0

យល់ច្បាស់ ដឹងច្បាស់ ឃើញម៉េចថាអញ្ចឹង គាត់ប្រឹងធ្វើការងារទាំងដែលមិនមានដៃ១០០ក៏ដោយ គឺខំដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋគួរឱ្យកោតសរសើរ និងធ្វើជាគំរូដល់ខេត្តដទៃ​…!


(ពោធិ៍សាត់)៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងខេត្តពោសធិ៍សាត់មានភាពកក់ក្តៅលើការដឹកនាំរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដែលបានខិតខំព្យាយាមសម្របសម្រួលដោះស្រាយ គ្រប់រឿងរ៉ាវដែលបានកើតមានឡើងនៅតាមមូលដ្ឋាន ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន ភាពចំពោះសង្គមជាតិយើងទាំងមូលផងដែរ ហើយក៏ត្រូវបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ចំពោះការងារដឹកនាំបម្រើប្រជាពលដ្ឋរបស់ឯកឧត្តម ម៉ៅ ធនិន កំពុងមានស្នាដៃលេចធ្លោរក្នុងការដោះស្រាយរាល់បញ្ហាកើតឡើងជូនដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព យុត្តិធម៌ស្របតាមនីតិវិធី ធ្វើឲ្យប្រជាពលរដ្ឋទទួលយកដោយស្ងប់ចិត្តស្ងប់អារម្មណ៍ និងកាន់តែបានយល់ច្បាស់អំពីផ្លូវច្បាប់ និងគុណធម៌សម្រាប់ត្រួសត្រាយស្រាយបំភ្លឺដល់កូនចៅគ្រប់ជំនាន់ចងចាំមិនភ្លេចក្នុងខេត្តពោធិ៍សាត់។ ប៉ុន្តែមនុស្សមួយចំនួននៅតែមិនបានចូល រួមចំណែកចែករំលែកចំណេះដឹងចំណេះធ្វើនិងមិនបានអនុវត្តតាមតួនាទីក្នុងតំណែងជាអ្នកដឹកនាំគេនៅឡើយ ហើយចាំតែអង្គុយបក់ផ្សែងបោះដុំថ្មក្តៅឲ្យគេកាន់ ដែលខ្លួនជាអ្នកដុតឲ្យខ្លោចរោជឲ្យឆៅ រួចចាំតែជាន់ពន្លិចក្តិចត្រួយគេតែប៉ុណ្ណោះ ត្រង់ចំ ណុចនេះហើយ ធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំង ថ្នាក់ខឹងគោវាយរទេះ ឆេះដុំដល់ថ្នាក់លើ មន្ត្រីគ្រាប់ល្ពៅស្ងោរដាំដុះររបៀបនេះគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គមជាតិ។

👉សូមផ្តាំទៅដល់អ្នកមូយចំនួនតូចទាំងឡាយ ដែលធ្លាប់រិះគន់អភិបាលខេត្ត​ពោធិ៍សាត់ថា គាត់បំពេញការងារ​មិនបាន​ល្អ ឬគ្មានសមត្ថភាពដឹកនាំ កាលពីពេលកន្លងមក។ ឥឡូវនេះគួរចេះខ្មាសអៀនខ្លួនឯងផងទាំងដែលខ្លួនធ្វើមិនបានដូចគេបែបនេះ ហើយគួរតែយកគំរូតាមគាត់វិញប្រសើរជាង ត្រូវចេះស្តាប់ ចេះគិត ចេះពិចារណា និងដកបទពិសោធន៍លើការងារជាក់ស្តែងជាប្រចាំដេីម្បីបម្រើប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។

👉អភិបាលរាជធានី-ខេត្តទាំង ២៥រូប ដែលកំពុងកាន់តំណែងបច្ចុប្បន្ននៅកម្ពុជា មានខេត្ត-រាជធានីចំ​នួន ២៥នៅទូទាំងប្រទេស ហេតុដូចនេះ ត្រូវមានអភិបាលខេត្ត-ក្រុងមួយរូប ដើម្បីនៅគ្រប់គ្រងអភិវឌ្ឍន៍ និងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងដែនដីអាណាចក្រ រាជធានី -ខេត្តរបស់ខ្លួនដែលធ្វើបានយ៉ាងល្អនោះគឺជារឿងត្រឹមត្រូវបំផុតក្នុងភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងពិតប្រាកដ។​

👉បើពួកអស់លោកអភិបាលខេត្តមួយចំនួនគិត ថាខ្លួនអស្ចារ្យមហាលោតផ្លោះមិនមានការពុករលួ យនឹងភាពស្ពឹកស្រពន់ព្រងើយកន្តើយរបស់ខ្លួនឯងពិតមែននោះ សួរថាតើហ៊ានបើកវេទិការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាសាធារណៈដូចឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ដែរឬទេ? ចំណុចនេះ ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ចំពោះអភិបាលខេត្តពោធិ៍សាត់ គឺគាត់ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយឆ្លើយតបបន្ទាន់ជាមួយបងប្អូនប្រជាពលរដ្ឋឱ្យទទួលយកបាន តែបើសិនជាលោកចៅហ្វាយខេត្តផ្សេងវិញ ពេលឡើងនិយាយទាស់បែបមិនស្រួលនោះ ច្បាស់នឹងបានក្លាយជាវេទិការជើងម៉ាហោះជើងម៉ាហើរ ដើរចេញគ្រប់គ្នាជាក់ជាមិនខាន​ បើមិនជឿសាកមើលចុះ បើចៅហ្វាយខេត្តកាងដី មន្ត្រីដាក់ខែ ថែទាំតែផលប្រយោជន៍និងបក្ខពួកខ្លួននោះ។

👉មន្ត្រីដែលមានគោលជំហរខ្លាំងក្លាម៉ឺងម៉ាត់នឹងការងារជាទីពេញចិត្តរបស់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ គឺជាមន្ត្រីដែលពូកែដោះស្រាយនូវរាល់គ្រប់បញ្ហាកើតឡើង មិនមែនជាមន្ត្រីពូកែបានត្រឹមតែពាក្យសម្តីដោះសារនោះឡើយ ហើយបើថ្នាក់លើមិនបញ្ជាថ្នាក់ក្រោមក៏មិនហ៊ានធ្វើដែរ ប៉ុន្តែពេលខ្លះថ្នាក់លើបញ្ជាមកត្រឹមតែ ៣០ ទេតែថ្នាក់ក្រោមធ្វើដល់ទៅ ៩០ ដល់ពេលប្រជាជនខឹងស្អប់ ក៏ហាក់ស្អប់ដល់មន្ត្រីថ្នាក់លើដែលគាត់មិនបានដឹងពីទង្វើអាក្រក់រ​បស់មន្ត្រីថ្នាក់ក្រោមដែលធ្វើលើស ធ្វើឲ្យប៉ះ ពាល់ដល់កិត្តិយសមន្រ្តីថ្នាក់លើ ដូច្នេះមន្ត្រូីត្រូវចេះធ្វើការងារតាមច្បាប់ដោយតម្លាភាពកុំបន្តធ្វើការងារតាមទម្លាប់ដោយលាភសក្ការ:។​

👍ដោយឡែកបញ្ហាវិវាទរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ត្រូវបានថមថយស្ទេីរតែ៨០% ដោយការសម្របសម្រួលបញ្ចប់បញ្ហា ក្រោមការផ្តល់ជូននូវហេតុផលសមស្របសម្រាប់ប្រជាពលរដ្ឋទទួលយក របស់​ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលខេត្តពោធិ៍សាត់​ និងឯកឧត្តម​ អុឹង គឹមលាង​ អភិបាលរងខេត្ត​ដែលបានផ្តល់យុត្តិធម៌ដល់ពួកគាត់​ជាកូន​​ចៅ​ក្រៅប្រព័ន្ធតុលាការ កុំឲ្យមានភាពស្មុគ្រស្មា​ញតទៅទៀត​ ជាលទ្ធផលវិជ្ជមានឈានដល់ការបញ្ចប់ជម្លោះទាំងរឿងរ៉ាវទំនាស់ដីធ្លីជាស្ថាពរហើយ ស្របតាមគោលការណ៍ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​៕​​​​​​​​​​​​​​​​​​​​​​​​​​🙏🙏🙏🙏🙏

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com