ត៌មានទាំងអស់ជាទីស្រឡាញ់រាប់អាន !ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងប្រកបដោយគ្រោះថ្នាក់នេះ ខ្ញុំសូមឱ្យអ្នកសារព័ត៌មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនៅក្នុងតំបន់ ហាម ឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។ ខ្ញុំសូមប ញ្ជាក់ជូនថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ ឯងពិតជាមិនអាចទទួលបានជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ។ ដូច្នេះសូមបងប្អូនចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំងកូវីដ-១៩គឺជាជម្រើសដ៏ល្អមួយរួមជាមួយនិងការអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លងថ្មី ដែលអាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដើម្បីឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខ នេះ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅថ្ងៃអនាគត។ ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានទាំងអស់បង្កើនការយកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថា ប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេសព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការរីកចម្រើនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ការបំពេញភារកិច្ចមានប្រសិទ្ធភាពព្រមទាំងចូលរួមអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានហ្មត់ចត់ខ្ជាប់ខ្លួន និងផ្លាស់ប្ដូររបៀបរស់នៅមានវិន័យតាមគន្លងថ្មីដើម្បីធានាសុវត្ថិភាព។ ជាទីបញ្ចប់ខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជា តិទទួលជោគជ័យក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។ និងសូមប្រកបពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com